សុខភាព
គន្លឹះ ៦យ៉ាង ដើម្បីសុខភាពផ្លូវចិត្តល្អ!
លោកអ្នកប្រហែលជាបានដឹងច្រើនហើយ អំពីវិធីសាស្ត្រក្នុងការថែទាំសុខភាព តាមរយៈអត្ថបទ និងវីដេអូអប់រំសុខភាពរបស់មន្ទីរពេទ្យកាល់ម៉ែត។ ពេលនេះ យើងខ្ញុំសូមលើកយកមកចែកជូនលោកអ្នកនូវគន្លឹះល្អៗចំនួន ៦យ៉ាង ដែលលោកអ្នកអាចយកទៅអនុវត្ត ដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ។

១. យកចិត្តទុកដាក់ចំពោះរបបអាហារ
ពិតណាស់ របបអាហារក៏ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត ផងដែរ។ ការបរិភោគអាហារទៀងពេល សមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ ម្យ៉ាងទៀត សូមចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។

២. ធ្វើសកម្មភាពរាងកាយឲ្យច្រើន
ការធ្វើសកម្មភាពរាងកាយឲ្យច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល ហើយជួយឲ្យយើងមានអារម្មណ៍ល្អ។
៣. ដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ
ការដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ ក្រៅពីជួយដល់ការកាត់បន្ថយភាពតានតឹងចិត្ត និងបញ្ចេញជាតិពុលហើយ ហើយក៏បង្កើនភាពស្និទ្ធស្នាល ហើយជួយឲ្យកាន់តែមានអារម្មណ៍កក់ក្ដៅ។
៤. សម្រាន្តឲ្យបានគ្រប់គ្រាន់
ទាំងកាយ ទាំងចិត្តយើងសុទ្ធតែត្រូវការការសម្រាក។ យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក។

៥. ចែករំលែកពីអារម្មណ៍ខ្លួនឯងជាមួយមនុស្សជាទីទុកចិត្ត
ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថាជាតម្រូវការមូលដ្ឋានសម្រាប់សុខភាពផ្លូវចិត្ត។ សូមស្វែងរកមនុស្សជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។
៦. ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត
ប្រាកដណាស់ លោកអ្នកក៏អាចជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ដើម្បីទទួលបានការវាយតម្លៃ ព្យាបាល និងដំបូន្មានល្អៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីចាំបាច់។

“ប្រសិនបើលោកអ្នកចង់ទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងដំបូន្មានល្អៗសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត សូមអញ្ជើញមកជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត”។“ លោកអ្នកក៏អាចថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបានដែរ! ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺខ្សោយបេះដូង គឺជាបញ្ហាចម្បងដល់សុខភាពសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


