សុខភាព
ផ្សព្វផ្សាយការផ្លាស់ប្ដូរនៃអនាម័យ ដែលទាក់ទងស្ត្រីផ្នែកសម្ភព
គោលបំណងនៃការផ្សព្វផ្សាយដល់ដៃគូពាក់ព័ន្ធដើម្បីចូលរួមក្នុងការគាំទ្រទៅលើអទិភាពផ្នែកសម្ភពដែលធ្វើនៅពេលរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៃសណ្ឋាគារអិល ប៊ី អិន អេស៊ាន ខេត្តកំពង់ចាម។
ការផ្សព្វផ្សាយនេះ មានការស្វាគមន៍ដោយលោកនាយកប្រចាំប្រទេសនៃអង្គការ វ៉ត.ធឺ អេត លោក ឆាត់ សុភាព មានប្រសាសន៍ថា បើសិនជាគេនិយាយអំពីអនាម័យវិញ គឺសំដៅទៅលើមន្ត្រីរបស់យើងដែលត្រូវតែអនុវត្តមុនគេ ក្នុងការរក្សានៅសុវត្ថិភាពអនាម័យ ទឹក និងអនាម័យបង្គន់ ជាពិសេស គឺអនាម័យទូទៅតែម្ដង។ ដែលបញ្ហាទាំងអស់នេះជាប្រភពនៃការចម្លងមេរោគដល់ស្ត្រីដែលមានផ្ទៃពោះ ឬសម្រាលកូន ក្នុងពេលសម្រាលក៏ដូចជាក្រោយការសម្រាលជាដើម។

លោកបន្តថា ប្រការនេះ គឺចាំបាច់បំផុតរបស់មន្ត្រីសុខាភិបាល ធ្វើយ៉ាងណាត្រូវតែផ្តល់សេវាឲ្យគាត់ទៅទទួលកន្លែងដែលមានសុវត្ថិភាពល្អ។ លោកថ្លែងទៀតថា លោកធ្លាប់បានចូលរួមវគ្គមួយដែលនិយាយអំពីរោគស្ត្រីនៅខេត្តកំពង់ចាម។ ដែលកាលពីមុនមានការខ្វះខាត ទឹកស្អាតបង្គន់ប្រើប្រាស់ ពេលដែលស្ត្រីមកទទួលសេវានៅមន្ទីរពេទ្យនាំឲ្យគាត់នាំជំងឺយកទៅវិញ។ ដូច្នេះយើងបានផ្លាស់ប្ដូរឥរិយាបថនៅមន្ទីរពេទ្យខេត្តយើងនេះដោយកែប្រែពីការអត់បង្គន់មកមានបង្គន់អនាម័យ ដែលជាហេតុនាំឲ្យកាត់បន្ថយនូវជំងឺឆ្លងផ្សេងៗ ក្រោយពេលសម្រាលហើយក៏លែងឃើញពួកគាត់ ចូលមកមើលជំងឺដូចមុនៗទៀតហើយ។

ដោយឡែកលោកសាស្ត្រាចារ្យ អ៊ា ប៉ អនុប្រធានវិទ្យាស្ថានជាតិ សុខភាពសាធារណៈ មានប្រសាសន៍ថា ការងារនេះត្រូវបានផ្ដោតទៅលើស្ត្រី កាលណាគាត់មកសម្រាលកូន តែងតែមានឪពុកម្ដាយបងប្អូនមកសួរសុខទុក្ខដែលជាហេតុនាំឲ្យប៉ះពាល់ដល់ទារកដោយដៃ ដែលទាក់ទងទៅលើអនាម័យដល់ទារក។ ដូច្នេះមានតែការបណ្ដុះបណ្ដាលចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយស្ត្រីដែលសម្រាលកូន។ ចំពោះបុគ្គលទាំងនោះហើយ ដែលមានសកម្មភាពប៉ះពាល់ជាមួយស្ត្រីដែលសម្រាកកូន ជាហេតុនាំឲ្យបង្កគ្រោះថ្នាក់ដល់ស្ត្រីដែលសម្រាល។

ដុកទ័រ រ៉ូ បឺត អ្នកដឹកនាំគម្រោងស្រាវជ្រាវពីសាលាវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ បានបង្ហាញតាមវីដេអូzoom ថា ការធ្វើអនាម័យ គឺមានសារៈសំខាន់ណាស់មិនមែនយើងអប់រំតែបុគ្គលិកទេ សំខាន់អ្នកដែលមកមើលមានដូចជា ម្ដាយ ឪពុករបស់គាត់ និងអ្នកដែលមកប៉ះពាល់ទារកផ្ទាល់ដោយដៃមិនស្អាត។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ ជុំវិញបញ្ហានេះដែលជាកត្តាសំខាន់បំផុត។

ក្នុងការបង្ហាញនេះ ដែលមានការចូលរួមដើម្បីទទួលយកចំណេះដឹងផ្នែកសម្ភព ប្រធានមន្ទីរបង្អែកដែលពួកគាត់និយាយថា ក្រោយបានទទួលយកនូវចំណេះដឹង ផ្នែកសម្ភព និងយកទៅផ្សព្វផ្សាយបន្តទៅបន្តទៅដល់បុគ្គលិក មន្ទីរពេទ្យនីមួយៗមានដូចជា ទទួលបាននូវចំណេះដឹងហើយ និងបន្តផ្សព្វផ្សាយទៅដល់បុគ្គលិកបន្ថែមទៀត ហើយការចូលរួមនេះ មានប្រធានមន្ទីរពេទ្យបង្អែកស្រីសន្ធរ. ក្រាំងមាស កោះសូទិន ចំការលើ.ស្ទឹងត្រង់.ព្រៃឈរ បាធាយ.និងមន្ទីរពេទ្យបង្អែកជើងព្រៃ ផងដែរ៕
អត្ថបទ៖ រុងរឿង


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


