សុខភាព
រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!
ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។

ក) រោគសញ្ញា
– នោមក្រហាយ (Brûlure mictionnelle)
– នោមទាស់ (Dysurie)
– នោមញឹក (Pollakiurie)
– ក្តៅខ្លួន (Fièvre)
ខ) ការកំណត់រោគសញ្ញា
– ការធ្វើការវិភាគទឹកនោមអ្នកជំងឺដោយការរាប់ដោយផ្ទាល់នូវគោលិកាឈាមស និងការមើលផ្ទាល់នូវពពួកមេរោគមួយចំនួន (coloration de Gram)
– ការបណ្តុះមេរោគក្នុងទឹកនោម
– ការវិភាគអេកូសាស្ត្រ (Échographie abomino-pelvienne) ដើម្បីរកមើលក្នុងករណីមានការស្ទះបំពង់ទឹកមូត្រខាងក្នុង
– ការថតកាំរស្មីអ៊ិច (Radiographie ASP)
គ) ការព្យាបាល
បើអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ លោកអ្នកចាំបាច់ត្រូវមកទទួលការព្យាបាល និងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងតាមដានស្ថានភាពជំងឺ។
ការព្យាបាល ត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល ប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រ និងប្រភេទមេរោគ។
បើលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមមកពិគ្រោះជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


