សុខភាព
អាហារ ៦ មុខ ជួយបង្កើនឱកាសមានផ្ទៃពោះឆាប់
របៀបរស់នៅរបស់ស្ត្រីក្នុងសម័យបច្ចុប្បន្ន គឺមានហានិភ័យជាច្រើន ដែលប៉ះពាល់ដល់សុខភាពរបស់រាងកាយ ក៏ដូចជាបណ្តាលឲ្យគ្មានកូន ខណៈគូស្វាមីភរិយាជាច្រើនរៀបការជាច្រើនឆ្នាំ ហើយនៅតែគ្មានកូន។ មានកត្តាជាច្រើនដែលបណ្តាលឲ្យមានបញ្ហាទាំងនេះកើតឡើង។

ដូច្នេះកម្ពុជាថ្មីសូមមកចែករំលែកអំពីអាហារដែលសមរម្យ សម្រាប់ស្ត្រីដែលចង់មានកូនបានឆាប់។ យ៉ាងហោចណាស់អាចជួយស្ត្រីជាច្រើន បង្វែរការយកចិត្តទុកដាក់របស់ពួកគេ ចំពោះការញ៉ាំអាហារដែលមានសុខភាពល្អជាងពេលណាៗទាំងអស់។
១ ត្រីសាម៉ុង

គួរជ្រើសរើសញ៉ាំត្រីសាលម៉ុន សាច់ក្រហមដែលមានស្រទាប់ខ្លាញ់តិច។ ព្រោះវាមានផ្ទុកអូមេហ្គា ៣ ក្នុងចំនួនដ៏ច្រើន។ អាស៊ីតខ្លាញ់អូមេហ្គា ៣ រួមចំណែកដល់បទប្បញ្ញត្តិនៃអរម៉ូនបន្តពូជ វាក៏មានកម្រិតជាតិបារតទាបជាងត្រីដទៃទៀត។
២ គ្រាប់ល្ពៅ
សម្បូរជាតិដែកមិនឆ្អែត ដែលនឹងប៉ះពាល់ដល់ការបញ្ចេញពងអូវុល ហើយវាក៏ជួយឲ្យពងធ្លាក់មានកម្លាំងផងដែរ ។ វាក៏ពង្រឹងរាងកាយដើម្បីផលិតកោសិកាឈាមមួយចំនួនធំ ដើម្បីចិញ្ចឹមទារក វាក៏ជួយកាត់បន្ថយបញ្ហាមានផ្ទៃពោះបានរហូតដល់ ៤០ភាគរយ និងកាត់បន្ថយភាពស្លេកស្លាំងផងដែរ។
៣ ប្រភេទផ្សេងៗនៃធញ្ញជាតិ
ដោយផ្តោតលើការទទួលទានអង្ករសំរូប នំប៉័ងស្រូវសាលី និងគ្រាប់ធញ្ញជាតិទាំងមូល។ ដោយសារតែអាហារទាំងនេះមានកាបូអ៊ីដ្រាតស្មុគស្មាញ ដែលរាងកាយត្រូវការពេលយូរក្នុងការស្រូបជាងកាបូអ៊ីដ្រាតសាមញ្ញដូចជាស្ករ ធ្វើឲ្យក្រពះឆ្អែតបានយូរ វាក៏ជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយផងដែរ។
៤ ស្ពៃខ្មៅ និងបន្លែស្លឹកបៃតង
ដោយសារតែវាជាបន្លែដែលមានសារធាតុចិញ្ចឹមដូចជា ជាតិដែក អាស៊ីតហ្វូលិក និងអាស៊ីតហ្វូលិក ដែលជាសារធាតុចិញ្ចឹមដែលជួយដល់ការវិវត្តនៃខួរក្បាល និងសរសៃប្រសាទរបស់ទារក ក៏ដូចជាកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាពិការភាពចំពោះទារកផងដែរ។
៥ ប្រេងអូលីវ
សម្បូរទៅដោយខ្លាញ់សាមញ្ញ ដែលអាចជួយពន្លឿនការផលិតអាំងស៊ុយលីនក្នុងរាងកាយ និងជួយកាត់បន្ថយការរលាក ដែលរារាំងដល់ការបញ្ចេញពងអូវុល និងការអភិវឌ្ឍគភ៌។
៦ អយស្ទ័រ

ព្រោះវាជាប្រភពនៃសារធាតុរ៉ែ និងស័ង្កសី ដែលជួយពង្រឹងអូវែរ ដើម្បីផលិតស៊ុតឲ្យកាន់តែមានប្រសិទ្ធភាព។ វាក៏មានកម្លាំងក្នុងការទទួលការបង្កកំណើតផងដែរ។
បន្ថែមពីលើអាហារទាំង ៦ ប្រភេទដែលដូចដែលបានរៀបរាប់ខាងលើ ការទទួលទានរបបអាហារពេញលេញនៃក្រុមអាហារទាំង ៥ ហាត់ប្រាណជាប្រចាំ និងការសម្រាកឲ្យបានគ្រប់គ្រាន់ ទាំងអស់នេះក៏រួមចំណែកក្នុងការបង្កើនឱកាសនៃការមានកូនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


