សុខភាព
ការបរិភោគសាច់ឆ្កែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស រហូតឈានដល់បាត់បង់ជីវិត
នៅក្នុងតំបន់អាស៊ីភាគច្រើនសម្បួរទៅដោយការបរិភោគសាច់ឆ្កែ ព្រោះគេតែងជឿថា សាច់ឆ្កែជួយព្យាបាលជំងឺ និងជាថ្នាំដ៏ពិសេសមួយសម្រាប់ប៉ូវកម្លាំង។ ប៉ុន្តែ គេមិនបានដឹងឡើយថា សាច់ឆ្កែសម្បូរទៅដោយមេរោគ ព្រោះ ឆ្កែអនាថា និងឆ្កែមិនបានមើលថែដិតដល់ អាចបង្កឱ្យមនុស្សកើតជំងឺឆ្កែឆ្គួត និងជំងឺឆ្លងផ្សេងៗទៀត ជួនកាលឈានដល់ការបាត់បង់ជីវិតទៀតផង។ ការបរិភោគសាច់ឆ្កែ ធ្វើឱ្យមនុស្សអាចកើតនូវជំងឺឆ្កែឆ្គួត ជំងឺអាសន្នរោគ ជំងឺTrichinellosis ជំងឺថ្លើម និងជំងឺឆ្លងផ្សេងៗទៀត។

១.ជំងឺឆ្កែឆ្គួត៖ ជំងឺនេះ តែងមានគេភាន់ច្រឡំថា ទាល់តែឆ្កែឆ្គួតខាំទើបអាចឆ្លងជំងឺនេះបាន ប៉ុន្តែ ប្រសិនបើមនុស្សបរិភោគសាច់ឆ្កែដែលផ្ទុកនូវជំងឺនេះ ក៏អាចឆ្លងទៅកាន់មនុស្សបានផងដែរ។ ដូច្នេះ មនុស្សមិនគួរនាំគ្នាបរិភោគសាច់ឆ្កែទៀតឡើយ ព្រោះសាច់ឆ្កែដែលគេជ្រើសយកមកធ្វើអាជីវកម្មសុទ្ធសឹងតែជាឆ្កែអនាថា គ្មានការថែទាំបានត្រឹមត្រូវ និងមិនស្របច្បាប់ ជាហេតុធ្វើឱ្យគ្មានការពិនិត្យបានច្បាស់លាស់មុននឹងយកមកធ្វើជាអាហារឡើយ។ ជំងឺឆ្កែឆ្គួត អាចមានហានិភ័យខ្ពស់ក្នុងការឆ្លងមកមនុស្ស។
២.ជំងឺអាសន្នរោគ៖ មេរោគដែលមាននៅក្នុងខ្លួនឆ្កែ បានបង្កឱ្យកើតមាននូវជំងឺអាសន្នរោគដល់អ្នកបរិភោគ ដែលបង្កជាជំងឺរាគ ក្អួត ចុកពោះ ក្នុងកម្រិតធ្ងន់ធ្ងរ។ ទាំងនេះ បណ្តាលមកពីឆ្កែដែលគេយកមកធ្វើម្ហូបនោះ ជាឆ្កែអនាថា ឬមិនបានមើលថែត្រឹមត្រូវ។
៣. ជំងឺ Trichinellosis៖ ជំងឺនេះ វាមានភាពរីករាលដាលពីឆ្កែទៅមនុស្សបណ្តាលឱ្យរលាកក្នុងសរសៃឈាម វាត្រូវការពេលយូរក្នុងការបង្ហាញនូវរោគសញ្ញាទាំងនោះ។ នៅពេលមនុស្សមានជំងឺនេះ នឹងមានការហូរឈាមតាមក្រចកដៃ និងភ្នែក ហើយឈានដល់ស្លាប់តែម្តងក្នុងករណីធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ មិនសូវមាននរណាបានជួបនូវជំងឺនេះឡើយ។ ម្យ៉ាងទៀត ជំងឺនេះមិនបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចផ្តាសាយទេ តែវាឆ្លងចំពោះអ្នកដែលបានបរិភោគឆ្កែមានផ្ទុកមេរោគនេះប៉ុណ្ណោះ។

សូមបញ្ជាក់ឲ្យដឹងថា សត្វឆ្កែប្រហែល ៣០លានក្បាល និងឆ្មា១០លានក្បាល ត្រូវបានសម្លាប់នៅទូទាំងអាស៊ីសម្រាប់បម្រើតម្រូវការរបស់មនុស្សជារៀងរាល់ឆ្នាំ ប៉ុន្តែនៅមិនទាន់មានច្បាប់ការពារច្បាស់លាស់នៅឡើយទេ។ អាជីវកម្មសាច់ឆ្កែនេះ មានការរីករាលដាលច្រើនបំផុតក្នុងប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ឡាវ វៀតណាម និងផ្នែកមួយចំនួននៃភាគខាងជើងប្រទេសឥណ្ឌា។ ទោះយ៉ាងណាក៏ដោយ នៅទីក្រុងហុងកុង ហ្វីលីពីន តៃវ៉ាន់ ថៃ និងសិង្ហបុរី បានហាមឃាត់ការជួញដូរ និងបរិភោគសាច់ឆ្កែ។ ការអនុវត្តនេះ ក៏មានជាទូទៅនៅកន្លែងខ្លះ នៅអឺរ៉ុប រុស្ស៊ី អាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


