សុខភាព
ប្រទេស ហ្គាំប៊ី ផ្អាកលក់ថ្នាំសេរ៉ូ ប៉ារ៉ាសេតាម៉ុល បន្ទាប់ពីមានកុមាររាប់សិបនាក់ ស្លាប់
កាលពីថ្ងៃអង្គារទី១៣ខែកញ្ញា ប្រទេស ហ្គាំប៊ី បានបញ្ជាឲ្យក្រុមហ៊ុននាំចូល និងហាងនានា ផ្អាកការលក់ថ្នាំសេរ៉ូ ប៉ារ៉ាសេតាម៉ុលគ្រប់ម៉ាក ខណៈរដ្ឋាភិបាលកំពុងស៊ើបអង្កេត លើការជាប់ពាក់ព័ន្ធរវាងថ្នាំនេះ និងការស្លាប់របស់កុមាររាប់សិបនាក់។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានសេវាសុខភាពរបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ បាននិយាយថា ខ្លួនចាប់ផ្តើមធ្វើការស៊ើបអង្កេត ចាប់តាំងពីករណីរបួសតម្រងនោមស្រួចស្រាវក្នុងចំណោមកុមារដែលមានអាយុក្រោម៥ឆ្នាំ ត្រូវបានរកឃើញកាន់តែច្រើនឡើងៗនៅចុងខែកក្កដា។
ទោះបីជាយ៉ាងណាក៏ដោយ និយតករឱសថហ្គាំប៊ី (MCA) បាននិយាយថា មិនទាន់មានទិន្នន័យគ្រប់គ្រាន់ដើម្បីធានាការហាមឃាត់ជាទូទៅលើថ្នាំសេរ៉ូ ប៉ារ៉ាសេតាម៉ុល ដែលគេតែងតែប្រើដើម្បីព្យាបាលគ្រុនក្តៅចំពោះកុមារនោះទេ។

កុមារដែលស្លាប់ មានចេញរោគសញ្ញាដូចជា ពិបាកនោម ក្តៅខ្លួន និងក្អួត ដែលនាំទៅដល់ការខ្សោយតម្រងនោមយ៉ាងឆាប់រហ័ស។
កាលពីសប្តាហ៍មុន មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា ភ័ស្តុតាងបង្ហាញថា បញ្ហានេះមិនមែនបណ្តាលមកពីថ្នាំសេរ៉ូ ប៉ារ៉ាសេតាម៉ុលទេ ប៉ុន្តែបានសំដៅទៅលើប្រភពនៃជំងឺឆ្លងដូចជាទឹកកខ្វក់ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


