Connect with us

សុខភាព

កង្វះ​គ្រាប់​ឈាមក្រហម (Anemia) ក៏​ជា​ជំងឺ​មួយ​!

បានផុស

នៅ

គ្រាប់​ឈាមក្រហម​មានមុខ​ងារ​ដឹក​អុកស៊ីសែន​សម្រាប់​ផ្គត់ផ្គង់​និង​ចិញ្ចឹម​គ្រប់​សរីរាង្គកាយ​រប​ស់ មនុស្ស​។ វា​ត្រូវបាន​ផលិត​ចេញពី​ខួរឆ្អឹង​ក្រោម​ឥទ្ធិពល​នៃ​ការរួម​ផ្សំ​របស់ អ័រម៉ូន​និង​អង់​ហ្ស៊ី​ម​មួយចំនួន​ដែលមាន​នៅក្នុង​សរីរាង្គ​ផ្សេងៗ​។ កង្វះ​គ្រាប់​ឈាមក្រហម​គឺជា​មូលហេតុ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​និង​អាច​បង្កអោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– ស្លេកស្លាំង​ខុសពី​ធម្មតា​

– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ​

– ឧស្សាហ៍​វិលមុខ ធី​ង​ធោ​ង ឈឺក្បាល​

– ហ៊ឹង​ត្រចៀក​

– ស្រវាំងភ្នែក​

– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង​

– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​

២) មូលហេតុ​៖

​ក​) ការបាត់​បង់គ្រាប់​ឈាមក្រហម​ដោយសារ​៖

– ការ​ហូរឈាម​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ របួស ការហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​និង​ក្រៅ​ខ្លួន ។​ល​។​

– ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើអោយ​គ្រាប់​ឈាម​មិនមាន​គុណភាព និង​ងាយ​បែក​ខូច​

– ការ​រលាក​ផ្សេងៗ ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួក​ផ្សិត​

– ចំពោះ​ស្ត្រី​អាច​បណ្តាលមកពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើអោយ​មានការ​ធ្លាក់ឈាម​រដូវ​ច្រើន និង​យូរ​ខុសពី​ប្រក្រតី​

– ស្ត្រី​មានគភ៌​

​ខ​) ការផលិត​គ្រាប់​ឈាមក្រហម​ថយចុះ​៖

– ជំងឺ​ខ្សោយ​ខួរឆ្អឹង​ដែល​បណ្តាលមកពី​សារជាតិ​ពុល​មួយចំនួន​ដូចជា​សំណ​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​ដំណាំ​ផ្សេងៗ​ការប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជាពិសេស​ថ្នាំ​ផ្សះ​។​

– កង្វះ​អាហារ​រូប​ត្ថ​ម្ភ​ផ្សេងៗ​ដូចជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល​។​

– ជំងឺ​ក្រពេញ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ដ Hypothyroïdie

– ជំងឺ​ខ្សោយតម្រងនោម (Kidney failure)

– ជំងឺមហារីក​គ្រាប់​ឈាម​

– ជំងឺមហារីក​ផ្សេងៗ​។​

៣) ដំណោះស្រាយ​៖

​លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​រក​ពី​មូល ហេតុ​នៃ​ជំងឺ​បង្ក​ពិតប្រាកដ តាមរយៈ​ការធ្វើ​តេស្ត​ឈាម ​រឺ ​ករណីខ្លះ​អាច​នឹង​ឈានទៅដល់​ការ​បឺត​ខួរឆ្អឹង​យកទៅ​ពិ​និត្យនៅ​មន្ទីរ​ពិសោធ​ន៏ ​ដើម្បី​ឈានទៅរក​ការព្យាបាល​ដ៏​ត្រឹមត្រូវ​។​

​ចំពោះ​ការព្យាបាល​កង្វះ​គ្រាប់​ឈាមក្រហម​មិនមែន​គ្រាន់តែ​ជាការ​ដាក់បញ្ចូល​ឈាម ​រឺ​អោយ​ថ្នាំ​ជាតិ​ដែក​នោះទេ​។ ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​និង​ព្យាបាល​ទៅតាម​ម​គ្គុ​ទេស​ព្យាបាល​ជាស​កល (Universal Guideline) ទើប​អាចអោយ​អ្នកជំងឺ​ទទួលបាន​នូវ​ការ​ជាសះស្បើយ​បាន​។​

“ រកឃើញ​ទាន់ពេល ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ ឆាប់​ជាសះស្បើយ ”៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម