ព័ត៌មានជាតិ
សូមប្រយ័ត្នកើតជំងឺកង្វះគ្រាប់ឈាមក្រហម
គ្រាប់ឈាមក្រហមមានមុខងារដឹកអុកស៊ីហ្សែនសម្រាប់ផ្គត់ផ្គង់និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹងក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូននិងអង់ហ្ស៊ីមមួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ។ កង្វះគ្រាប់ឈាមក្រហមគឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាពនិងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

១) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធេងធោង ឈឺក្បាល

– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា
២) មូលហេតុ៖
ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ៖
– ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន ។ល។
– ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើឲ្យគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
– ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ ពពួកផ្សិត
– ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើឲ្យមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
– ស្ត្រីមានគភ៌

ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ៖
– ជំងឺខ្សោយខួរឆ្អឹងដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជាសំណថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រជាពិសេសថ្នាំផ្សះ។
– កង្វះអាហារូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
– ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
– ជំងឺខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីកគ្រាប់ឈាម
– ជំងឺមហារីកផ្សេងៗ។
៣) ដំណោះស្រាយ៖
លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាមឬករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៏ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។
ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហមមិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាមឬឲ្យថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងព្យាបាលទៅតាមមគ្គុទ្ទេសក៍ព្យាបាលជាសកល(Universal Guideline) ទើបអាចឲ្យអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។ រកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ៕
អត្ថបទ៖ រស្មី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


