សុខភាព
អ្វីទៅជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ
ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរ៉ាំរ៉ៃ និង មានការត្បៀតទងសួតជាប្រចាំ ដែលបង្កឡើងដោយសារធាតុពុលផ្លូវដង្ហើមផ្សេងៗ ជាពិសេសផ្សែងបារី។
ជំងឺនេះត្រូវបានគេដឹងថា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស (៦៥លាននាក់ នៅឆ្នាំ២០០៥ និងប្រហាក់ប្រហែល២០០លាន នាក់ នៅឆ្នាំ២០១០) និងទទួលខុសត្រូវអត្រាមរណៈ ៥% នៃអត្រាមរណៈទាំងអស់នៅឆ្នាំ២០០៥ (គឺជាង ៣លាននាក់ដែលបានស្លាប់ដោយសារជំងឺនេះ)។ អត្រាមរណៈដ៏ខ្ពស់នេះ ត្រូវបានទស្សន៍ទាយថា នឹងស្ថិតនៅលំដាប់ទី៣ នៅឆ្នាំ២០៣០។
១) កត្តាបង្ក ៖
កត្តាដែលបង្កឲ្យមានជំងឺស្ទះផ្លូវដង្ហើមមាន ៖
– កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើនយើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។
– កត្តាពុលបរិស្ថាន។
– កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំងផ្សែងធូប ផ្សែងចង្ក្រាន ដោយសារការដុតអូស ឬធ្យូង និងផ្សែងធូបមូសជាដើម)។
– កត្តាដែលធ្លាប់មានរលាកសួតធ្ងន់ធ្ងរ (ដូចជាជំងឺរបេង)។
– និងកត្តាផ្សេងៗទៀត។
២) រោគសញ្ញា ៖
រោគសញ្ញា នៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃរួមមាន
– ក្អករ៉ាំរ៉ៃ
– មានស្លេសជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេកពេលព្រលឹម
– ហត់ ឬពិបាកដកដង្ហើម រ៉ាំរ៉ៃ។ ឧទាហរណ៍នៅពេលដើរ ឬធ្វើអ្វីមួយយើងមានអារម្មណ៍ថាឆាប់ហត់ជាងអ្នកដទៃដែលមានអាយុប្រហាក់ប្រហែលនឹងយើងដែរ។
៣) ការធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ៖
ជាទូទៅវេជ្ជបណ្ឌិតធ្វើការសន្និដ្ឋានជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃបានដោយពឹងផ្អែកទៅលើអាយុអ្នកជំងឺ(លើស៤០ឆ្នាំ កត្តាប្រឈម (ជក់បារី) និងរោគសញ្ញាគ្លីនិក (ក្អក និងហត់រ៉ាំរ៉ៃ)។ ក្នុងការមន្ទិលសង្ស័យលើរោគវិនិច្ឆ័យ គេអាចបញ្ជាក់ឲ្យបានច្បាស់លាស់តាមរយៈការប្រើឧបករណ៍វាស់ផ្លូវដង្ហើម (Lung Function Test)។
៤) ការព្យាបាល ៖
ថ្វីត្បិតតែពុំមានថ្នាំជួយឲ្យជាសះស្បើយ ប៉ុន្តែមានការព្យាបាលល្អរួមទាំងការឈប់ពិសាបារីផងដែរអាចជួយឲ្យអ្នកជំងឺបានធូរស្រាលពីរោគសញ្ញាដែលរំខានដូចជា ក្អក និងហត់ជាដើម ពិសេសជាងនេះទៅទៀតគឺ ការព្យាបាលត្រឹមត្រូវ ជួយទប់ស្កាត់កុំឲ្យជំងឺមានការវិវត្តន៍ទៅរកការខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរ។
ដូច្នេះហើយ បើមានរោគសញ្ញា ក្អក ហត់ ឬពិបាកដកដង្ហើមរ៉ាំរ៉ៃ ជាពិសេសលោកអ្នកដែលធ្លាប់ ឬកំពុងតែបន្តការពិសាបារី សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃឲ្យបានច្បាស់លាស់ និងទទួលបាននូវការព្យាបាលត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ ៖ រស្មី
ចុចអាន៖រាល់ព្រឹកព្រលឹមជួយខ្លួនឯងជាមួយការគិតរបៀបនេះ នឹងរស់បានយូរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


