តើ​មាន​មូលហេតុ​អី្វ​ខ្លះ ​ដែល​បណ្តាលឲ្យ​ច្រមុះ​បាត់បង់​នូវ ការ​ដឹង​កិ្ល​ន​?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តើ​មាន​មូលហេតុ​អី្វ​ខ្លះ ​ដែល​បណ្តាលឲ្យ​ច្រមុះ​បាត់បង់​នូវ ការ​ដឹង​កិ្ល​ន​?

Published

on

​ជា​រៀងរាល់​ថៃ្ង កិ្ល​ន​ជា​ផ្នែក​មួយ​នៃ​ញាណ ដែល​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ការ​បាត់​បង់​កិ្ល​ន​អាច មាន ២ ប្រភេទ បាត់​កិ្ល​ន ជា​បណ្ដោះអាសន្ន (transition)​និង បាត់​ជា​រៀង​រហូត​(permanent) ។ ប្រភេទ​ការបាត់បង់ កិ្ល​ន​អាច​

– ច្រមុះ​តែ ម្ខាង​

– ច្រមុះ​ទាំង សងខាង​

​ដូច្នេះ​ការបាត់បង់ កិ្ល​ន វា​អាច​ជា​បញ្ហា បណ្តាល​មក​ពី​ការប្រែប្រួល​នៅ​ប្រព័ន្ធ​ប្រសាទ ដែល​ទទួល​កិ្ល​ន ពី​ក្នុង​រន្ធ​ច្រមុះ ដែល​ស្ថិតនៅបាត​ឆ្អឹង​លលាដ៍ក្បាល ហើយ​បង្ក​បានជា ការ​បាត់​បង់​កិ្ល​ន ភាគច្រើន​មកពី​របួស​ក្បាល​។​

​ចំពោះ​កេ្ម​ង អាច​ជា​វិបត្តិ​ពី​កំណើត ដោយសារ គ្មាន​ការលូតលាស់ ដុំ​វិញ្ញាណ​ផ្នែក​ដឹង​ក្លិន​(bulb olfactif) និង អាច​មាន​ផលប៉ះពាល់​ជាមួយ ញាណ​រសជាតិ​ដែរ។​

​ក​) មូលហេតុ​នៃ​ការបាត់​បង់កិ្ល​ន​

– បញ្ហា​នៅ​លើ​ផ្លូវ​ដងើ្ហម គឺ​ក្នុង ច្រមុះ (​ឫស​ដូង​ច្រមុះ​, ការ​លោក​ច្រមុះ​រុំារៃ​, ការប្រើប្រាស់​ថ្នាំ​ផ្លូវចិត្ត​, ការជក់បារី -​ល​-)

– បញ្ហា​ប៉ះពាល់​សរីរាង្គ វិញ្ញាណ (​មាន​ដុះ​ដុំ​សាច់​, ជំងឺ​ប្រកាច់​, ការវះកាត់​ខួរក្បាល​, មាន​ផៃ្ទ​ពោះ​, ប្រើ​ថាំ្ន​ពន្យារ​កំណើត​)

-​ថ្មីៗ​នេះ បើ​តាម​ការសិក្សា របស់ Pub Med បាន​រកឃើញថា អ្នក​ដែល​បាត់បង់​ក្លិន​និង​រសជាតិ​យ៉ាង​រហ័ស​អាច​ជា​រោគសញ្ញា សង្ស័យ​ជា​អ្នក​ផ្ទុកមេរោគ​រលាក​ផ្លូវដង្ហើម​ថ្មី (Nouvel Covid 19) ហើយ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​កុមារ តែ​ចំពោះ​មនុស្សពេញវ័យ​វិញ មិន​ទាន់មាន​ការសិក្សា​ណា​បញ្ជាក់​ច្បាស់​នៅឡើយ​។​

​ខ​) ផលប៉ះពាល់ ការបាត់​បង់កិ្ល​ន​

– ទៅលើ ផ្លូវចិត្ត​

– ទៅលើ ទំនាក់ទំនង​សង្គម​

– ទៅលើ ការងារ​ប្រចាំ​ថៃ្ង​

– ទៅលើ ការបរិភោគ​អាហារ​

​គ​) វិធីសាស្ត្រ​ការព្យាបាល​

– ការ​ព្យាបាល​ទៅតាម​មូលហេតុ​ជាក់​សែ្ត​ង បន្ទាប់ពី​ការពិនិត្យ​គ្លីនិក និង​អម​វេជ្ជសាស្ត្រ​ផ្សេងៗ ដូចជា​លទ្ធផល CT Scan ឬ IRM

– ក្នុងករណី​ខ្លះ​ទៀត​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពិភាក្សា ដោយ​ពហុ​ជំនាញ ដើម្បី​ឈានទៅដល់​ការសម្រេច ណាមួយ​ជាពិសេស​ការ​ប៉ះ​ទង្គិច​ក្បាល ដែល​ការ​ព្យាបាល អាច​ដោយ​ការវះកាត់​

​ឃ​) វិធី​ការពារ

– ពាក់​ម៉ាស់​ការពារ ការ​ចំលង​មេរោគ​តាម​ខ្យល់​

– លាង​សំអាត​រន្ធ​ច្រមុះ​ដោយ សេរ៉ូម​ប្រៃ​

– ជៀសវាង​ការ​ប៉ះពាល់ ឬ​ប្រឈម​ជាមួយ​សារធាតុ ដែល​អាច​ឲ្យ​មាន អា​ឡែ​ហ្ស៊ី ដែល​មាន​ការ​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​

​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ប្រញាប់​មកជួប​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ពិនិត្យ ពិគ្រោះ ផ្តល់​អនុសាសន៍​លម្អិត និង​ដោយ​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​របស់លោក​អ្នក​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​រោគសញ្ញា និង​ផលវិបាក​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services