សុខភាព
អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ
មុនកើតមាននៅពេលដែលយើងមានខ្លាញ់ និងកោសិកាងាប់ច្រើនផ្ដុំគ្នា ហើយការផ្តុំនេះបានបង្កឲ្យស្ទះរន្ធញើស និងមានបាក់តេរី។ មុនក៏អាចបង្កដោយមូលហេតុផ្សេងទៀតដែរដូចជា ហ្សែន ថ្នាំ អ័រម៉ូន ញើស និងស្ត្រេស។ សូម្បីតែអាហារដែលយើងញ៉ាំរាល់ថ្ងៃ ក៏អាចមានទំនាក់ទំនងនឹងការកើតមុនដែរ។

កើតមុនលើខ្នង យើងគួរព្យាបាលតាមរបៀបណា?
ក្នុងករណីទូទៅ យើងអាចបំបាត់មុនបានដោយគ្រាន់តែផ្លាស់ប្ដូររបៀបរស់នៅ និងប្រើក្បួនបំបាត់មុនធម្មជាតិក៏អាចកម្ចាត់មុនបានដែរ គ្រាន់ត្រូវការអត់ធ្មត់បន្តិច ដែលក្បួនធម្មជាតិៗទាំងនោះរួមមាន៖
– ងូតទឹកក្រោយហាត់ប្រាណ៖ បើយើងទុកឲ្យញើស និងធូលីជាប់នឹងស្បែកយូរក្រោយពីហាត់ប្រាណអាចជាមូលហេតុមួយដែលបង្កឲ្យមានមុនខ្នង។ ដូចនេះយើងគួរងូតទឹកភ្លាមៗក្រោយហាត់ប្រាណ និងបោកសម្អាតសម្លៀកបំពាក់ហាត់ប្រាណឲ្យបានទៀងទាត់។
– ខាត់ស្បែក៖ ការប្រើប្រដាប់ខាត់ស្បែកដែលមានអាស៊ីដសាលីស៊ីលិក (Salicylic acid) អាចជួយកម្ចាត់នូវធូលីដី និងខ្លាញ់ចេញពីស្បែកដែលអាចជួយបន្ថយបរិមាណកោសិកាងាប់ស្ទះនៅរន្ធញើស។

– របបអាហារ៖ របបអាហារមិនល្អអាចប៉ះពាល់ដល់រាងកាយបាន។ ប្រសិនជាយើងងាយឡើងមុន អាហារមួយចំនួនអាចជាមូលហេតុបង្ក។ ការសិក្សាបានបង្ហាញថាអាហារដែលធ្វើឲ្យជាតិស្ករក្នុងឈាមឡើងលឿនអាចធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ។ អាហារទាំងនោះមាននំប៉័ង បាយ និងដំឡូងបារាំង។ របបអាហារដែលល្អរួមមានបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិជាដើម។
– ចៀសវាងកម្ដៅថ្ងៃ៖ កម្ដៅថ្ងៃអាចធ្វើឲ្យមុនកាន់តែខ្មៅជាងមុន និងបង្កឲ្យមានស្នាមនៅលើខ្នង។ ដូចនេះគួរលាបឡេការពារកម្ដៅថ្ងៃពេលចេញទៅក្រៅ។ នេះមិនត្រឹមតែជួយបន្ថយបញ្ហាមុនទេ នៅអាចការពារស្បែកពីការខូចខាតដោយកម្ដៅថ្ងៃ និងបង្ការជំងឺមហារីកស្បែកបានដូចគ្នា។
– ចងសក់៖ សម្រាប់ស្រីៗយើងវិញ សក់វែងអាចបន្ថែមជាតិខ្លាញ់ និងធូលីទៅលើស្បែកនៅខ្នង និងបង្កឲ្យមានមុន។ ការកក់សក់ជាប្រចាំ និងចងសក់ឡើងពេលហាត់ប្រាណក៏អាចជួយបន្ថយបញ្ហាមុនខ្នងដែរ។ ម៉្យាងទៀត សាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់ក៏អាចធ្វើឲ្យស្ទះរន្ធញើស និងបង្កបញ្ហាមុនដែរ។
គ្នាយើងដែលមានមុនខ្នង អាចធ្វើតាមរូបមន្តបំបាត់មុនធម្មជាតិខាងលើ ឬរូបមន្តផ្សេងៗ ប៉ុន្តែបើអនុវត្តយូរទៅៗ មិនទទួលបានលទ្ធផល យើងគួរតែទៅរកគ្រូពេទ្យជំនាញសើរស្បែក ដើម្បីពិនិត្យមើលត្រឹមត្រូវ ឬករណីខ្លះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់មុនផងដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ឲ្យតែឈឺក្បាលលេបថ្នាំៗ មិនមែនជាដំណោះស្រាយល្អទេ ហើយអាចប៉ះពាល់សុខភាពទៀត
សូមចុចអាន៖ អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


