Connect with us

KPT+

អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន

បានផុស

នៅ

ការកើតមុនបង្កឡើងដោយកត្តាជាច្រើនដូចជា ប្រែប្រួលអ័រម៉ូន ​ស្ត្រេស ការប្រើផលិតផល​ថែ​សម្ផស្ស​មិនត្រូវ​នឹង​ស្បែក​ អនាម័យមិនល្អ និងរបបអាហារជាដើម។ ទន្ទឹមនឹងនេះ ​របបអាហារមួយចំនួនអាចបណ្តាលយើងកើតមុន ក៏មានរបបអាហារមួយ​ចំនួនអាចជួយការពារ និងកាត់បន្ថយអាការៈកើតមុនដែរ។ តើអាហារ​​អ្វីខ្លះ​អាច​ជួយប្រឆាំងនឹងរោគមុនបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសិក្សាបានឱ្យដឹងថា របបអាហារទាំង ៤ ខាងក្រោមអាចប្រឆាំង​នឹងរោគមុនបាន។​

១. អាហារមានសន្ទស្សន៍ជាតិស្ករទាប

សន្ទស្សន៍ជាតិស្ករក្នុងអាហារគឺជាលេខបញ្ជាក់ពីល្បឿនដែលរាងកាយយើងបំប្លែងជាតិកាបូអ៊ីដ្រាតនៅក្នុងអាហារទៅជាជាតិស្ករក្នុងឈាម។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានន័យថា ល្បឿន​នៃការ​បំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមយឺត ហើយក៏ជាអាហារដែលមានជាតិស្ករទាបដែរ។

តាមការសិក្សាបានឱ្យដឹងថា អ្នកដែលញុំាអាហារមានសន្ទស្សន៍ជាតិស្ករទាបអាចកាត់បន្ថយការឡើងមុន​បាន។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានដូចជា គ្រាប់ធញ្ញាជាតិ បន្លែបៃតង សណ្តែក គ្រាប់ផ្លែឈើ ត្រី សាច់។

២. អាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវីតាមីន និងសារធាតុរ៉ែដែលការពារ និងកាត់បន្ថយរាងកាយ​ពីការ​រលាក​ដោយការពារសារធាតុគីមីពុល ពីការកកើតក្នុងរាងកាយយើង។ ដោយសារ​មុន​ជា​ជំងឺបង្កឡើងដោយការ​រលាក ការ​កាត់​បន្ថយ​ការ​រលាក​អាច​ជួយ​កាត់​បន្ថយ​រោគ​មុន​បាន។

លើសពីនេះទៀត តាមការសិក្សាបានឱ្យដឹងថា អ្នកដែលកើតមុនមានទំនោរ​ខ្វះសារធាតុប្រឆាំង​អុកស៊ីតកម្ម​មួយចំនួនដូចជា វីតាមីន A, វីតាមីន E, និង selenium នៅក្នុងខ្លួន។

សារធាតុប្រឆាំងអុកស៊ីតកម្មសម្បូរក្នុងអាហារដូចជា ប្រូខូលី ស្ពៃក្តោបពណ៌ស្វាយ ឆាយថាវក្រហម ផ្លែឈើអម្បូរក្រូច និងបឺរី កន្ទួតព្រៃ រមៀត គ្រាប់ផ្លែឈើ និង តែបៃតង។

ការចម្អិនឆ្អិនពេកអាចបណ្តាលឱ្យបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះយើងគួរចៀសវាង​ចម្អិន​បន្លែដែលមានផ្ទុកសារធាតុប្រឆាំង​អុកស៊ីតកម្មឆ្អិនពេក ហើយបើញុំាឆៅរឹតតែល្អ។

៣. អាហារផ្ទុកជាតិសង្ក័សីខ្ពស់

តាមការសិក្សាបានឱ្យដឹងថា ជាតិសង្ក័សីមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគមុនដោយ៖

  • កាត់បន្ថយការរលាក
  • កម្ចាត់បាក់តេរីបង្ករោគមុន
  • កាត់បន្ថយកម្រិតជាតិអ័រម៉ូន androgen​ ដែលបង្កឱ្យកើតមុន

អាហារដែលមានជាតិស័ង្កសីខ្ពស់រួមមាន អយស្ទ័រ សាច់គោ ក្តាម បង្កង គ្រាប់ផ្លែឈើ និង​សណ្តែក ជា​ដើម​។

៤. អាហារសម្បូរខ្លាញ់អូមេហ្កា ៣

ដោយសារមុនជារោគបង្កឡើងដោយការរលាក ដូច្នេះអាហារសម្បូរខ្លាញ់​អូមេហ្កា ៣ អាចការពារ និង​កាត់បន្ថយការកើតមុនបាន ព្រោះអូមេហ្កា ៣ ជាខ្លាញ់ពិសេសដែលអាច​កាត់បន្ថយ​ការរលាក​នៅ​ក្នុងរាងកាយ។

អាហារសម្បូរខ្លាញ់អូមេហ្កា ៣ រួមមាន ត្រីសាល់ម៉ុន ធូណា អយស្ទ័រ គ្រាប់​ឈៀ គ្រាប់វ៉ុលណាត់ ផ្លែបឺរ និង​ប្រេងអូលីវ។

ដើម្បីការពារការកើតមុន រាងកាយយើងត្រូវការអាហារល្អៗដើម្បីពង្រឹងប្រព័ន្ធភាពសុំាឱ្យរឹងមុំា និងកាត់​បន្ថយ​ការរលាកនៅក្នុងខ្លួន។ ដូច្នេះយើងគួរញុំាបន្លែ និងផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ត្រីជាដើមឱ្យបានច្រើន៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម