Connect with us

សុខភាព

អ្នក​ខ្លះ​មាន​ប្រតិកម្ម​ញ៉ាំ​ស៊ុត​មិន​បាន តើ​គួរ​ធ្វើ​ម៉េច?

បានផុស

នៅ

គ្រប់គ្នា​បាន​ដឹង​ហើយ​ថា​​ស៊ុត​ក៏​ជា​គ្រឿង​ផ្សំ​សម្រាប់​អាហារ​ជា​​ច្រើន​មុខ​​មិន​ថា​រសជាតិ​ប្រៃ​ ឬ​ផ្អែម ហើយ​ចុះ​​បើ​​យើង ឬ​កូន​យើង​ញ៉ាំ​ស៊ុត​អត់​បាន​ដោយ​សារ​ប្រតិកម្ម​​វិញ គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ?

១– អ្វី​ទៅ​ជា​ការ​ប្រតិកម្ម​ជាមួយ​ស៊ុត?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្ម​ជាមួយ​ស៊ុត គឺ​ជាការ​ប្រតិកម្ម​អាហារ​មួយ​ប្រភេទ​ដែល​រាងកាយ​ឆ្លើយ​តប​​ខ្លាំង​​ពេក​​នៃ​ប្រព័ន្ធ​​ការពារ​​ទៅ​​នឹង​​សមាសធាតុ​​នៅ​ក្នុង​​អាហារ​​ពោល​​គឺ​​ផ្នែក​​ពណ៌​​លឿង​​​ស៊ុត​ ឬ​ផ្នែក​ពណ៌​ស។ ការ​ប្រតិម្ម​នេះ​អាច​​បណ្តាលឲ្យ​​មាន​រោគ​សញ្ញា​​ធ្ងន់​ធ្ងរ​​​​មួយ​ចំនួន​ដែរ​។ Anaphylaxis ជា​ករណី​ធ្ងន់​ធ្ងរ​​ដែល​​ត្រូវ​​ការ​សង្គ្រោះ​​បន្ទាន់ ​និង​ព្យាបាល​ដោយ​​អេពីនេហ្វ្រីន។ ជា​ធម្មតា​ប្រព័ន្ធ​ការពារ​​ប្រឆាំង​​នឹង​​ពពួក​​មេរោគ​ និង​បញ្ហា​ផ្សេងៗ តែ​ពេល​នេះ​វា​បែរ​ជា​ប្រឆាំង​ទៅ​ប្រូតេអ៊ីន​នៃ​ស៊ុត​​ដោយ​​ប្រើ​អង់​ទីករ ​ហាក់​បី​ដូច​​ជា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​យើង​អ៊ីចឹង​។ ប្រតិកម្ម​នេះ​​អាច​​កើត​​ឡើង​​យ៉ាង​ឆាប់​​រហ័ស​ ឬ​រហូត​ដល់​ពីរ​​បី​​ម៉ោង​ក៏​មាន​។

២– រោគ​សញ្ញា

អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​មាន់ ក៏​អាច​ប្រតិកម្ម​ជាមួយ​ស៊ុត​ផ្សេងៗ​ទៀត​ផងដែរដូច​ជា​ ស៊ុត​ក្ងាន ស៊ុត​ទា ស៊ុត​ក្រួច​ជា​ដើម។ ក្រោយ​ពេល​ញ៉ាំ​រួច យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

–ប្រតិកម្ម​លើ​ស្បែក៖ ហើម កន្ទួល​រមាស ឬ​កន្ទាល​ត្រអាក​ជាដើម។

–ពិបាក​ដក​ដង្ហើម

–ហៀរ​សំបោរ​ និង​កណ្តាស

–ភ្នែក​ឡើង​ក្រហម ឬ​ហៀរ​ទឹក​ភ្នែក

–ចុក​ពោះ រាក​រូស ក្អួត​ចង្អោរ

–ប្រតិកម្ម Anaphylaxis (កម្រ​)

៣– ការ​ធ្វើ​រោគ​វិនិច្ឆ័យ

បើ​សិន​ជាយើង​ ឬ​កូន​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ គ្រូពេទ្យ​​នឹង​​ធ្វើ​រោគ​​វិនិច្ឆ័យ​ដោយ​​ការ​ធ្វើ​តេស្ត​​លើ​ស្បែក​ ឬ​ពិនិត្យ​ឈាម​​មួយ​​ចំនួន​។

ការ​ធ្វើ​តេស្ត​លើ​ស្បែក គ្រូពេទ្យ​នឹង​យក​សារធាតុ​រាវ​ដែល​ផ្ទុក​ប្រូតេអ៊ីន​ពី​​ស៊ុត​​បន្តិច​​មក​​បន្តក់​​លើ​ខ្នងដៃ​​ ​ឬ​ដៃ​ ហើយ​យក​ម្ជុល​មក​​ចាក់​​ពី​លើ​​បន្តិច​​ដើម្បីឲ្យ​​សារធាតុ​រាវ​នោះ​ជ្រាប​ចូល​ក្នុង​ស្បែក។ បើ​សិន​ជា​មាន​កន្ទួល​​ក្រហម ប៉ោង​ឡើង​​ក្នុង​រយៈ​​ពេល ១៥​នាទី​ទៅ ២០​នាទី នោះ​មាន​ន័យ​ថា​យើង​​មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​នោះ​ហើយ។ ការ​ធ្វើ​បែ​បនេះ​អាច​ឲ្យ​យើង​ដឹង​ថា​យើង​​ប្រតិកម្ម​ជាមួយ​ស៊ុត​ផ្នែក​ពណ៌ស ឬ​ផ្នែក​ពណ៌​លឿង​បាន​យ៉ាង​ច្បាស់​លាស់។ ប៉ុន្តែ​មិន​ងាយ​មាន​អ្នក​ប្រតិកម្ម​​ជាមួយ​ស៊ុត​​ផ្នែក​​ពណ៌​ស​​នោះ​​ទេ​។ គ្រូពេទ្យ​ក៏​អាច​ធ្វើ​តេស្ត​ប្រតិកម្ម​នៃ​សារធាតុ​ផ្សេង​តាម​វិធី​នេះ​​ស្រប​​ពេល​​ជា​មួយ​​គ្នា​​ផង​​ដែរ​។

ចំពោះ​ការ​ពិនិត្យ​ឈាម​វិញ គ្រូពេទ្យ​នឹង​បូម​ឈាម​ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​រក​មើល​អង់ទីករ​​ប្រភេទ​ immunoglobulin E សម្រាប់​​ប្រូតេអ៊ីន​​ពី​​ស៊ុត។

បើ​សិន​ជា​តេស្ត​ខាង​​លើ​មិន​មាន​លទ្ធផល​ច្បាស់​ទេ គ្រូពេទ្យ​​អាច​នឹង​ឲ្យ​យើង​​ញ៉ាំ​អាហារ​ផ្ទាល់​តែ​ម្តង។ នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ និង​គ្រប់​គ្រង​ពី​គ្រូពេទ្យ​និង​បុគ្គលិក​ជំនាញ យើង​នឹង​ត្រូវ​ញ៉ាំ​ស៊ុត​​បន្តិច​ដើម្បី​ចង់​ដឹង​ថា​មាន​ប្រតិកម្ម​អ្វី​ដែរ​ឬ​ទេ។ ដោយ​សារ​វា​​អាច​មាន​ប្រតិកម្ម​ធ្ងន់​ធ្ងរ តេស្ត​នេះ​ត្រូវ​ធ្វើ​នៅ​ក្នុង​បន្ទប់​ពិគ្រោះ​ ឬ​មន្ទីរ​ពេទ្យ​ដែល​មាន​ឧបករណ៍​​សង្គ្រោះ​​បន្ទាន់​ និង​ថ្នាំ​គ្រប់​​គ្រាន់។

ក៏​មាន​វិធី​ម្យ៉ាង​ទៀត​ដែល​គេ​ឲ្យ​យើង​​សាក​ញ៉ាំ​អាហារ​​ដែល​​មាន​​ និង​មិន​មាន​សារធាតុ​ណាមួយ​ដែល​កំណត់ ​ដើម្បី​កំណត់​ពី​ការ​​ប្រតិកម្ម​​ផង​​ដែរ។ បើ​សិន​ជា​មិន​មាន​រោគ​សញ្ញា​អ្វី​ពេល​ញ៉ាំ​អាហារ​គ្មាន​ស៊ុត តែ​មាន​រោគ​សញ្ញា​ពេល​​មាន​​ស៊ុត​នោះ ប្រតិកម្ម​​​នេះ​ទំនង​​មក​​ពី​ស៊ុត​​នោះ​​ហើយ។

-​ ការ​ព្យាបាល

អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​គួរ​តែ​មាន​ផែន​ការ​ ឬ​ការ​ត្រៀម​ក្នុង​ករណី​ញ៉ាំ​ស៊ុត​ដោយ​អចេតនា​ណាមួយ​នោះ។ គួរ​មាន​ថ្នាំ​តាម​ខ្លួន ដូច​ជា​ពពួក antihistamine ឬ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​ប្រើ​អេពីនេហ្វ្រីន។

៥– ស៊ុត​នៅ​ក្នុង​វ៉ាក់សាំង

វ៉ាក់សាំង​ផ្តាសាយ​មួយ​ចំនួន​ក៏​មាន​ប្រូតេអ៊ីន​ពី​ស៊ុត​ផង​ដែរ តែ​វា​នៅ​តែ​មាន​សុវត្ថិភាព​​ទោះ​​យើង​​មាន​ប្រតិកម្ម​​ជា​មួយ​​ស៊ុត​ក៏​ដោយ ដរាប​ណាយើង​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​​នៅ​​កន្លែង​​គ្រូពេទ្យ​ ឬ​មន្ទីរ​ពេទ្យ​​ដែល​មាន​ឧបករណ៍​គ្រប់​គ្រាន់​ក្នុង​ការ​សង្គ្រោះ​បន្ទាន់។ បើ​យើង​​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​នោះ យើង​​មិន​គួរ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​​នៅ​តាម​​កន្លែង​​លក់​ថ្នាំ ឬ​តាម​ឱសថ​ស្ថាន​នៅ​​ផ្សារ​ទំនើប ឬ​មិន​ថា​នៅ​កន្លែង​ធ្វើ​ការឡើយ​។

យ៉ាង​ណា​មិញ​ ​ក៏​មាន​ប្រភេទ​វ៉ាក់សាំង​ផ្តាសាយ​ដែល​មិន​មាន​ប្រូតេអ៊ីន​ពី​ស៊ុត​ផង​ដែរ (the recombinant vaccine)។ វា​អាច​ប្រើ​បាន​សម្រាប់​មនុស្ស​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ​៤៩​ឆ្នាំ។

៦– ចៀសវាង​ការ​ញ៉ាំ​ស៊ុត

វិធី​ល្អ​បំផុត​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រតិកម្ម​ស៊ុត​នេះ​គឺ ចៀស​វាង​ការ​ញ៉ាំ​ស៊ុត ​ឬ​ផលិត​​ផល​​ធ្វើ​ពី​ស៊ុត។ ជា​អកុសល ស៊ុត​ជា​គ្រឿង​ផ្សំ​​នៃ​ម្ហូប​អាហារ​​ជា​​ច្រើន​មុខ​។ សូម្បី​​តែ​សាធាតុ​ជំនួស​​ស៊ុត​​ក៏​​នៅ​តែ​​មាន​ប្រូតេអ៊ីន​​ពី​ស៊ុត​ដែរ​។ ដូច​នេះ​យើង​​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​​បាន​ខ្ពស់​ចំពោះ​អាហារ​ ដោយ​​មើល​ឲ្យ​​បាន​ច្បាស់​លាស់​ពី​សារធាតុ​ផ្សំហើយ​កុំ​ភ្លេច​សួរ​​ពី​គ្រឿង​​ផ្សំ​​នៃ​អាហា​រ​ដែល​ចម្អិន​ដោយ​អ្នក​​ផ្សេង​។

អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​​ស៊ុតមិន​ថា​ផ្នែក​ពណ៌ស ឬ​ពណ៌​លឿង​នោះ​ទេ គឺ​ត្រូវ​ចៀស​វាង​ស៊ុត​ទាំង​អស់​ដូច​គ្នា។ ដោយសារ​​​​​យើង​​មិន​អាច​​ញែក​ផ្នែក​ទាំង​ពីរ​នេះឲ្យ​​ដាច់​ពី​គ្នា​​ទាំង​​ស្រុង​​បាន​​ទេ។

៧– ធ្វើ​បញ្ជី​មួយ

មាន​ក្បួន​ធ្វើ​ម្ហូប​មួយ​ចំនួន​មិន​ប្រើ​ស៊ុត​នោះ​ទេ។ គេ​អាច​ជំនួស​ស៊ុត​ចំនួន​មួយ​គ្រាប់​បាន​ដោយ​លាយ ទឹក ប្រេង និង​ម្សៅជំនួស​​​មេ​​នំប៉័ង​​ មួយ​​មុខ​មួយ​​ស្លាប​​ព្រា​បាយ​​  និង​ម្សៅជំនួស​មេ​នំប៉័ង​មួយ​ស្លាប​ព្រា​កាហ្វេ​ចូល​គ្នា​។ វិធី​ម្យ៉ាង​ទៀត​នោះ​គឺ លាយ​ម្ស៉ៅ​​ជែឡាទីន​គ្មាន​​បន្ថែម​​រសជាតិ ១​កញ្ចប់ ជាមួយ​ទឹក​ក្តៅ​ឧណ្ឌៗ​​២​ស្លាប​ព្រា​បាយ ឬ​​ប្រើ​ម្ស៉ៅ​មេដំបែរ​១​ស្លាប​ព្រា​កាហ្វេ​លាយ​​ជាមួយ​ទឹក​ក្តៅ​ឧណ្ឌៗ​​មួយ​ពែង។

បើ​សិន​ជា​កូន​​ ឬយើង​ផ្ទាល់​មាន​ប្រតិកម្ម​ច្រើន​ជាង​១​មុខ​នោះ គួរ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ចំណី​អាហារ​ឲ្យ​បាន​ល្អិត​ល្អន់​ តែ​បើ​ត្រឹម​តែ​ស៊ុត​មួយ​មុខ​នោះ គ្រាន់​តែ​កុំ​ញ៉ាំ​ស៊ុត​គឺ​បាន​​ហើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet

ចុចអាន៖

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣១ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៩ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៦ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម