Connect with us

សុខភាព

តើអ្នកដឹងទេជំងឺស្រឡទែនមានអាការៈបែបណាខ្លះ?

បានផុស

នៅ

បើតាមរបាយការណ៍ពី Centers for Disease Control (CDC) ដែលជាគេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិក ចុះផ្សាយខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្រឡទែន គឺជាមេរោគដែលកើតឡើងឆ្លងតាមវីរុសនៅក្រពេញទឹកមាត់ អាចបង្កទៅជាធ្ងន់ធ្ងរបាន ដែលមានរោគសញ្ញាទូទៅ ហើមថ្គាម ក្តៅខ្លួន អស់កម្លាំង ក្តៅខ្លួន បាត់បង់ចំណង់អាហារ និងឈឺក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពខាងលើ ជំងឺស្រឡទែន មានជាទូទៅក្នុងប្រទេសជាច្រើន ហើយអ្នកដែលឆ្លងជំងឺស្រឡទែន មិនឈឺភ្លាមៗទេ អាចចំណាយពេលពី ២ទៅ៤ សប្តាហ៍ទើបសញ្ញានៃមេរោគចាប់ផ្តើមបង្ហាញខ្លួន។ សញ្ញាទូទៅនៃស្រឡទែនគឺថ្ពាល់ហើម និងថ្គាមហើម។ នេះបណ្តាលមកពីក្រពេញទឹកមាត់ហើមនៅក្រោមត្រចៀកមួយចំហៀង ឬទាំងពីរ។ រោគសញ្ញាដំបូងអាចចាប់ផ្តើម ពីរ ឬបីថ្ងៃមុនពេលហើម។ ចំពោះអ្នកដែលកើតជំងឺនេះ ភាគច្រើនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍។

ជាមួយគ្នានេះ ស្រឡទែនគឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសស្រឡទែន។ វាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកមាត់ ឬដំណក់ទឹកផ្លូវដង្ហើមចេញពីមាត់ ច្រមុះ ឬបំពង់ក។ អ្នកអាចឆ្លងជំងឺស្រឡទែន និងចម្លងមេរោគដោយ ក្អក កណ្តាស់ ឬការនិយាយ។

ចំពោះការការពារខ្លួនេះពីជំងឺនេះ គឺការពារដោយចាក់វ៉ាក់សាំង។ ការទទួលថ្នាំបង្ការជំងឺស្រឡទែនចំនួនពីរដង គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺស្រឡទែន។ ជាធម្មតាវាត្រូវបានផ្តល់ជាវ៉ាក់សាំងរួមបញ្ចូលគ្នាហៅថា កញ្ជ្រឹល ស្រឡទែន និងវ៉ាក់សាំងស្អូច (MMR) ដែលការពារប្រឆាំងនឹងជំងឺទាំងបី។ ជំងឺនេះ ក៏អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ផងដែរ ព្រោះជំងឺនេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឱ្យមាន​គ្រោះ​ថ្នាក់ដល់​ជីវិត​ដូចគ្នា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម