Connect with us

សុខភាព

តើជំងឺស្រឡទែនឆ្លងដោយរបៀបណា?

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា​ ស្រឡទែន គឺជាជំងឺមួយប្រភេទ ដែលបង្កឡើងដោយពពួកវីរុស។ ជំងឺនេះអាចឆ្លងពីម្នាក់ទៅម្នាក់តាមរយៈការប៉ះពាល់ផ្ទាល់ ដូចជា ការក្អក កណ្តាស់ ការប៉ះពាល់គ្នាយូរ ការប៉ះពាល់សម្ភារៈបរិក្ខារបស់អ្នកជំងឺប្រើប្រាស់ តុ ឬកៅអី ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវេជ្ជបណ្ឌិត ជំងឺប្រភេទនេះ ២-៤ សប្តាហ៍ទើបចេញរោគសញ្ញា ហើយឈានដល់ការហើមក្រពេញទឹកមាត់នៅថ្ពាល់ខាងក្រោមត្រចៀក។ ចំពោះរោគសញ្ញាវិញ គឺមានអាការៈក្តៅខ្លួន អស់កម្លាំង ពិបាកលេបទឹកមាត់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ សម្រាប់ការព្យាបាល គឺអាចព្យាបាលទៅតាមរោគសញ្ញា ដូចជា នៅពេលក្តៅខ្លួន ប្រើឱសថបំបាត់ក្តៅខ្លួន និងថ្នាំបំបាត់ការឈឺចាប់នៅពេលហើមខ្លាំង និងត្រូវញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ ដើម្បីសម្លាប់មេរោគ។

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំ ឱ្យឈប់សម្រាកនៅផ្ទះរយៈពេល ៥ថ្ងៃ ទៅមួយសប្តាហ៍ នៅពេលដែលមានលេចចេញនូវរោគសញ្ញាកើតឡើង ដើម្បីជៀសវាងការចម្លងទៅអ្នកដ៏ទៃ និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ចំណែអ្នកថែទាំ គឺត្រូវលាងសម្អាតដៃជាមួយសាប៊ូ ព្រោះអាចឆ្លងក្នុងករណីមិនធ្លាប់កើត និងមិនបានចាក់វ៉ាក់សាំងការពារ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម