សុខភាព
សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!
១). អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។
២). មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
– ពិសាស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
– ជំងឺរលាកថ្លើម បេ និង សេ (B, C)
– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យារកំណើត
– វិទ្យុសកម្ម
– សារធាតុគីមីមួយចំនួន
– ការសាយភាយពីសរីរាង្គដទៃ

៣). តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
ជាទូទៅក្នុងដំណាក់កាលដំបូង វាមិនស្តែងចេញជាអាការៈអ្វីនោះទេ ហើយមានរោគសញ្ញាមួយចំនួន ដែលសង្កេតឃើញក្នុងដំណាក់កាលជ្រៅទៅហើយដូចជា៖
– ឈឺពោះ
– អស់កម្លាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
– មានដុំ ដោយស្ទាបប៉ះនៅពោះ
៤). បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?
មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តមានដូចជា៖
– វិធីវះកាត់យកដុំចេញ ឬវះកាត់ប្តូរថ្លើម
– ការចាក់ថ្នាំគីមី ដើម្បីបិតសរសៃឈាមចិញ្ចឹមដុំសាច់
– ការដុតដុំដោយប្រើបច្ចេកទេស Radiofrequence ឬ Micro-onde ករណីដុំនៅតូច
– បាញ់កាំរស្មី


៥). តើមានវិធីការពារឬទេ?
យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖
– ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម
– បញ្ឈប់ការពិសាស្រា និងបារី
– តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យារកំណើត
– កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព។


ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើគួរធ្វើយ៉ាងណា ពេលអ្នកតឹងច្រមុះ និងហៀរសំបោរ?
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



