សុខភាព
ការយល់ដឹងពីស្ដ្រីមានផ្ទៃពោះ និងទារក ជាមួយជំងឺថ្លើមប្រភេទ បេ
ជំងឺរលាកថ្លើមប្រភេទ បេ ជាជំងឺថ្លើមមួយប្រភេទ ដែលបង្កឡើងដោយពពួកវីរុស ដែលស្ថិតនៅក្នុងក្រុម Hepadnaviridae។ ពពួកវីរុសនេះ បង្កឲ្យរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃដែលបណ្តាលឲ្យអ្នកជំងឺប្រឈមទៅនឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម។
ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណជា ៦៨៦០០០នាក់ ទទួលមរណៈភាពនៅលើពិភពលោក ដោយសាររលាកថ្លើមប្រភេទបេនេះ ដែលភាគច្រើនមូលហេតុបង្កមកពីការវិវត្តន៍នៃជំងឺនេះទៅជាមហារីកថ្លើម។ បច្ចុប្បន្ននេះ មានវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ ដែលមានប្រសិទ្ធភាពដល់ទៅ៩៥% ក្នុងការទប់ស្កាត់ការវិវត្តន៍ជំងឺនេះ ពីការរលាកថ្លើមស្រួចស្រាវ ទៅជារលាកថ្លើមរ៉ាំរ៉ៃ និងដំណាក់កាលឈានទៅរកមហារីកថ្លើម។
ក) ការចម្លងរោគ៖
ពពួកវីរុសដែលបង្កឲ្យរលាកថ្លើមប្រភេទ បេ អាចរស់នៅក្នុងបរិយាកាសខាងក្រៅខ្លួនមនុស្សយូរជាង ៧ថ្ងៃ ហើយវាមានលទ្ធភាពជ្រៀតចូលទៅក្នុងខ្លួនមនុស្សដែលពុំបានទទួលការព្យាបាលដោយចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ។ ពេលដែលពពួកវីរុសនេះចូលក្នុងខ្លួនមនុស្សវាអាចសម្ងំនៅក្នុងខ្លូនមនុស្សម្នាក់រយៈពេលយូរហើយបង្កឲ្យរលាកថ្លើមរ៉ាំរ៉ៃ។ ការចំលងមេរោគនេះ ធ្វើឡើងដោយការប៉ះផ្ទាល់ជាមួយវត្ថុរាវ ឬឈាមរបស់អ្នកជំងឺដែលផ្ទុកមេរោគថ្លើមប្រភេទបេ ការចំលងដោយការរួមភេទ និងការចំលងពីម្តាយដែលមានផ្ទុកមេរោគថ្លើមប្រភេទបេទៅទារក នៅអំឡុងពេលពរពោះក្នុងត្រីមាសទី៣ ក៏ដូចជាក្នុងពេលសម្រាល និងការបំបៅដោះទារក។

ខ) រោគសញ្ញា៖
ភាគច្រើនអ្នកជំងឺដែលផ្ទុកមេរោគរលាកថ្លើមប្រភេទបេ ពុំស្តែងចេញមកខាងក្រៅនូវរោគសញ្ញាធំដុំនោះទេ។ អ្នកផ្ទុកជំងឺរលាកថ្លើមប្រភេទបេ ស្រួចស្រាវមួយភាគតូច ស្តែងចេញមកនូវរោគសញ្ញា អស់កម្លាំងល្ហិតល្ហៃខ្លាំង ឈឺពោះ ក្អួតចង្អោរ រួមទាំងស្បែកនិងភ្នែកឡើងពណ៌លឿងរយៈពេលមួយសប្តាហ៍ ឬក៏យូរជាងនេះ។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែក ទៅលើការពិនិត្យឈាម (AgHbs, AcHbs, AcHbc, និង PCR HBV) ក្នុងដំណាក់កាលរលាកថ្លើមស្រួចស្រាវ។ រាល់ស្ត្រីដែលមានផ្ទៃពោះ ការធ្វើរោគវិនិច្ឆ័យមេរោគរលាកថ្លើមប្រភេទបេ ត្រូវបានធ្វើឡើងនៅអំឡុងត្រីមាសទី ២ ប្រហាកប្រហែលនឹងគក៌បាន ៦ខែ។
ប្រសិនជាការពិនិត្យឈាមបញ្ជាក់ថា ស្ត្រីមានផ្ទុក AntigéreHbsវិជ្ជមាននោះ ស្ត្រីជាម្តាយតម្រូវឲ្យពិនិត្យឈាមមួយចំនួនបន្ថែមទៀត ដើម្បីរាប់ចំនួនមេរោគថ្លើមប្រភេទបេ។
ឃ) ការព្យាបាល៖
នៅដំណាក់កាលរលាកថ្លើមប្រភេទបេស្រួចស្រាវ ការព្យាបាលពឹងផ្អែកទៅលើរោគសញ្ញាគ្លីនិកដែលស្តែងចេញមកក្រៅ ដូចជាការបំពេញជាតិទឹកដោយសារការក្អួត។ ចំពោះស្ត្រីមានផ្ទៃពោះ ដែលលទ្ធផលពិនិត្យឈាមមាន AntigèneHbsវិជ្ជមាន គឺតម្រូវឲ្យរាប់មេរោគ Charge Virale de VHB។ បើកាលណាវត្តមានមេរោគនៅក្នុងឈាមមានចំនួនលើសពី ១០ម៉ឺន UI ស្ត្រីមានផ្ទៃពោះតម្រូវឲ្យប្រើថ្នាំប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទបេ (Tenofovir)រហូតដល់ពេលសម្រាលទារក ដើម្បីកាត់បន្ថយការចំលងមេរោគទៅទារក នៅជុំវិញការសម្រាល។ ក្រោយពីសម្រាលនៅអំឡុងពេល ២៤ម៉ោង ទារកត្រូវបានការពារដោយការចាក់ថ្នាំបង្ការដែលណែនាំដោយវេជ្ជបណ្ឌិតឯកទេស ដើម្បីការពារកុំឲ្យមេរោគរលាកថ្លើមប្រភេទបេ ជ្រៀតចូលទៅក្នុងខ្លួនទារក។ ក្រោយពីការចាក់ថ្នាំបង្ការ ២៤ ម៉ោង ទារកអាចទទួលការបំបៅដោះបានដោយសុវត្ថិភាព។

ង) វិធីបង្ការ៖
– ទារកទាំងឡាយត្រូវមកទទួលការចាក់វ៉ាក់សាំងបង្ការមេរោគថ្លើមប្រភេទបេ នៅអំឡុងពេល ២៤ម៉ោងក្រោយសម្រាល ហើយបន្តចាក់ឲ្យបានគ្រប់ ៣ដង (នៅ១ខែបន្ទាប់ និង៦ខែបន្ទាប់)។
– ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែពិនិត្យឈាមរកមេរោគរលាកថ្លើមប្រភេទបេ ឲ្យបានមុនត្រីមាសទី៣។
– សូមជៀសវាងការប្រើរបស់របររួមគ្នា ជាមួយអ្នកជំងឺដែលផ្ទុកមេរោគរលាកថ្លើមប្រភេទបេ (ប្រដាប់កោពុកមាត់ ច្រាសដុសធ្មេញ កន្ត្រៃកាត់ក្រចក ជាដើម ។ល។)។
– ទារកនៅក្នុងផ្ទៃដែលម្តាយផ្ទុកមេរោគរលាកថ្លើមប្រភេទបេ ចាំបាច់ត្រូវចាក់ថ្នាំបង្ការអំឡុង ២៤ម៉ោងក្រោយសម្រាល
– គ្រប់សមាជិកគ្រួសាររបស់ស្ត្រីមានផ្ទៃពោះដែលមានផ្ទុកមេរោគរលាកថ្លើមបេ គួរតែធ្វើការស្រាវជ្រាវរកមេរោគ ដើម្បីចាក់វ៉ាក់សាំងបង្ការ និងព្យាបាលឲ្យបានទាន់ពេល។
– មនុស្សប្រុសស្រីគ្រប់រូបគប្បីមកទទួលការចាក់ថ្នាំបង្ការលាកថ្លើមប្រភេទបេឲ្យបានមុនអាយុ១៨ឆ្នាំ។
– គ្រប់ស្ត្រីដែលពុំបានទទួលការចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើមបេ គួរគប្បីចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើមបេ មុនពពោះទារកដំបូង។

“អ្នកម្តាយគ្រប់រូបគួរធ្វើតេស្តឈាមរុករកមេរោគថ្លើមប្រភេទបេ។ ប្រសិនបើវិជ្ជមាន គួរជួបពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងការព្យាបាលត្រឹមត្រូវ ជៀសវាងការចម្លងមេរោគនេះទៅកូនរបស់អ្នក”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជំងឺច្រាលទឹកអាស៊ីតក្រពះ?
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



