សុខភាព
អ្វីទៅជាការផ្គត់ផ្គង់អាហារលើទារកកើតមិនគ្រប់ខែ!
ទារកកើតមិនគ្រប់ខែ គឺជាទារកដែលកើតមុន ៣៧សប្តាហ៍។ ភាគច្រើននៃក្មេងដែលកើតឥតគ្រប់ខែ ជាពិសេសទារកដែលកើតមិនគ្រប់ខែខ្លាំង (តិចជាង ១៥០០g ឬក្រោម ៣៤សប្តាហ៍) ប្រព័ន្ធរំលាយអាហារ របស់គាត់មិនទាន់អាចដំណើរការបានត្រឹមត្រូវ ដែលធ្វើឲ្យពួកគាត់មិនទាន់ចេះបៅ ឬជញ្ជក់ ដូចក្មេងគ្រប់ខែឡើយ។ ការផ្តល់អាហារឲ្យបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន គឺជារឿងមួយដែលត្រូវគិតគូរជាចាំបាច់ បន្ទាប់ពីពេល មានស្ថេរភាពលំនឹងជីវិត ពីព្រោះទារកកើតមិនគ្រប់ខែ ត្រូវការការលូតលាស់ខ្លាំង។
ទឹកដោះម្តាយ គឺជាអាហារដែលល្អបំផុត សម្រាប់ទារកមិនគ្រប់ខែ ពីព្រោះក្រពះពោះវៀនទារក មិនគ្រប់ខែ ទទួលទឹកដោះម្តាយបានល្អជាងទឹកដោះគោ ហើយទឹកដោះម្តាយក៏ជួយការពារពួកគាត់ ពីការមានបញ្ហារលាក ក្រពះពោះវៀន និងការពារការឆ្លងរោគបានល្អ ជាងទឹកដោះគោដែរ។ ទឹកដោះម្តាយត្រូវបាន ផ្តល់ឲ្យតាមរយៈការដាក់សុងក្រពះដើម្បីបាញ់ទឹកដោះឲ្យចូលក្នុងក្រពះតែម្តងចំពោះទារកដែលតូចខ្លាំង ហើយមិនទាន់ចេះបៅ និងជញ្ជក់។ ក្នុងករណីផ្គត់ផ្គង់ទឹកដោះម្តាយហើយតែទារកមិនគ្រប់ខែនៅតែមិនព្រមឡើងគីឡូ យើងអាចផ្តល់ Human milk fortifier បន្ថែមដាក់លាយជាមួយទឹកដោះម្តាយ ដើម្បីបន្ថែមកាឡូរីជាតិសាច់ឲ្យដល់គាត់។


ការផ្តល់ទឹកដោះតែមួយ មុខគត់នៅមិនទាន់គ្រប់គ្រាន់ឡើយ តម្រូវឲ្យផ្តល់អាហារផ្សេងៗទៀត ដូចជា ជាតិសាច់(Aminoplasma) ស្ករ(Glucose) ខ្លាញ់(Lipofundin) និងសារជាតិចិញ្ចឹមផ្សេងទៀត ដើម្បីបំពេញតម្រូវការនៃ ការលូតលាស់ខ្លាំងរបស់ទារកដែលកើតមិនគ្រប់ខែខ្លាំង និងមានទម្ងន់ តិចជាង១០០០g។ ការផ្តល់អាហារទាំងនេះ ត្រូវបានផ្តល់តាមរយៈសរសៃឈាមកណ្តាល (Venous umbilical catheter or central line =Jonathan catheter) ដែលតាមវិធីសាស្ត្រនេះយើងអាចផ្តល់អាហារអោយទារក មិនគ្រប់ខែបានយូរដោយមិនបាច់ចាក់តាមសរសៃវ៉ែនតូចៗច្រើនដង ដែលងាយខុស បែក និងរលាកសរសៃវ៉ែន។


សូមមាតាបិតាគ្រប់រូប ដែលមានកូនកើតមិនគ្រប់ខែ សូមព្យាយាមធ្វើយ៉ាងណា ឲ្យទឹកដោះម្តាយមានឲ្យគ្រប់គ្រាន់ ដើម្បីអាចផ្តល់ឲ្យពួកគាត់ ពីព្រោះគ្មានអ្វីល្អជាងទឹកដោះម្តាយនោះទេ។

“ក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែតរីករាយស្វាគមន៍ និងផ្តល់ព័ត៌មានព្រមទាំងចំណេះដឹងទូទៅជូនអ្នកម្តាយគ្រប់រូប ក្នុងការពិនិត្យថែទាំ ជាពិសេសការផ្គត់ផ្គង់អាហារលើទារកកើតមិនគ្រប់ខែ ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



