ព័ត៌មានជាតិ
កូនខ្មែរដំបូងគេ ជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និងជាសមាជិកគោលនយោបាយសាធារណៈនៃស្ថាប័នដ៏ល្បីរបស់ចក្រភពអង់គ្លេស
លោក សុខ ទីហ៊ុយ ជានិស្សិតអនុបណ្ឌិតឆ្នើមកំពុងសិក្សានៅក្រៅប្រទេស និងជាកូនខ្មែរដំបូងគេជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និងជាសមាជិកគោលនយោបាយសាធារណៈ នៃស្ថាប័ន Chatham House របស់ចក្រភពអង់គ្លេស ហើយមានឱកាសបានជួបថ្នាក់ដឹកនាំនៃប្រទេសនានាជាច្រើន។

ក្នុងនាមជាទូតនិស្សិតជាន់ខ្ពស់ របស់ស្ថាប័ន Chatham House ដែលបានរៀបចំវេទិកាពិភាក្សាលើប្រធានបទសង្គម និងនយោបាយអន្តរជាតិ លោក សុខ ទីហុយ មានឱកាសបានជួបថ្នាក់ដឹកនាំពិភពលោកជាច្រើនដូចជា ប្រធានាធិបតីអៀរឡង់, ហ្សកហ្ស៊ី, ហ្វាំងឡង់, ម៉ិកស៊ិក, នូវែលសេឡង់, អុីតាលី, កាណាដា, ស៊ូដង់, នាយករដ្ឋមន្ត្រី ម៉ាឡេសុី, រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីអង់គ្លេសជាច្រើនរូប ព្រមទាំងលោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី។



ជាក់ស្តែង កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ទីហុយ បានចោទសួរសំណួរទៅកាន់ លោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ក្នុងវេទិកា Chatham House នៅប្រទេសអង់គ្លេស។
ក្នុងវេទិកា Chatham House លោក ទីហុយ បានចោទជាសំណួរថា៖ “ខ្ញុំមកពីប្រទេសកម្ពុជា ហើយខ្ញុំបានយល់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួយ៉ាងសំខាន់ សម្រាប់អនាគតរបស់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងសមាជិកអាស៊ានជាមួយសហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងគោលនយោបាយការនាំចេញរបស់អាស៊ាន ខ្ញុំបាទសូមសួរថា តើឯកឧត្តមយល់យ៉ាងណា ចំពោះឱកាសនៃការនាំចេញរបស់សមាជិកអាស៊ាន ទៅកាន់សហរដ្ឋអាមេរិក ស្របពេលដែលប្រធានាធិបតី ត្រាំ កំពុងមានចំណាប់អារម្មណ៍មកលើប្លុកអាស៊ានទាំងមូល?”

លោក លី ស៊ានឡុង អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បានឆ្លើយតបថា៖ “ខ្ញុំគិតថា បច្ចុប្បន្នគ្រប់ប្រទេសទាំងអស់ សុទ្ធតែចង់បានផលប្រយោជន៍ពីការទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិក ដើម្បីរក្សាស្ថេរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ សម្រាប់អាស៊ាន នេះប្រហែលជាគោលដៅដែលអាចសម្រេចបាន។ ប្រទេសសមាជិកអាស៊ានទាំងអស់ មិនមានកម្រិតដូចគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ។ ប្រទេសខ្លះ មានឱនភាពពាណិជ្ជកម្ម ខណៈដែលប្រទេសខ្លះមានអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដូចជា ឥណ្ឌូនេស៊ី ឬ វៀតណាម ជាដើម។ ដូច្នេះស្ថានភាពគឺខុសៗគ្នា ហើយខ្ញុំគិតថា ប្រទេសអាស៊ាននីមួយៗ នឹងត្រូវរៀបចំជំនួបផ្ទាល់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ការចរចាជាភាគីតែមួយមិនមែនជារឿងងាយស្រួលនោះទេដូចករណីសហភាពអឺរ៉ុប ជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយសម្រាប់អាស៊ានវិញ ខ្ញុំគិតថាអាទិភាពនៅពេលនេះ គឺការរក្សាទំនាក់ទំនងស្មើភាពគ្នាជាមួយអាមេរិក”។
និយាយអំពី៖ សុខ ទីហ៊ុយ ធ្លាប់បំពេញការងារនៅស្ថានទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស អំឡុងពេលខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការណែនាំដោយ ឯកឧត្តម កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស។

ជាមួយគ្នានេះ សុខ ទីហ៊ុយ ក៏បានបំពេញការងារនៅ ខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា ក្រោមការណែនាំដោយ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅចម្លោះខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។

បច្ចុប្បន្ននេះ លោក ទីហ៊ុយ ក៏ជាសមាជិកគោលនយោបាយសាធារណៈខ្មែរដំបូងគេ ដែលចូលរួមចំណែកក្នុងការវិភាគ និង បង្កើតដំណោះស្រាយគោលនយោបាយសម្រាប់ ស្ថាប័ន Chatham House ដែលត្រូវបានរចនាឡើងដើម្បីជួយរដ្ឋាភិបាលនានាលើឆាកអន្តរជាតិ។

Chatham House គឺជាស្ថាប័នគោលនយោបាយឈានមុខគេនៅលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ វេទិកាពិភាក្សានេះ មានបេសកកម្មដើម្បីជួយរដ្ឋាភិបាល និងសង្គមកសាងពិភពលោកមួយដែលមានសុវត្ថិភាព វិបុលភាព និងយុត្តិធម៌ប្រកបដោយចីរភាព។ មិនតែប៉ុណ្ណោះ វេទិកានេះក៏ត្រូវបានគេសរសើរចំពោះការផ្តល់ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកនិយាយ និងលើកទឹកចិត្តដល់ភាពបើកចំហរផងដែរ។

សម្រាប់កំឡុងពេលសិក្សាបរិញ្ញាបត្រ និស្សិតបានបំពេញបេសកកម្មនៅខុទ្ទកាល័យ ឯកឧត្តមនាយករដ្ឋមន្ត្រី Rishi Sunak និងពេលនោះជាប្រធានគណបក្សអភិរក្សនិយមអង់គ្លេស ក្នុងការរៀបចំមហាសន្និបាតគណៈកម្មាធិការបក្សអភិរក្សប្រចាំឆ្នាំ2024។
មហាសន្និបាតនោះប្រព្រឹត្តិឡើងនៅថ្ងៃទី 29ខែកញ្ញា ដល់ថ្ងៃទី 02 ខែតុលា 2024 មានការចូលរួមពីសំណាក់ អតីតនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ព្រមទាំងសមាជិករដ្ឋសភា-ព្រឹទ្ធសភាជាច្រើនរូបផងដែរ។

ក្រោយសម្រេចបេសកកម្មនោះដោយជោគជ័យ ឯកឧត្តម Rishi Sunakក្នុងនាមជាប្រធានគណបក្ស និង ឯកឧត្តម Richard Fuller ប្រធានគណៈកម្មាធិការកណ្តាលគណបក្ស បានផ្តល់លិខិតថ្លែងអំណរគុណ និងវិញ្ញាបនបត្រសរសើរក្នុងការបំពេញបេសកកម្មដ៏ជោគជ័យ។


សូមជម្រាបថា លោក សុខ ទីហុយ បច្ចុប្បន្នកំពុងរស់នៅប្រទេសអង់គ្លេស និងទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយនិងគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ Queen Mary University of London។ បច្ចុប្បន្នលោក ទីហុយ កំពុងបន្កការសិក្សាថ្នាក់អនុបណ្ឌិតជំនាញ វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ (LSE) ដែលជាសាកលវិទ្យាល័យលេខ១ ប្រចាំប្រទេសអង់គ្លេស។ នេះបើតាមការផ្សព្វផ្សាយកាសែត The Times៕




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


