KPT+
ហេតុផលធំៗ ដែលឆ្ងល់ថាសមត្ថភាពដូចគ្នាសោះ ម្ដេចគេជោគជ័យយើងបរាជ័យ
ផ្នត់គំនិតតែងតែនាំយើងទៅរកបរាជ័យឬជោគជ័យ មិនមែនជាសមត្ថភាពទេ។ ផ្នត់គំនិតជាអ្នកដឹកនាំ សមត្ថភាពជាកម្លាំងសម្រាប់ចែវទូក ចំណែកទូកនៅវិលវល់ព្រោះគំនិតដែលគ្មានគោលដៅ។
ហេតុផលធំៗក្នុងសង្គមខ្មែរ ដែលមនុស្សខ្លះមានសមត្ថភាពប្រហែលគ្នាតែមានលទ្ធផលខុសគ្នាហៅមិនឮ ៖
១ ម្នាក់ចចេសរកដំណោះស្រាយក្នុងឧបសគ្គ ចំណែកម្នាក់ទៀតយកឧបសគ្គធ្វើលេស

អ្នកទីមួយមិនដែលរអ៊ូរទាំទេ។ ពួកគេស្វែងរកដំណោះស្រាយ និងអនុវត្តដើម្បីផ្លាស់ប្ដូរថាហេតុអ្វីលទ្ធផលមិនដូចការចង់បាន ។ គេផ្ដោតអារម្មណ៍ពីបញ្ហានានាដែលមាន ឆ្ពោះទៅរកដំណោះស្រាយ។ អ្នកទីពីរត្អូញត្អែរហើយរកឃើញបញ្ហានៅគ្រប់កន្លែង។ ពួកគេផ្តោតលើអ្វីដែលពួកគេមិនអាចគ្រប់គ្រងបាន ជាជាងមើលឃើញអ្វីដែលពួកគេអាចគ្រប់គ្រងបាន។ គេយល់ថាម្នាក់ទៀតប្រហែលជាមានជំនួយទើបជោគជ័យ ប្រហែលជាមានអ្វីអាថ៌កំបាំងឬប្រហែលជា….។ល។
២ ម្នាក់គិតវែងឆ្ងាយម្នាក់ទៀតគិតខ្លីៗ

អ្នកទីមួយមានទម្លាប់គិតវែងឆ្ងាយចង់បានលទ្ធផលពិតម្នាក់ទៀត ឈ្លក់វង្វេងនឹងផ្នត់គំនិតដែលជោគជ័យភ្លាមៗទាន់ហន់ទាំងខ្លួនមិនពេញសមត្ថភាពក៏បានឲ្យតែមានឱកាសបន្លំ។ បែបនេះពួកគេមិនដែលមានផែនការច្បាស់ទេ គឺធ្វើតាមពីក្រោយខ្នងអ្នកផ្សេង។ ក្នុងលោកនេះ រាល់អំពើធ្វើត្រាប់មិនដែលជោគជ័យ បានយូរយារឡើយ។
វាដូចគ្នានឹងអ្នកក្រដែលគិតខ្លីៗ ពួកគេត្រូវការលទ្ធផលរហ័ស ប្រសិនបើពួកគេបានវិនិយោគប្រាក់ បន្ទាប់មកពួកគេចង់កើនឡើង ១០ ដងក្នុងមួយខែដោយធ្វើសកម្មភាពដដែល។
៣ ម្នាក់ធ្វើអ្វីៗតាមបញ្ញា ចំណែកម្នាក់ទៀតផ្អែកលើអារម្មណ៍

អ្នកណាដែលសម្រេចធ្វើអ្វីៗតាមបញ្ញាមិនសូវដែលបរាជ័យទេ ខ្លាចតែការធ្វើការតាមអារម្មណ៍បានន័យថាប្រសិនគេមិនសប្បាយចិត្តគេនឹងមិនអ្វីទាល់តែសោះពេញមួយថ្ងៃ ឬយូរជាងនេះ ឬប្រញាប់ចាត់ថាខ្លួនបាក់ទឹកចិត្ត ។ ជាទូទៅការប្រើអារម្មណ៍ហួសហេតុនាំទៅដល់ជំងឺផ្លូវចិត្ត។ ដូច្នេះចាប់ផ្តើមប្រើខួរក្បាលនិងបញ្ញាហើយកុំធ្វើការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍ហួសហេតុពេកទំាងដឹងហើយថាអារម្មណ៍នាំទៅរកកំហុស។
នេះជាមូលហេតុដែលអ្នកទីមួយកាន់តែជោគជ័យទៅ ហើយអ្នកទីពីរកាន់តែមានវិបត្តិឡើងៗក្នុងជីវិត៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖ទម្លាប់មនុស្សជោគជ័យ ដែលតែងធ្វើខុសពីមនុស្សធម្មតាផ្សេងទៀត
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


