ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

បានផុស

នៅ

អ្នកណា​ក៏​ចង់បាន​ជោគជ័យ​ក្នុង​អាជីព ព្រោះ​អាជីព​ជា​ផ្នែក​សំខាន់​នៃ​ការរស់នៅ​ឯករាជ្យ ខ្លួន​ទីពឹង​ខ្លួន​ដែល​ជា​គុណ​តម្លៃ​ចម្បង​នៃ​ជីវិត​មនុស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចង់បាន​អាជីព ឬ មាន​វិជ្ជាជីវៈ​ជោគជ័យ​មួយ រយៈពេល​វែង ចូរ​ចាប់ផ្ដើម​ពិចារណា​លើ​ចំណុច​ទាំង​៥​ខាងក្រោម​៖

១ រក​មេដឹកនាំ​ដែល​ចេះ​ប្រើ​មនុស្ស​

ពាក្យ​ថា​ចេះ​ប្រើ​មនុស្ស ចូរ​កុំ​គិត​ទៅ​រក​ការ​ឲ្យ​លុយ ឬ​ពង្វក់​មនុស្សឲ្យ​ចេះ​ខូច​កាច ព្រោះ​នៅក្នុង​សិល្ប៍​វិធី​នៃ​ការដឹកនាំ​និង​គ្រប់គ្រង មេដឹកនាំ​ត្រូវ​ធានា​ថា ធនធាន​ចំណេះ ជំនាញ​និង​ទេពកោសល្យ​របស់​បុគ្គលិក​ត្រូវបាន​គេ​ស្គាល់ និង​ឈានទៅ​ប្រើប្រាស់​ត្រូវ​ជំនាញ និង​យ៉ាង​ពេញលេញ មិន​ផ្អឹប​ទុកចោល​។​

​ចំណុច​នេះហើយ​បានជា​មេដឹកនាំ​ត្រូវ​លំបាក​ក្នុងការ​ពូកែ​សង្កេត​ហើយ​ឈានទៅ​ប្រើ​នូវ​ទ្រព្យសម្បត្តិ​បុគ្គលិកលក្ខណៈ​របស់​និ​យោ​ជិ​ក​ឱ្យមាន​តម្លៃ​។​

​អ្នកដឹកនាំ​ល្អ​តែង​ចំណាយ​ពេលវេលា​ដើម្បី​បំបែក​ភារកិច្ច​ជាំ​តូចៗ និង​បង្កើត​វិធី​ឲ្យក្រុម​ទាំងមូល​សុទ្ធ​តែមាន​ចំណែក​ចូលរួម​។ ការផ្តល់​ការងារ​​ឲ្យបាន​ត្រឹម​ត្រូវចំ​ចំណុចខ្លាំង​របស់​មនុស្ស​ម្នាក់ៗ​នឹង​ជម្រុញ​ក្រុមការងារ​ឃើញ​ខ្លួនឯង​ថា ពួកគេ​ថា​ពួកគេ​ជា​នរណា​និង​គួរ​ធ្វើ​អ្វី ។​

២ មាន​វិន័យ​មាន​ក្រមសីលធម៌​ការងារ​រឹងមាំ

​វិន័យ​នៃ​ស្ថាប័ន​ដែលមាន​វប្បធម៌​ល្អ​មួយ មិនមែន​ផ្តល់​ជោគជ័យ ឬ​ផលប្រយោជន៍ ឲ្យតែ​ខាង​ក្រុមហ៊ុន​នោះទេ គឺជា​ជោគជ័យ​ដែល​ផ្តល់​មកដល់​ខ្លួន​យើង​ដែរ ម្ល៉ោះហើយ ក្រៅពី​រើស​មេដឹកនាំ ត្រូវ​រើស​ស្ថាប័ន​ទៀត​។ សកម្មភាព អាកប្បកិរិយា និង​ការងារ​នៃ​មនុស្ស​នៅ​ជុំវិញខ្លួន​យើង ងាយស្រួល​ធ្វើអោយ​ប្រសើរឡើង​នូវ​អារម្មណ៍​នៃ​ជំរុញ​ទឹកចិត្ត ឬ​បាក់​ទឹកចិត្ត​ដូចគ្នា​។ ជាមួយគ្នា​នោះ​យើង​អាច​នឹងរង​ឥទ្ធិពល​ពី​ក្រុមការងារ​មិនល្អ ក្លាយទៅជា​អ្វីមួយ​ដែល​យើង​មិន​ចង់​។ ការរកបាន​ស្ថាប័ន​ដែលមាន​វប្បធម៌​កោតសរសើរ អាកប្បកិរិយា​រប​ស់បុ​គ្គ​លិ​ក​និង​មេដឹកនាំ​វិជ្ជមាន គ្រឹះ​នៃ​ក្រមសីលធម៌​ល្អ មាន​ផលិតភាព​រហ័ស បានន័យថា យើង​នេះ​កំពុង​កសាង​អនាគត​សម្រាប់​ខ្លួនឯង​។​

៣ បង្កើត​ទម្លាប់​កែលម្អ​ខ្លួនឯង​ជាជាង​ចង់ទៅ​កែ​អ្នកដទៃ​

​ការបង្កើត​អាកប្បកិរិយា​ល្អ ជា​ផែនការ​អទិភាព​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​។ កាល​យើង​នៅ​ក្មេង​យើង​មិនអាច​រើស​គ្រួសារ ឬ​រើស​ភូមិករ​ដែល​យើង​រស់នៅ​បានទេ​ព្រោះ​យើង​មិនអាច​ចេញមក​រស់នៅ​ឯកោ​។ តែ​ពេល​ពេញវ័យ​មានការ​ងារ​យើង​ត្រូវ​ចាក​ចេញ​មក ហើយ​បន្សាំ​ខ្លួនឯង​ទៅនឹង​សង្គម​រស់នៅ​។ យើង​មិនអាច​រក្សា​ការ​ជេរ ឬ​ច្រណែន ឬ​ង​ង៉ក់​ឬអ្វី​ផ្សេងទៀត ដូច​កាលពី​នៅក្នុង​ការគ្រប់គ្រង​នៃ​ឳ​ពុក​ម្តាយ​ឡើយ​។ គ្រប់គ្នា​មិនអាច​រើស​ទី​កំណើត​បាន តែ​អាច​រើស​ទី​ដែល​ជីវិត​ខ្លួន​ចង់ទៅ​ដល់ តាមរយៈ​ការបង្កើត​ផែនការ​ជីវិត និង​ការចេះ​ផ្លាស់ប្តូរ​។ ការផ្លាសប្តូរ​ដែល​ជោគជ័យ ត្រូវធ្វើ​សន្សឹមៗ​ហើយ​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ល្អៗ បាន​ចូលរួមចំណែក​បង្ហាញ​គំនិត យុទ្ធសាស្ត្រ និង​ការ​ផ្តល់យោបល់​ដើម្បី​កែលំអ​មិន​ថា​នៅ​កន្លែងធ្វើការ​ឬ​ក្នុង​ជីវិត​គូ​។​

៤ ធ្វើជា​គំរូ​ល្អ​

​ប្រសិនបើ​យើង​ចង់​ជោគជ័យ​ក្នុង​ដំណើរការ​អាជីព ត្រូវតែ​ចិញ្ចឹមចិត្ត​រៀន​ធ្វើជា​គំរូ តាមរយៈ​អាកប្បកិរិយា​ដែល​យើង​កំពុង​ស្វែងរក​នៅក្នុង​ខ្លួន​អ្នកដទៃ ធ្វើ​វា​មុនគេ​សិន​ទៅ​។ និយាយ​ម្យ៉ាងទៀត​គឺ កុំ​គ្រាន់តែ​ពូកែ​និយាយ ព្រោះ​ការនិយាយ​ដែល​គ្មាន​ការពិត​ជាការ​អាម៉ាស់​។ ប្រសិនបើ​យើង​ចង់ឲ្យ​គ្រប់គ្នា​និយាយ​ការពិត ចូរ​ខ្លួនឯង​នេះហើយ​ទម្លាប់​និយាយ​ពី​ការពិត​សិន ។​

៥ ចាក​ចេញពី​មនុស្ស​អវិជ្ជមាន​

​ចាំ​ជានិច្ច​ថា ការនិយាយ​អវិជ្ជមាន មិនដែល​បង្កើត​អ្វីមួយ​វិជ្ជមាន​វិញ​ទេ មានតែ​បង្កើត​ការខាតបង់​និង​ជម្លោះ​។ ធម្មតា ការ​ជម្រុញ​ចិត្ត​ឬ​ដើរ​តាម​បំណងប្រាថ្នា ដែល​ចង់​ធ្វើការ​ងារ​ល្អ​មាន​ប្រភព​ចេញពី​កន្លែង​វិជ្ជមាន និង​មនុស្ស​វិជ្ជមាន ។ មនុស្ស​ជាច្រើន ចង់បាន​ល្អ​ដូច​យើង តែ​មិន​ចង់​ប្រឹងប្រែង​ទេ គេ​រើសយក​ការគិត​បែ​អវិជ្ជមាន​ធ្វើជា​លេស​នៃ​ភាពបរាជ័័យ​របស់​ពួកគេ​។ មនុស្ស​វិជ្ជមាន​តែង​ប្រើ​ប​សក្តានុពល​ពេញលេញ​របស់​ពួកគេ​ដែលជា​រឿយៗ​ត្រូវបាន​មើលឃើញថា អនុវត្ត​សម្តី​និង​ការតាំង​ចិត្ត​ប្រាកដប្រជា ហើយ​ពួកគេ​តែងតែ​មានឱកាស​ដើម្បី​រីកចម្រើន​បន្ថែមទៀត​មិន​ឈប់​ជាហេតុ​បណ្តាលឱ្យ​មនុស្ស​អវិជ្ជមាន​ងឿងឆ្ងល់​និង​វិកល​ព្រោះ​មិនអាច​ធ្វើតាម​បាន​។​

​ចាក​ចេញពី​ពួកគេ ជីវិត​អ្នកនឹង​ជោគជ័យ​!

​ប្រែសម្រួល ៖ ចម្រើន​តារា​

​ប្រភព ៖ fitsmallbusiness​

ចុចអាន៖បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក

ចុចអាន៖មេដឹកនាំ​ល្អ​គឺ​អ្នក​ដែល​អាច​បង្កើត​មេដឹកនាំ​បន្ត​ជា​ច្រើន​ទៀត​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ នាទី មុន

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

កីឡា១ ម៉ោង មុន

សិក្ខាកាម​ទទួល​លទ្ធផល​ល្អ​៣០% សម្រាប់​សិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត ១​កីឡា​ទោចក្រយាន

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង UN គាំទ្រ​ការរៀបចំ​សេចក្តី​ព្រាងច្បាប់ ស្ដីពី​ការបង្កើត​គណៈកម្មាធិកា​រ​សិទ្ធិ​មនុស្សជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services