Connect with us

KPT+

៥ យ៉ាង​​ មនុស្សជោគជ័យតែងប្ដេជ្ញាខ្លួនឯងថាធ្វើឲ្យបាន

បានផុស

នៅ

នៅពេលអ្នកព្យាយាមសម្រេចគោលដៅ សូមចំណាយពេលរៀនសូត្រពីមនុស្សដែលសម្រេចបាននូវអ្វីគេមាន ហើយយើងគិតថា អាចធ្វើបានដូចពួកគេ។ ព្រោះពេលខ្លះ វាល្អប្រសើរក្នុងការរៀនពីស្នាមរបួសប្រយុទ្ធរបស់អ្នកដទៃ ជាជាងការរកបានដោយខ្លួនឯង។

ការរៀនពីអ្នកផង ជួយឲ្យយើងឆាប់សម្រេចបានជោគជ័យលឿន ហើយដឹងថាកន្លែងនោះមានដុំថ្ម ដែលអ្នកមុនៗធ្លាប់របួសរួចហើយ។

ខាងក្រោមនេះ គឺជា ៥ យ៉ាង​​ មនុស្សជោគជ័យតែងប្ដេជ្ញាខ្លួនឯងថាធ្វើឲ្យបាន ៖

១ ត្រូវ​ថ្នឹក​ជាមួយ​ការ​បរាជ័យ​ជានិច្ច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានសុភាសិតជប៉ុនបុរាណ​មួយ​ពោលថា“ ដួល ៧ កើនឡើង ៨ ឡើង” ការបរាជ័យនិង​ឧបសគ្គ​គឺជា​ទិដ្ឋភាព​ដែល​ចៀសមិនរួច នៃដំណើរឆ្ពោះទៅរកអ្វីដែលមានអត្ថន័យ​ចំពោះជីវិត។

ការពិត​ការ​បរាជ័យ ​តែង​ជំរុញយើង​ឆ្ពោះ​ទៅមុខ​ជានិច្ច។ ការ​បរាជ័យ​ផ្ដល់​ឲ្យ​អ្នក​នូវ​តម្រុយ​ ដើម្បីដឹងថាអ្វីដែលដំណើរការនិងអ្វីដែលមិន​ដំណើរការ។ ប៉ុន្តែ​បរាជ័យ​តែង​បំភ័យ​មនុស្ស​ និង​រារាំង​យើង​ពី​ការ​ព្យាយាម។ មនុស្ស​ជោគជ័យ​ប្ដេជ្ញា​នឹងខ្លួនឯង​ថា​ មិន​ចុះចាញ់​ឡើយ ទោះ​ដួល​ប៉ុន្មាន​ដង​ក៏​ដោយ ។ ដាក់​ខ្លួន​ ដាក់​កាយ​ តស៊ូ​ដោយ​ឥត​ឈប់ឈរ​ និង​មិន​ឈប់​រហូត​ដល់​អ្នក​យក​ឈ្នះ​លើ​វា​បាន។

២ ដើរ​ជាមួយ​មនុស្ស​នាំ​អ្នក​រក​ភាព​ត្រឹមត្រូវ

កំហុស​ធំ​បំផុត​មួយ ​ដែល​មនុស្ស​ធ្វើ​នៅ​ពេល​ចាប់ផ្ដើម​ការប្រកួតប្រជែង​ថ្មី​ គឺ​ព្យាយាម​ធ្វើដំណើរ​ដោយ​ខ្លួនឯង​ ឬដើរ​ជាមួយ​មនុស្ស​ខុស។ Daniel F. Chambliss បណ្ឌិត​សាស្ត្រាចារ្យ​ផ្នែក​សង្គម​វិទ្យា​ នៅ​មហាវិទ្យាល័យ ​ហាមីលតុន​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​សិក្សា​ពី​អ្នក​ហែល​ទឹក​អូឡាំពិក ​ដើម្បី​ស្វែងយល់​ពីលក្ខណៈនៃឧត្តមភាព។ ការសង្កេតមួយរបស់គាត់​ អំពី​របៀប​ដើម្បី​សម្រេច​បាន​នូវភាព​អស្ចារ្យ គឺការ​ដើរជុំវិញ​អ្នកដទៃ ដែល​នឹង​ជំរុញអ្នក​ឲ្យ​ទៅឆ្ងាយ។ គាត់​និយាយ​ថា“ វិធីពិតប្រាកដ ដើម្បីក្លាយ​ជា​អ្នក​ហែលទឹក​ដ៏​អស្ចារ្យ​ គឺ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ” ។ នៅ​ជុំវិញខ្លួនអ្នក​ ជាមួយ​មនុស្ស​ដែល​ជួយ​អ្នក​ឲ្យ​អស្ចារ្យ។ សម្រាប់​អ្នក​ខ្លះ​មានន័យថា ​ជួល​គ្រូ​បង្វឹក។ សម្រាប់​អ្នក​ផ្សេងទៀត​ មានន័យថា​ចូលរួម​ជាមួយ​ក្រុម​មេ​គំនិត​ ឬ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​គណនេយ្យ​ភាព ​ដែល​កំពុង​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោលដៅ​ស្រដៀង​គ្នា។

៣ បង្កើត​ទម្លាប់​ធ្វើ

មនុស្សចំណាយពេលវេលារាប់មិនអស់ ដើម្បីសុបិនអំពីភាពជោគជ័យ ប៉ុន្តែ​កម្រ​ធ្វើអ្វី​ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ការ​ពិត។ អ្នក​ត្រូវ​តែ​ធ្វើការ​ឲ្យ​ជាប់លាប់ ធ្វើវា​នៅ​ពេល​អ្នក​មាន​ការ​លើកទឹកចិត្ត។ ធ្វើ​វា​នៅ​ពេល​អ្នក​មិន​មាន។ ធ្វើ​វា​នៅ​ពេល​អ្នក​មិន​អាច​មើល​ឃើញ​វឌ្ឍនភាព ​ដែល​អាច​មើល​ឃើញ។ ធ្វើ​វា​នៅ​ពេល​វា​មិន​ស្រួល ​ដែល​បាន​ន័យ​ថា ​បង្កើត​ទម្លាប់​ឲ្យ​ថ្នឹក​ដៃ។

៤ ត្រូវដឹង​ថា ​ខ្លួនឯង​ខ្លាំង​និង​ខ្សោយ​កន្លែង​ណា​ខ្លះ

អ្នកត្រូវដឹងថា តើចំណុចខ្លាំងរបស់អ្នកគឺជាអ្វី​ និង​អាច​ប្រើវា​ដើម្បីពន្លឿនដំណើរការនៃ​ការងារ​ប្រចាំថ្ងៃ​បាន​របៀប​ម៉េច​ខ្លះ។ ផ្ទុយទៅវិញ អ្នកក៏ត្រូវដឹងពីភាពទន់ខ្សោយ​ខ្លួនឯង​ផងដែរ​ នោះ​ទើប​អាច​ស្វែងយល់​ពី​វិធី​ការពារ​កុំឲ្យ​ធ្លាក់​ទឹកចិត្ត​។

៥ រៀន​ឥត​ឈប់ឈរ

យើងនៅតែមិនដឹងអ្វីដែលយើងមិនដឹងដដែល បើមិនទម្លាប់រៀនអ្វីថ្មីសោះ។ ប៉ុន្តែបើយើង​ចូលកាន់តែច្រើន​ ហើយធ្វើការងារកាន់តែច្រើន យើង​នឹងទទួលបានការយល់ដឹងអំពីវិស័យ​មួយ ​ដែល​អាច​ធ្វើ​ឲ្យ​ជីវិតកាន់​តែ​ប្រសើរឡើង។

វេជ្ជបណ្ឌិត Marc Smith គឺជាពេទ្យសត្វនិងជាសហស្ថាបនិក PetTao បាននិយាយថា ” ខ្ញុំអាចជាពេទ្យសត្វល្អបំផុតដែលគេធ្លាប់ស្គាល់ ។ ប៉ុន្តែនៅពីក្រោយនេះ ខ្ញុំមិនពូកែ​ជំនាញ​ទីផ្សារ។ ដូច្នេះហើយ ខ្ញុំបានទទួលយកគំនិតនេះ​ថា ខ្ញុំត្រូវតែក្លាយជា​អ្នកទីផ្សារដ៏ល្អម្នាក់​ មិនត្រឹមតែជួយ​អាជីវកម្ម​ខ្ញុំ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សំខាន់​បំផុត​គឺ​ជួយ​មនុស្ស​ និង​សត្វ​ចិញ្ចឹម​របស់ពួកគេ” ។

កុំឈប់រៀន! កំណត់ជំនាញដែលអ្នកត្រូវការ ដើម្បីឈានទៅជំហានបន្ទាប់ក្នុងដំណើររបស់អ្នក។ មនុស្សជោគជ័យបានស្វែងយល់ពីវិធីដើម្បីសម្រេចគោលដៅរបស់ខ្លួន តាមរយៈការសាកល្បងនិងដឹងកំហុសជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុគ្គល ៧ រូប​ចេញ​មុខ​ផ្ដល់​បទពិសោធន៍​លំបាក ​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​នា​​វិបត្តិ​រោគរាតត្បាត

ចុចអាន៖ធាតុសំខាន់ ៣ នៃទំនាក់ទំនងអាជីវកម្ម ដែលបុគ្គលជោគជ័យតែងអនុវត្តជារឿយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ៣៥ នាទីutes មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

Sokha Hotels

ព័ត៌មានពេញនិយម