Connect with us

KPT+

មុនជោគជ័យសព្វថ្ងៃ សហគ្រិន អាមេរិក ទាំង ៥ នេះ មានជីវិតលំបាកវេទនា ស្ទើររើខ្លួនមិនរួច

បានផុស

នៅ

អាមេរិក ត្រូវបានគេស្គាល់ថា ជាទឹកដីចម្រុះជាតិសាសន៍ និងវប្បធម៌ ហើយបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស​ដែលមានគំនិត​ច្នៃប្រឌិត ​និង​ជោគជ័យ លើភាពជាសហគ្រិន​មក​ដល់​បច្ចុប្បន្ន។

ក្នុង​នោះ ​មាន​​ក្រុមហ៊ុន​កាល​ពី​សម័យ​មុន​ដូចជា Standard Oil, Ford Motor Company និង Carnegie Steel Company រហូត​ដល់​ក្រុមហ៊ុន​នា​បច្ចុប្បន្ន​នេះ​ ​ដូចជា Meta (អតីត Facebook) និង Google សហគ្រិន​អាមេរិក​ បាន​ផ្លាស់ប្ដូរ​របៀប ​ដែល​ពិភពលោកកំពុង​ដំណើរការ។

យ៉ាងណាមិញ​ ខាង​ក្រោម​នេះ ​គឺ ជា​កំពូល​សហគ្រិន​អាមេរិក ​ដែល​ជោគជ័យ​​​ទាំង ៥ រូប និង​មាន​ឥទ្ធិពល​លើ​ពិភពលោក នាបច្ចុប្បន្ន។

១ Andrew Carnegie

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គឺជាសហគ្រិនជនជាតិអាមេរិក ដោយ​បាន​​ធ្វើ​អន្តោប្រវេសន៍​ មក​ពី​ប្រទេស​ស្កុតឡែន។ លោក​កើត​ក្នុង​វណ្ណៈ​តូចទាប​គ្រួសារបានធ្វើ​អន្តោប្រវេសន៍​ទៅរដ្ឋ Pennsylvania ជាកន្លែង​ដែល​ពួកគេ​មាន​របៀប​រស់នៅ​ប្រសើរ​ជាង​មុន។ ក្រោយមក ​លោក​បាន​បង្កើត​ក្រុមហ៊ុន Carnegie Steel ដោយ​ពង្រីកវា​​ឲ្យ​ក្លាយជាក្រុមហ៊ុនដ៏ធំបំផុតមួយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក។

បន្ថែ​មពីលើភាព​ជោគជ័យនៃក្រុមហ៊ុន​ Carnegie បានក្លាយជាអ្នក​វិនិយោគ​ដ៏ជោគជ័យម្នាក់ ដោយប្រើលុយ​ដែល​រក​បានតាម​រយៈ​ក្រុមហ៊ុនដែក គាត់បានវិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​រថយន្ត​ផ្សេងៗ សេវាកម្ម​ផ្ញើ​សារ និង​ដី​ដែល​មាន​ប្រេង​បម្រុង។ ក្រោយមក​ លោក​បាន​ស្លាប់​នៅ​ឆ្នាំ ១៩១៩ និង​បន្សល់​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន​ចំនួន ៣៥០ លានដុល្លារ ដែល​នៅឆ្នាំ ២០២១ នេះ ​វា​មាន​តម្លៃ​ជិត ៥.៥ ពាន់​លាន​ដុល្លារ។

២ Henry Ford

មិន​ដូច Andrew Carnegie ទេ Henry Ford គឺជា​ពលរដ្ឋ​ដែលកើត​និង​ធំធាត់​នៅ Michigan ។ លោក​កើត​ក្នុង​គ្រួសារដែលមានដើមកំណើត មកពីប្រទេសអង់គ្លេស និង​អៀរឡង់ ដោយ​មាន​ជីវភាព​ធូរធារ ទោះបី​ជា​មិន​មាន​ទ្រព្យសម្បត្តិ​ក៏ដោយ។ Ford ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ទីបំផុត​បាន​បញ្ចប់​ការ​ហ្វឹកហាត់​ ជាមួយ​ក្រុមហ៊ុន Detroit Dry Dock ។ នៅ​ឆ្នាំ ១៨៩១ លោក​បាន​ជួប​ជាមួយ Thomas Edison ហើយ​បាន​ប្រាប់​​ពី​គំនិត​ខ្លួន​ដែល​មាន​ចំពោះ​រថយន្ត ទៅ​ Edison។ ក្រោយមក Edison បានចូលចិត្ត​គំនិត​នេះ ហើយ​អនុញ្ញាត​ឲ្យ Ford ប្រើ​ឃ្លាំង​របស់​គាត់​ដើម្បី​អភិវឌ្ឍ និង​ផលិត​គំរូ​ដើម​នៃរថយន្ត។ ដោយ​ប្រើ​គំរូ​ដើម មិនយូរប៉ុន្មាន​ គាត់បាន​បង្កើត​ក្រុមហ៊ុន​រថយន្ត Detroit ។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​នេះ​ មាន​រយៈពេល​ខ្លី ដោយសារ​ផលិតផល​នេះ ​មិន​ស្រប​តាម​ស្តង់ដារ​របស់ Ford ។ គាត់​បាន​បន្ត​ស្វែងរក​ក្រុមហ៊ុន​រថយន្ត Cadillac Motor Car ដែល​បរាជ័យ​ផង​ដែរ មុន​ពេល​ចាប់ផ្ដើម​ក្រុមហ៊ុន Ford Motor ។ គាត់បានចាប់ផ្ដើមលើកទី ៣ នៅក្នុងក្រុមហ៊ុនរថយន្តមួយ​ បាន​ធ្វើ​គាត់​​​ជោគជ័យ​យ៉ាង​ខ្លាំង ​ជាមួយ​នឹង​ការ​លក់​ប្រចាំ​ឆ្នាំ​លើស​ពី ១២៧.១ ពាន់​លាន​ដុល្លារ មកទល់ពេលនេះ។

៣ Oprah Winfrey

នាង​គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​ នៃ​រឿង​ជោគជ័យ​របស់​អាមេរិក។ ឆ្នាំ ១៩៨៦ Winfrey បាន​បង្ហាញ​អតីតកាល​ខ្លួន​ថា គឺ​ជា​ជន​រង​គ្រោះ​ នៃ​ការ​រំលោភ​ផ្លូវ​ភេទ​នៅ​អាយុ ៩ ឆ្នាំ ហើយ​មាន​ផ្ទៃពោះ​នៅ​អាយុ ១៤ ឆ្នាំ មុន​ពេល​បាត់បង់​កូន​អំឡុង​ពេល​សម្រាល​កូន។ ការសាកល្បង និង​ទុក្ខ​លំបាក​ទាំងនេះ ​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ទស្សនវិស័យ និង​ទំនុក​ចិត្ត​ដែលបាន​ជួយ​ឲ្យ​នាង​ចាប់ផ្ដើម​កម្មវិធី​ទូរទស្សន៍​ដំបូង​​ក្នុង​ឆ្នាំ ១៩៨៣ ។

នាង​បាន​ពង្រីក​ម៉ាក​យីហោ​​​ជាលំដាប់ និង​អាណាចក្រ​របស់​នាង ដោយ​បាន​បង្កើត​ក្រុមហ៊ុន Harpo Studios ដែលជាក្រុមហ៊ុន​ពហុព័ត៌មាន​នៅឆ្នាំ ១៩៨៨។ Winfrey រួម​ជាមួយ​នឹង Discovery Communications បាន​បង្កើត OWN (Oprah Winfrey Network) នៅ​ក្នុង​ឆ្នាំ ២០០៨​ ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ផ្សេង​ទៀត​ ដែល​ទាក់ទាញ​អ្នក​មើល​ទូរទស្សន៍​រាប់​លាន​នាក់។

៤ Bill Gates

លោក ជា​សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​ដ៏​ល្បី​របស់​អាមេរិក និង​ជា​មហាសេដ្ឋី​លំដាប់​ទី ៤ នៅ​លើ​ពិភពលោក​ ដែល​មាន​ទ្រព្យសម្បត្តិ​សរុប​ជាង ១៣៣ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១។

Gates កើត​និង​ធំធាត់​នៅទីក្រុង Seattle រដ្ឋ Wash ហើយ​បាន​ចាប់ផ្ដើម​អាជីវកម្ម ជាមួយ​នឹង​កុំព្យូទ័រ​ផ្ទាល់ខ្លួន​តាំង​ពីតូចជាមួយ​មិត្តភក្តិ​ដូចជា Paul Allen ។ ដោយបង្ហាញពីភាព​ប៉ិនប្រសប់ និងការសន្យាជា​ច្រើន លោក​បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Harvard ជាកន្លែង​ដែល​គាត់​បានជួប Steve Ballmer មុន​ពេលឈប់រៀន​ ដើម្បី​ចាប់ផ្ដើម​កម្មវិធី Microsoft។

ដោយ​មាន​ជំនួយពី Allen, Ballmer និង​អ្នក​ផ្សេង​ទៀត ​បាន​បង្កើត Microsoft ដែល​ឥឡូវនេះ​មានតម្លៃ​ជាង១ពាន់ពាន់​លាន​ដុល្លារ​ ដោយ​ផ្អែក​លើ​មូលធនប័ត្រ​ទីផ្សារ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត និង​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​ពិភពលោក។ ក្នុង​ឆ្នាំ ២០២០ គាត់​បាន​លាឈប់​ពី​ក្រុម​ប្រឹក្សាភិបាលរបស់ Microsoft ដើម្បី​ផ្ដោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន​ លើ​មូលនិធិ Bill & Melinda Gates Foundation។

៥ Larry Page

គឺជា​សហស្ថាបនិករបស់ Google នៃម៉ាស៊ីនស្វែងរកលេខ​មួយ​របស់ពិភពលោក។ Google ត្រូវ​បាន​ចាប់ផ្ដើម​ដោយ Page និងសហស្ថាបនិក​គឺ​លោក Sergey Brin ខណៈដែលពួកគេ​ជា​និស្សិត​ថ្នាក់​បណ្ឌិត​ នៅ​សាកលវិទ្យាល័យ Stanford ។ ជាមួយនឹងការវិនិយោគដំបូងត្រឹមតែ ១០០,០០០ ដៃគូទាំងពីរ​ បានរីកចម្រើន​យ៉ាងឆាប់រហ័ស ទៅ​ជា​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍។

ក្នុង​ឆ្នាំ ២០១៥ Google ត្រូវ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ ដើម្បី​បង្កើត​ក្រុមហ៊ុន​មេ Alphabet Inc. ជាមួយ​នឹង Page ដោយលោកបានបម្រើការ​ជា CEO។ Page មាន​ទ្រព្យសម្បត្តិ​សុទ្ធ ១២៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ៥ ខែ​ធ្នូ ឆ្នាំ ២០២១៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បែងចែកឲ្យច្បាស់ រវាងបុគ្គលជោគជ័យ និង គ្រូជោគជ័យ

ចុចអាន៖រឿង ៥ យ៉ាង​ដែល​សហគ្រិន​គ្រប់រូប​អាច​រៀន​ពី Oprah Winfrey

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម