KPT+
ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ
កុំគិតថារឿងតូចតាចពេលអីអីម្ដងៗមិនមានបញ្ហា ហើយចេះតែមិនខ្វល់នោះ ប្រយ័ត្នថ្ងៃក្រោយបែកគ្នាដោយសារតែរឿងអស់ហ្នឹង។ ខាងក្រោមនេះជាកំហុសតូចៗ ដែលប្រុសៗគ្នាច្រើនមើលរំលង គិតថាមិនអី។ តោះមកស្វែងយល់ និងរកដំណោះស្រាយជាមួយគ្នា។
១- គិតតែពីអារម្មណ៍ខ្លួនឯង

ស្រីៗត្រូវការពេល ដើម្បីបង្កើតអារម្មណ៍សិច (ស្រើបស្រាល) ហើយប្រុសៗភាគច្រើនគិតតែអារម្មណ៍ខ្លួនឯង ហើយអត់ដឹងទេថា ការឱប ថើប ឬបបោសអង្អែលអាចជួយឲ្យដៃគូកាន់តែមានអារម្មណ៍ស្រើបស្រាល។ ការបបោសអង្អែល ក៏ជួយឲ្យស្រីៗមានអារម្មណ៍សុវត្ថិភាព បង្កើនទំនុកចិត្ត និងសេរីភាពក្នុងពេលរួមភេទ។ បបោសអង្អែលត្រឹម ៣០វិនាទី អាចជួយឲ្យអ័រម៉ូនអុកស៊ីតូស៊ីន (Oxytocin) ចេញមកជួយបង្កើតអារម្មណ៍សិចបាន។
២- គិតថាខ្លួនឯងដឹងរឿងគ្រប់យ៉ាង
ចង់មិនចង់ ស្រីៗភាគច្រើនបង្ខំចិត្តលាក់អារម្មណ៍ខ្លួនឯង ដោយបង្ហាញថាខ្លួនបានដល់កំពូលពេលរួមភេទ ដើម្បីកុំឲ្យដៃគូអន់ចិត្ត។ ឯប្រុសៗវិញ បែរជាគិតថាខាងស្រីពេញចិត្តហើយមើលទៅ ខណៈដែលការពិតស្រីៗអាចមិនស្កប់ស្កល់។ បើពិតជាស្រលាញ់ដៃគូមែន ហើយចង់នាងឈានដល់ឋានសួគ៌ដែរ ប្រុសៗត្រូវសួរនាំពីអ្វីអាចធ្វើឲ្យខាងស្រីមានសេចក្តីសុខពិតប្រាកដ។ សាកល្បងឲ្យនាងនិយាយពីអ្វីដែលចូលចិត្ត ឬមិនចូលចិត្តក្នុងពេលប្រតិបត្តិការម្ដងៗ។
៣- មិនដែលសាកល្បងប្រើវិធីផ្សេងសោះ

ទោះបីជាក្បាច់ដែលយើងកំពុងប្រើរាល់ថ្ងៃមានប្រសិទ្ធភាពមែន តែក៏មិនប្រាកដថាទៅថ្ងៃខាងមុខ វានៅប្រើការបានដដែលឬអត់នោះទេ។ កត្តាសំខាន់ធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ គឺអាស្រ័យតាមចិត្ដរបស់គាត់។ ដូចនេះចិត្ដរបស់មនុស្សស្រីអាចប្រែប្រួលគ្រប់ពេល បានន័យថាពេលនេះគាត់ចូលចិត្ដរបៀបហ្នឹងមែន តែមិនមែនបានន័យថាលើកក្រោយគាត់ចង់បានបែបហ្នឹងដដែលទៀតទេ។ ប្រុសៗយើងត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់សង្កេតមើលថា តើខាងស្រីចូលចិត្ដសកម្មភាពមួយណា ដែលយើងធ្វើដាក់គាត់។ បើដឹងថាដៃគូចូលចិត្ដបែបណាហើយ យើងអាចប្រើវិធីនោះមួយរយៈទៀតបាន តែហាមឲ្យហើយ ហាមប្រើតែក្បាច់មួយនេះមួយជីវិត។
៤- គិតថាការរួមភេទគឺសំខាន់តែលើដងខ្លួនមួយមុខ
ប្រុសៗត្រូវចាំថា មនុស្សស្រីក៏ចង់ឲ្យខាងប្រុសដាស់អារម្មណ៍ផ្លូវចិត្ដរបស់ខ្លួនដូចគ្នា។ មនុស្សស្រីជាច្រើន គិតដល់រឿងសប្បាយៗ ពេលគាត់កំពុងរួមភេទ ដើម្បីដាស់អារម្មណ៍របស់គាត់មួយកម្រិតថែមទៀត។ បើដឹងហើយ ប្រុសៗគ្នាយើងសាកល្បងជួយគាត់មើលទៅ។ យើងក៏អាចចូលរួមគិតរវើរវាយ តាមការគិតរបស់ដៃគូរខាងស្រី ដើម្បីឲ្យអ្នកទាំងពីរមានអារម្មណ៍ស្រើបស្រាលដូចគ្នា មិនតែប៉ុណ្ណោះ វិធីមួយនេះថែមទាំងជួយឲ្យទំនាក់ទំនងស្នេហា រវាងអ្នកទាំងពីរកាន់តែផ្អែមល្ហែមជាងមុនមួយកម្រិតថែមទៀត។
៥- គិតថាពេលរួមភេទគឺធ្វើឲ្យស្រីៗស្រើបស្រាលហើយ

ជាការយល់ច្រឡំរបស់ប្រុសៗ! ការស្រើបស្រាលរបស់ស្រីៗភាគច្រើនមិនមែនកើតឡើងអំឡុងពេលរួមភេទទេ។ ក្បាច់រួមភេទជាច្រើន មិនអាចរំញោចឲ្យស្រីៗដល់ចំណុចស្រើបស្រាល និងមិនអាចផ្តល់ក្តីសុខដូចអ្វីនាងចង់បាននោះឡើយ។ បើចង់ឲ្យអារម្មណ៍ស្រើបខ្លាំង ស្រីៗត្រូវការសកម្មភាពបបោសអង្អែលមុននឹងចាប់ប្រតិបត្តិការមែនទែន។ អ្នកជំនាញបានលើកឡើងថា មនុស្សស្រីងាយដល់កំពូល ពេលរួមភេទតាមមាត់។ ប្រដាប់រំញ័រ ក៏ជួយដាស់អារម្មណ៍គាត់បានកាន់តែខ្លាំង ដូចនេះប្រុសៗគួរតែចេះប្រើវត្ថុជំនួយទាំងអស់នោះ។ បើសកម្មភាពបែបនេះ ធ្វើឲ្យដៃគូរយើងពេញចិត្ដ យើងគួរបន្តជួយគាត់ទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង
ចុចអាន៖ ៤ ចំណុច សុទ្ធតែជាការគិតខុសទាំងស្រុងអំពីការរួមភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


