Connect with us

សុខភាព

នោមក្រោយរួមភេទរួច អាចបញ្ចៀសការមានផ្ទៃពោះបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ជួយ​​កម្ចាត់​ចោល​ពពួក​បាក់តេរី​គ្រោះថ្នាក់ ​ដែល​តោង​ជាប់​នៅ​ក្នុង​បង្ហួរ​នោម​។ យ៉ាង​ណា​មិញ ​ការ​នោម​​ក្រោយ​រួម​ភេទ​​រួច​ ​មិន​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​បាន​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោម​ក្រោយ​រួម​ភេទ​ អាច​បង្ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​អត់​?

មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ការពារ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​ទេ ប៉ុន្តែ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​បង្ក​រោគ​នេះ​​ តាម​រយៈ​ការ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​៖

  • នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​
  • រក្សា​ជាតិ​ទឹក​ ដោយ​ញ៉ាំ​ទឹក​មួយ​កែវ​ក្រោយ​រួម​ភេទ
  • ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម និង​រួម​ភេទ​រួច​
  • ប្រើ​ទឹក​រម្អិល​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ការ​កកិត​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​បង្ហួរ​នោម​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។

ស្រី​ៗ​យើង​គួរ​នោម​​ក្រោយ​រួម​ភេទ​រួច​ប៉ុន្មាន​នាទី​?

យើង​គប្បី​នោម​ក្នុង​ចន្លោះ​រយៈពេល​៣០​នាទី​ក្រោយ​រួម​ភេទ​ ដើម្បី​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​

ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​បង្ការ​ជំងឺ​កាមរោគ​បាន​អត់​?

បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ ខុស​គ្នា​ពី​បាក់តេរី​ដែល​បង្ក​​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដោយ​ឡែក​ បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​តាម​រយៈ​​ការ​ដាច់​​រលាត់​តូច​ៗ​នៅ​ក្នុង​ភ្នាស​រម្អិល​នៃ​ទ្វារ​មាស​ ហើយ​ការ​នោម​ក្រោយ​រួម​ភេទ​មិន​អាច​បង្ការ​ជំងឺ​កាមរោគ​បាន​ឡើយ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មួយ​នេះ គឺ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​។

បើ​ស្រី​ៗ​យើង​ចង់​មាន​ផ្ទៃពោះ តើ​យើង​​អាច​នោម​ក្រោយ​រួម​ភេទ​បា​ន​​ទេ​?

ទោះ​បី​ជា​យើង​ព្យាយាម​យក​កូន​ យើង​នៅ​តែ​អាច​នោម​ក្រោយ​រួម​ភេទ​បាន​។ ជាក់​ស្ដែង មេ​ជីវិត​ឈ្មោល​ផ្លាស់​ទី​តាម​​រន្ធ​មាត់ស្បូន​ ទៅ​ក្នុង​ស្បូន​ និង​​​ទៅ​ដល់​ដៃ​ស្បូន​ ដែល​ជា​កន្លែង​ដែល​ស៊ុត​ញី​រង់ចាំ​បង្ក​កំណើត​។ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​ មេ​ជីវិត​ឈ្មោល​នឹង​ចំណាយ​ពេល​ពី​២​ ទៅ​១០​នាទី​ ដើម្បី​ទៅ​ដល់​ដៃ​ស្បូន​ ៕

អត្ថបទផ្ដល់ដោយ៖​​ Hello Krupet

ចុចអាន៖ប្រយោជន៍នៃការរួមភេទពេលព្រឹក គូស្នេហ៍ទាំងឡាយគួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម