KPT+
រឿងមួយចំនួន ស្រីៗចង់បានក្រោយរួមភេទរួច
ការរួមភេទត្រូវធ្វើឡើងដោយការរីករាយ និងយកចិត្ដទុកដាក់បំផុតចំពោះដៃគូទៅវិញទៅមក ទាំងកាយវិការ និងពាក្យសម្ដីដើម្បីបង្ហាញពីភាពស្មោះត្រង់ និងទំនុកចិត្ដមិនអាចខ្វះបាន។ ហេតុដូច្នេះហើយ ការត្រៀមលក្ខណៈរួមភេទជាមួយដៃគូ មិនថាមុនពេល ឬក្រោយពេលនោះទេ ដៃគូតែងតែចង់បានការខ្វល់ខ្វាយ ជាពិសេសភាគីខាងនារីតែម្ដង ក្រោយរួមភេទ ខាងស្រីមានតម្រូវការខ្ពស់ ដែលយើងជាបុរសគួរដឹង ដើម្បីរក្សាទំនាក់ទំនងនេះកាន់តែល្អប្រសើរ។
១.ការថើបអង្អែល

នារីៗភាគច្រើន គាត់ចង់ទទួលបានភាពស្និតស្នាលខ្លាំងដោយការថើបអង្អែលថ្នាក់ថ្មមពីបុរសក្រោយពេលរួមភេទ។ សកម្មភាពបែបនេះអាចធ្វើឲ្យភាគីខាងស្រីមានទំនុកចិត្ដ និងការលើកទឹកចិត្ដខ្ពស់ពីបុរសដែលគាត់ស្រលាញ់។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះក៏ជាសារមួយចង់ប្រាប់ថា គ្រប់ពេលវេលា មុនពេលឬក្រោយរួមភេទនោះទេ អារម្មណ៍នៅតែត្រូវការ និងស្រលាញ់គាត់ខ្លាំង មិនអាចខ្វះបាន។ យើងអាចថើបគ្រប់ទីកន្លែងលើខ្លួនប្រាណរបស់គាត់មិនថាដងខ្លួន មុខ ឬក្បាលនោះទេ ដៃគូនឹងទទួលបានភាពកក់ក្ដៅមួយនេះ។
២.ការឱប
ផ្ដល់ក្ដីស្រលាញ់ដោយការឱប ក៏ជាវិធីមួយដែលនារីចង់បានក្រោយពេលរួមភេទ។ ជាក់ស្ដែងកំហុសមួយដែលប្រុសៗមិនសូវគិតដល់ក្រោយពេលរួមភេទ គឺតែងតែធ្វើតាមអារម្មណ៍អស់កម្លាំងជាក់ស្ដែង ពោលអាចគេងយកសុខតែម្នាក់ឯង ដោយមិនសូវខ្វល់ពីដៃគូ។ ចំណុចនេះក៏អាចធ្វើឲ្យដៃគូឆាប់អន់ចិត្ដ ហើយក៏មិនចង់ទទួលបានទង្វើរមួយនេះឡើយ។ ការឱបទោះឆាប់ក្ដី យូរក្ដីក៏យើងអាចធ្វើសម្រាប់ដៃគូបានប្រសិនជាមានឱកាសនោះមែន។
៣.សួរពីអារម្មណ៍ពិត

ចំណុចនេះអាចមានភាពខ្មាសអៀនបន្ដិចសម្រាប់ដៃគូថ្មីថ្មោង ឬដៃគូដែលមិនសូវមានពេលវេលាជាមួយគ្នាញឹកញាប់។ ម្យ៉ាងវិញទៀតនារីក៏មានការអៀនខ្មាសនឹងឆ្លើយសំណួរនេះដែរ ប៉ុន្ដែអាចនឹងប្ដូរអារម្មណ៍មកវិញដោយភាពរីករាយអាចនិយាបានថា ការបង្កើតបរិយាកាសស្រស់ស្រាយ ក្រោយពេលហត់នឿយពីរួមភេទហើយ។ យើងអាចសួរពីអារម្មណ៍ដែលគាត់ទទួលបាន ក្នុងកំលុងពេលរួមភេទ ពេលនោះទោះគាត់ឆ្លើយឬមិនឆ្លើយក៏មិនអីដែរ។
៤.ការសន្ទនាខ្លីៗ
បន្ទាប់ពីប្រតិបត្ដិការរួច យើងបុរសៗមិនគួរសម្រាកគេងលក់ភ្លាមនោះទេ យើងអាចបង្កើតការសន្ទនាខ្លីៗបង្ហាញពីទំហំអារម្មណ៍ខ្វាយខ្វល់ និងសុខទុក្ខពីគាត់ឲ្យបានច្រើន។ នារីភាគច្រើនគាត់តែងតែចង់ស្ដាប់សម្ដីដែលយើងសួរគាត់អំពីសុខទុក្ខដែលយើងគិតចំពោះគាត់ ព្រោះគាត់មិនអាចសុខៗ និយាយចេញមកដោយគ្មានការសួរនាំពីយើងនោះទេ។ ការគិតដល់ចំណុចនេះ គាត់នឹងអាចសប្បាយចិត្ដខ្លាំង និយាយពីទុក្ខកង្វល់ដែលគាត់មាន ប្រាប់មកកាន់យើងជាមិនខាន។
៥.ការធ្វើឲ្យភ្ញាក់ផ្អើល
ការធ្វើរឿងដែលភ្ញាក់ផ្អើល ដោយការបង្ហាញនូវរបស់អ្វីមួយ ទុកជាកាដូរសម្រាប់គាត់ មិនថាតិចឬច្រើនទេ គឺដៃគូនឹងសប្បាយចិត្ដ ជាពិសេសរបស់ដែលគាត់ស្រលាញ់។ ភាគីខាងស្រីនឹងទទួលអារម្មណ៍កក់ក្ដៅពីយើងបាន១០០% ពិសេសភាពសប្បាយរីករាយដែលយើងអាចផ្ដល់ឲ្យបានក្រៅពីក្ដីសុខដោយការរួមភេទ។ ការផ្ដល់ជារបស់អ្វីមួយដល់ដៃគូ យើងអាចធ្វើបាន តាមពេលវេលាក្នុងឱកាសកម្មវិធីអ្វីមួយ ដូចជាបុណ្យនៃក្ដីស្រលាញ់ ឬឱកាសផ្សេងទៀតទៅតាមពេលវេលាជាក់ស្ដែង។

៦.បង្ហាញការយកចិត្ដទុកដាក់
នារីៗចង់បានការយកចិត្ដទុកដាក់ពីដៃគូ ច្រើនជាងដៃគូយកចិត្ដទុកដាក់លើទូរស័ព្ទ។ មានន័យថាយើងត្រូវទុកទូរស័ព្ទចោលមួយឡែកសិន បើគ្មានភារកិច្ចចាំបាច់។ ការចំណាយពេលប្រើប្រាស់ទូរស័ព្ទនៅក្បែរដៃគូ អាចបណ្ដាលឲ្យគាត់មានអារម្មណ៍ធុញថប់ និងពេលខ្លះគាត់អាចមានអារម្មណ៍អន់ចិត្ដដោយមិនឲ្យយើងឃើញ។ ដូច្នេះគ្មានអ្វីដែលពិបាកនោះទេ បើគ្រាន់តែផ្ដល់ស្មាឲ្យគាត់កើយ និយាយពាក្យល្អៗ សប្បាយៗទៅកាន់គាត់នោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


