ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យគូស្នេហ៍ពាក់ម៉ាសពេលរួមភេទនៅទិវានៃក្ដីស្រឡាញ់
អាជ្ញាធរថៃបានណែនាំឲ្យគូស្នេហ៍ពាក់ម៉ាសដើម្បីចៀសវាងការថើបគ្នា និងស្វែងរកទីតាំងដែលមិនទល់មុខគ្នាក្នុងពេលរួមភេទនៅទិវានៃក្ដីស្រឡាញ់ ដោយសារហានិភ័យនៃជំងឺកូវីដ ១៩ ។

នាយកការិយាល័យសុខភាពបន្តពូជលោក Bunyarit Sukrat បានប្រាប់ AFP ថា “កូវីដមិនមែនជាជំងឺកាមរោគទេ ប៉ុន្តែការឆ្លងកូវីដគឺអាចធ្វើទៅបានតាមរយៈការដកដង្ហើមជិតគ្នា និងការផ្លាស់ប្តូរទឹកមាត់” ។
លោកបន្ថែមថា “ការពាក់ម៉ាសពេលរួមភេទគឺជាពិធីសាស្ត្រដ៏ល្អ និងអាចកាត់បន្ថយហានិភ័យការឆ្លងកូវីដ ។ លោកក៏បានណែនាំឲ្យចៀសវាងពីការរួមភេទទល់មុខគ្នា និងការថើបគ្នាផងដែរ” ។

គួរបញ្ជាក់ថា វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃបានផ្ដល់អនុសាសន៍ឲ្យគូស្នេហ៍ត្រូវធ្វើតេស្តរហ័សរកកូវីដ មុនពេលរួមភេទក្នុងទិវានៃក្ដីស្រឡាញ់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


