KPT+
៣ ម៉ាត់របស់ Jack Ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម
មហាសេដ្ឋី Jack Ma ជាអ្នកជំនួញល្បីល្បាញម្នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ លោកជាស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញនាំគេនៅប្រទេសចិន។
មុននឹងក្លាយជាមហាសេដ្ឋីប្រាក់វាល់លានដូចសព្វថ្ងៃ លោកឆ្លងកាត់ការលំបាករាប់មិនអស់ឡើយ។ ទោះយ៉ាងណា CEO រូបនេះ នៅតែអាចពុះពារឧបសគ្គទាំងឡាយរហូតទទួលជោគជ័យយ៉ាងត្រចះត្រចង់។
ថ្ងៃនេះ KPT Plus នឹងលើកយកពាក្យ ៣ ម៉ាត់ខ្លី មានខ្លឹមសាររបស់ Jack Ma ទុកសម្រាប់សហគ្រិនថ្មីថ្មោងគ្រាន់ពិចារណាដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មខ្លួន។
១. សុទិដ្ឋិនិយម
មហាសេដ្ឋីជោគជ័យនៅលើលោករួមមាន Jack Ma, Bill Gates, Mark Zuckerberg, និងលោក Steve Jobs ជាដើម ពួកគេសុទ្ធសឹងមានគំនិតសុទិដ្ឋិនិយមដោយជឿជាក់ថាអនាគតរបស់ខ្លួននឹងល្អប្រសើរ។ ផ្ទុយពីបុគ្គលទាំងនោះ មនុស្សបរាជ័យរមែងគិតក្នុងផ្លូវអាក្រក់ ចូលចិត្តត្អូញត្អែរ និងពូកែរិះគន់។
មនុស្សជាច្រើនដែលធ្វើការជាមួយ Jack Ma យល់ថា ការបង្កើត Alipay គំនិតមិនល្អ និងល្ងង់ខ្លៅណាស់ ប៉ុន្តែស្ថានិករូបនេះមិនខ្វល់ពីការរិះគន់ទាំងនោះឡើយ។ ផ្ទុយទៅវិញលោកបន្តបង្កើតសេវា Alipay ដែលទូទាត់ប្រាក់តាមអ៊ិនធរណេតឡើង។ រហូតមកទល់បច្ចុប្បន្ន Alipay មានអ្នកប្រើប្រាស់រាប់នាក់ជុំវិញពិភពលោក។
២. អតិថិជនទី១
សហគ្រិនទូទៅច្រើនព្រួយបារម្ភពីគូប្រជែងរបស់ខ្លួន ផ្ទុយពី Jack Ma ដែលខ្វល់គិត លើអតិថិជនគឺជារឿងសំខាន់។ លោកចាត់ទុកអតិថិជនជាមនុស្សទីមួយដែលត្រូវយកចិត្តទុកដាក់ដើម្បីធ្វើឲ្យអាជីវកម្មជោគជ័យរយៈពេលវែង។
ស្ថានិក Alibaba មានប្រសាសន៍ថា បើអាចធ្វើឱ្យអតិថិជនសប្បាយចិត្ត និងពេញចិត្តសេវាកម្ម ឬផលិតផលរបស់យើង នោះយើងក៏ទទួលបានជោគជ័យដែរ។
ហេតុនេះបើគ្រោង ឬកំពុងធ្វើអាជីវកម្ម កុំយកគូប្រជែងធ្វើជាសត្រូវ ផ្ទុយទៅវិញគួរតែយកចិត្តទុកដាក់បង្កើនសេវាកម្ម ឬផលិតផលឱ្យបានល្អប្រសើរ និងខិតខំបំពេញចិត្តភ្ញៀវ នោះអ្នកទើបទទួលលទ្ធផលល្អ។
៣. អត់ធ្មត់
Jack Ma និយាយថា មនុស្សដែលចំណូលតែត្អូញត្អែរ នោះជារូបមន្តសម្រាប់ការធ្វើអាជីវកម្មដ៏បរាជោគជ័យមួយ។ បើចង់រកស៊ីអ្វីមួយឲ្យរីកចម្រើន នោះក៏ត្រូវហ៊ានដោះស្រាយបញ្ហាដោយការតាំងចិត្តខ្ពស់ បូកផ្សំនឹងភាពអត់ធ្មត់ផងដែរ មិនមែនមានពេលយកមករអ៊ូរទាំទេ វានឹងមិនអាចជួយអ្វីបានទាំងអស់។ លោកបន្ថែមទៀតថា ជាអ្នករកស៊ីមិនអាចងាប់ក្រឡា ផ្ដេកផ្ដួល និងរង់ចាំព្រេងសំណាងទេ តែត្រូវចាប់យកឱកាសគ្រប់ពេលដើម្បីបង្កើតភាពចម្រុងចម្រើនសម្រាប់ជំនួញរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ