KPT+
សង្សារក៏ដោយ ប្ដីប្រពន្ធក៏ដោយ អាចបែកគ្នា បើធ្វើរឿង ៨យ៉ាងនេះ
ទម្លាប់តូចៗប្រចាំថ្ងៃអាចបំផ្លាញជីវិតជាសង្សារ ឬ ប្ដីប្រពន្ធយើងបាន ដល់ថ្នាក់លែងនិយាយរកគ្នា ពាក់មុខយក្សដាក់គ្នា ឬលែងលះគ្នាក៏មាន បើអស់ទ្រាំ។ ដើម្បីចៀសវាងរឿងនេះ កុំធ្វើរឿង ៨ យ៉ាងខាងក្រោម៖
១- និយាយដើមដៃគូ
ពិសេសស្រីៗអាចមានទម្លាប់នេះ នៅពេលពួកគេនៅជាមួយមនុស្សដែលចូលចិត្តនិយាយដើមគេ។ ភាគច្រើនមិនសូវសម្បូររឿងល្អប៉ុន្មានទេ។ គ្នាយើងខ្លះ សេពគប់ ឬមានអ្នកស្គាល់គ្នា (ស៊េរីទំនេរមិនបាន ជុំគ្នាស៊ីត្រាវ) ចាត់ចូលជាចំណុចអត់ល្អ។
២- គិតតែចំណុចខ្សោយ

ការប្រៀបធៀបដៃគូរបស់ខ្លួនទៅបុគ្គលផ្សេង សង្សារ ឬប្ដី/ប្រពន្ធរបស់មិត្តភ័ក្ដិ រកតែចំណុចអាក្រក់ ជាការសន្សំរឿងល្អក់កករក្នុងចិត្ត ហើយថ្ងៃណាមួយនឹងផ្ទុះជាជម្លោះជាមិនខាន។ បើដឹងខ្លួន មានទម្លាប់បែបនេះ គួរប្ដូរវាចេញ ព្រោះវាមានជះឥទ្ធិពលប្រេះឆាដល់អនាគត (ឬគ្រួសារ) ដែលយើងមានផែនការរស់នៅជាមួយគ្នាយូរ។
៣- មិនដែលគិតពីអារម្មណ៍ដៃគូ
រឿងអាក្រក់នរណាក៏មាន ខុសត្រង់ថា តិច ឬច្រើនប៉ុណ្ណោះ។ ពេលសម្រេចចិត្តនៅជាមួយគ្នា គឺបែងចែកខ្លួនពាក់កណ្ដាលទៅឲ្យដៃគូ មិនថា ពេលវេលា ឬចំណូលចិត្ត។ ស្វែងយល់ពីគ្នា ព្យាយាមលះបង់ឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីសុភមង្គលថ្ងៃក្រោយ។ កើតជំងឺតួឯក ឬគិតតែខ្លួនឯងពេក ជាសញ្ញាប្រាប់ថា ត្រៀមរស់នៅម្នាក់ឯងឲ្យហើយទៅ បើមិនកែ។
៤- ចាប់ផ្ដើមឈ្លោះវាយតប់

ស្រីៗទំនងជាសម្បូរបញ្ហាលើកឡើងជាងបុរស។ បុរសចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ពេលស្រីៗធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ដូចជាចង់ស្រែក ឬប្រើពាក្យសម្ដីធ្ងន់ៗដែលអាចបង្កជម្លោះ។ ការហ៊ានលើកដៃ លើកជើង យកឈ្នះចាញ់ ភាគច្រើនក៏មិនអាចទ្រាំទ្រនៅជាមួយគ្នាបានដែរ។
៥- ពាក្យសម្ដី
ឈ្លោះគ្នា ឬប៉ះទង្គិច ចាប់ផ្ដើមពីពាក្យសម្ដីទ្រគោះបោះបោក ជេរជាដើម មុនឈានដល់ហិង្សា។ អ្នកខ្លះគេប្រកាន់ណាស់ ព្រោះសម្ដីវាធ្ងន់ជាងវាយទៀត។ ត្រូវចេះគ្រប់គ្រងខ្លួនឯង កុំបណ្ដោយឲ្យសម្ពាធ ឬកំហឹងមួយឆាវ បំផ្លាញក្ដីស្រឡាញ់ដែលខំសាងជាយូរ។
៦- មុខក្រញូវមិនលស់
ទោះបីព្យាយាមធ្វើចិត្តឲ្យត្រជាក់ តែរាងកាយមិនស្ដាប់យើង ហើយនៅតែបន្តទឹកមុខមិនល្អ លាក់បាំងអារម្មណ៍ពិត ហាក់ដូចជាទាត់ចោលនូវពេលវេលាយោគយល់គ្នារវាងដៃគូ។ ពេលខ្លះញញឹមមិនចេញ ក៏ត្រូវញញឹមដែរ។
៧- មិនឈ្លោះទាល់តែសោះ
បើមានបញ្ហាអ្វីមួយអាក់អន់ស្រពន់ចិត្ត ហើយមិនលើកឡើងទេ បញ្ហាទំនាក់ទំនងនឹងកាន់តែឆ្ងាយទៅៗ។ យកល្អ គួរលើកបញ្ហាមកដោះស្រាយជាជាងទុកវាឲ្យធ្ងន់ធ្ងរ។
៨- ទុកបញ្ហាចោលមិនដោះស្រាយ
ទុកបញ្ហាចោលយូរពេកមិនដោះស្រាយ អាចជំរុញឲ្យធ្លាក់ក្នុងបញ្ហារឹតតែធ្ងន់ធ្ងរ ដូចនេះត្រូវចេះប្រឈមនឹងបញ្ហាជាបន្ទាន់។
គ្រាន់តែថា ករណីបញ្ហាខ្លះត្រូវការពេលដោះស្រាយប៉ុណ្ណោះ។ អ៊ីចឹង យើងត្រូវរង់ចាំយូរបន្តិច ដើម្បីឱ្យអ្វីៗវិលត្រលប់មកវិញ។ សំខាន់ជាងគេ ភាគីទាំងសងខាងត្រូវមានឆន្ទៈជួយសង្គ្រោះទំនាក់ទំនង ឬអាពាហ៍ពិពាហ៍របស់ខ្លួនឡើងវិញ ពោលគឺចង់នៅជាមួយគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ “ស្នេហា” មានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ
ចុចអាន៖ គុណសម្បត្តិ ៣យ៉ាងនៃស្នេហាខុសជំនាន់ ឬរៀបការជាមួយដៃគូអាយុច្រើនជាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


