KPT+
“ស្នេហា” មានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ
ស្នេហាជាផ្នែកមួយក្នុងជីវិតមនុស្ស អ្នកណាក៏មានស្នេហាដែរ ព្រោះវាគឺជាធម្មជាតិរបស់សត្វលោក សម្រាប់មនុស្សយើងវិញ ស្នេហាអាចស៊ាំញ៉ាំបន្តិច ពេលខ្លះអាចជារឿងសប្បាយ ពេលខ្លះអាចជារឿងឈឺចាប់ ប៉ុន្តែគ្នាយើងណាខ្លះដឹងពីអត្ថន័យ គុណប្រយោជន៍របស់ស្នេហាច្បាស់។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គុណប្រយោជន៍ដ៏អស្ចារ្យរបស់ស្នេហា ទៅលើសុខភាពយើងដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង។

១- ល្អសម្រាប់សុខភាពទូទៅ
ការសិក្សាបានបង្ហាញថា ប្តីប្រពន្ធរៀបការរស់នៅជាមួយគ្នា មិនងាយធ្លាក់ខ្លួនឈឺ ដូចពេលនៅកំលោះក្រមុំនោះទេ ហើយបើទោះបីជាឈឺ ក៏មិនដល់ថ្នាក់គេងពេទ្យយូរពេកដែរ។ អ្នកវិទ្យាសាស្រ្តជឿថា កត្តានេះដោយសារយើងទទួលបានអ្វីខ្លួនចង់បាន និងដំណើរការល្អប្រសើរនៃប្រព័ន្ធរាងកាយខាងក្នុង។ ទំនាក់ទំងល្អ ក៏ជាមូលហេតុធ្វើឲ្យយើងយកចិត្តទុក្ខដាក់លើខ្លួនឯងកាន់តែច្រើន។ មនុស្សយើងស្រលាញ់តែងតែរំលឹកយើងឲ្យកែទម្លាប់អាក្រក់ៗចេញ និងតែងដាស់តឿនយើងញ៉ាំ និងគេងឲ្យបានគ្រប់គ្រាន់។ ទង្វើរទាំងអស់នេះហើយ ជាកត្តាធ្វើឲ្យសុខភាពយើងកាន់តែប្រសើរឡើង។
២- មិនងាយបាក់ទឹកចិត្ត និងមិនប្រើថ្នាំញៀន
កាលណាយើងនៅតែម្នាក់ឯងឆ្ងាយពីអ្នកដទៃ អាចប្រឈមមុខខ្លាំងជាមួយ ជំងឺបាក់ទឹកចិត្ត ដូចនេះពេលយើងរៀបការមានដៃគូជីវិតរួច យើងអាចចៀសផុតពីជំងឺនេះបាន មិនថាប្រុស ឬក៏ស្រីទេ។ លើសពីនេះ ពេលយើងមានប្តី ឬប្រពន្ធ គឺអាចជួយយើងកាត់បន្ថយការផឹកគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀនបាន។
៣- ជួយបញ្ចុះសម្ពាធឈាម
ការសិក្សារកឃើញថា ប្តីប្រពន្ធស្រលាញ់គ្នា គឺជាក្រុមមនុស្សមានសម្ពាធឈាមល្អជាងគេបង្អស់។ ហើយក្រុមបន្ទាប់ គ្នាយើងនៅលីវ ចំណែកក្រុមរៀបការរួច ប៉ុន្តែរស់នៅមិនចុះសម្រុងគ្នា គឺជាក្រុមមនុស្សមានសម្ពាធឈាមអាក្រក់ជាងគេបង្អស់។ លទ្ធផលនេះអាចបញ្ជាក់បានថា គុណភាពរបស់អាពាហ៍ពិពាហ៍ សុភមង្គលក្នុងគ្រូសារ គឺជាមូលហេតុសំខាន់ មិនមែនរៀបការតែមួយមុខនោះទេ។ ប៉ុន្តែការសិក្សាក៏បានរកឃើញដែរថា គ្នាយើងនៅលីវ ប៉ុន្តែរស់នៅមានទំនាក់ទំនងល្អ ក៏មានសុខភាពល្អដូចគ្នា។ ដូចនេះ បើគ្នាយើងមិនទាន់មានគូរ ហើយកំពុងរស់នៅមានទំនាក់ទំនងល្អក្នុងសង្គម ក៏មិនមានអ្វីដែលត្រូវបារម្ភឡើយ។

៤- កាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព
តាមការសិក្សា ក្តីស្រលាញ់អាចជួយយើងគ្រប់គ្រងការឈឺចាប់បានកាន់តែប្រសើរ។ ប្តីប្រពន្ធរៀបការរួច គេមិនសូវត្អូញត្អែច្រើនអំពីបញ្ហាឈឺក្បាល ឬឈឺខ្នង ឬចង្កេះឡើយ។
មានការសិក្សាផ្សេងទៀត បានធ្វើឡើងលើស្រីៗរៀបការរួច ចំនួន ១៦នាក់ ដោយគេបានបំភ័យក្រុមអ្នកចូលរួមទាំងអស់ ដោយយកខ្សែភ្លើងបម្រុងទៅឆក់ ប៉ុន្តែពេលអនុញ្ញាតឲ្យស្រីៗទាំងអស់កាន់ដៃប្តីរបស់ខ្លួន គេឃើញថាតំបន់ក្នុងខួរក្បាល ដែលជាកន្លែងឆ្លើយតបជាមួយស្រ្តេស មិនសូវធ្វើការឡើយ នាំឲ្យគេជឿថា ក្តីស្រឡាញ់ ក៏មានប្រសិទ្ធភាពជួយកាត់បន្ថយស្រ្តេសបានដូចគ្នា។
ទោះស្ថិតក្នុងកាលៈទេសៈប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ យើងគ្រប់គ្នាសុទ្ធតែអាចកាត់បន្ថយភាពភ័យខ្លាចបាន បើមនុស្សជាទីស្រលាញ់ ជួយផ្ដល់កម្លាំងចិត្តនៅពីក្រោយយើង។
៥- កាត់បន្ថយបញ្ហាឈឺទ្រូង និងដំបៅលើប្រុសៗ
ប្រុសៗ ទទួលផលប្រយោជន៍ជាច្រើនពីស្នេហា។ ការសិក្សាបានបង្ហាញថា បើយើងមានមនុស្សខ្លួនស្រលាញ់នៅពីក្រោយ គឺអាចជួយកាត់បន្ថយមិនឲ្យគាត់ងាយកើតជំងឺឈឺទ្រូងបាន ទោះបីជាគាត់ស្ថិតក្នុងក្រុមមនុស្សងាយប្រឈមជំងឺនេះខ្លាំង ដូចជា មានអាយុច្រើន ឬមានជំងឺលើសឈាមក្ដី។
ការស្រាវជ្រាវផ្សេងទៀត ក៏បានរកឃើញពីប្រសិទ្ធភាពរបស់ស្នេហា ទៅលើគ្នាយើងកើតជំងឺដំបៅក្នុងពោះវៀនតូចផងដែរ៕
ចុចអាន៖ក្នុងជីវិត បើជួបស្នេហាមិនសមបំណង គួរប្រញាប់ប្រើវិធីនេះលួងលោមផ្លូវចិត្តភ្លាម ជាជាងទៅធ្វើបាបគេ
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


