ជីវិតកម្សាន្ដ
ភាពយន្តជីវចលកូរ៉េ «The King of Kings» វ៉ាដាច់រឿងល្បីៗដោយរកចំណូលខ្ពស់បំផុតនៅអាមេរិក
ភាពយន្តគំនូរជីវចលកូរ៉េមួយក្រោមចំណងជើងថា «The King of Kings» ដែលផលិតដោយក្រុមហ៊ុន Mofac Studio បានវ៉ាដាច់រឿង «Parasite» របស់អ្នកដឹកនាំរឿង Bong Joon Ho ក្លាយជាខ្សែភាពយន្តកូរ៉េដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិចំណូលក្នុងវិស័យភាពយន្ត (Box office history) របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ២៨ខែមេសា ក្រុមហ៊ុនផលិតកម្មភាពយន្ត Mofac Studio បានប្រកាសថា The King of Kings រកចំណូលបានសរុប ៥៤.៥១ លានដុល្លារនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី ២៧ មេសា ពោលគឺលើសពីចំណូលចុងក្រោយរបស់ចំណូលភាពយន្ត (Box Office) របស់ Parasite ដែលមានចំនួន៥៣.៨៤លានដុល្លារ។ ព្រឹត្តិការណ៍ចំណូលដ៏គួរឲ្យកត់សម្គាល់នេះត្រូវបានសម្រេចបានតែបីសប្តាហ៍ បន្ទាប់ពីការចេញផ្សាយរបស់ភាពយន្តជីវចលនេះប៉ុណ្ណោះ។
ប្រាក់ចំណូលរបស់ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ជាពិសេសដោយសារតែការកើនឡើងនៃទស្សនិកជនជាលក្ខណៈគ្រួសារនៅជុំវិញបុណ្យប្រពៃណីគ្រិស្តសាសនា (Easter) កាលពីថ្ងៃទី ២០ខែមេសា ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយនៅក្នុងសហរដ្ឋអាមេរិក ហើយក៏ត្រូវបានគេរំពឹងថា នឹងជំរុញកំណើនប្រាក់ចំណូលរបស់ខ្លួនកាន់តែកើនឡើងលើសមុនទៅទៀត។
ភាពយន្តចំណងជើងរឿង «The King of Kings» ដឹកនាំ និងសរសេរដោយនាយកប្រតិបត្តិ Mofac Studio លោក Jang Sung Ho គឺផ្អែកលើដំណើរជីវិតរបស់ព្រះគ្រិស្ត នោះគឺអំពីជីវិតរបស់ព្រះយេស៊ូ ចាប់តាំងពីកំណើត រហូតដល់មានព្រះជន្មរស់ឡើងវិញ។
ដោយឡែក តារាហូលីវូដល្បីៗ ដូចជា៖ Pierce Brosnan, Oscar Isaac, Kenneth Branagh, Uma Thurman និង Forest Whitaker សុទ្ធតែជាតួអង្គដែលបានបញ្ចូលសំឡេងរបស់ពួកគេក្នុងខ្សែភាពយន្តនេះ ដោយបង្កើនគុណភាពផលិតកម្មឲ្យកាន់តែមានគុណភាពល្អជាងមុនទៀត។
បន្ទាប់ពីការចេញផ្សាយនៅសហរដ្ឋអាមេរិក The King of Kings បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ២ ផ្អែកលើប្រាក់ចំណូល ដោយតាមពីក្រោយភាពយន្ត «Minecraft Movie» ដែលសម្តែងដោយ Jack Black និង Jason Momoa ហើយបានរក្សាសន្ទុះខ្លាំងចាប់តាំងពីពេលនោះមក។
ភាពយន្តនេះក៏ទទួលបានការសាទរយ៉ាងខ្លាំង ដោយទទួលបានចំណាត់ថ្នាក់កំពូលនៃ A+ ពី CinemaScore ដែលផ្អែកលើមតិរបស់អ្នកទស្សនាជាក់ស្តែង។
ទន្ទឹមនឹងនេះ រឿង «The King of Kings» គ្រោងនឹងចេញផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅរដូវក្តៅនេះ។ ជាមួយនឹងគុណភាព និងភាពជោគជ័យដែលបានបញ្ជាក់រួចមកហើយនៅសហរដ្ឋអាមេរិក ខ្សែភាពយន្តដ៏ល្អឯក ត្រូវបានគេរំពឹងថានឹងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនកូរ៉េយ៉ាងភ្លូកទឹកភ្លូកដីជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្ត «ណាចា» រកចំណូលលើសគេ តែលេចឮថា អ្នកដឹកនាំរឿងកំពុងរស់ក្រោមសម្ពាធធំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


