ជីវិតកម្សាន្ដ
តារាសម្ដែង៦រូបដែលទស្សនិកជនចាត់ទុកជាតួស្រីសម្អប់បំផុតក្នុងភាពយន្តកូរ៉េ
មិនមែនគ្រប់តួឯកស្រីក្នុងរឿងភាគកូរ៉េ «K-drama» សុទ្ធតែត្រូវបានទស្សនិកជនស្រលាញ់ចូលចិត្តនោះទេ។ អ្នកខ្លះក្លាយជាតំណាងភាពអាក្រក់ដែលមិនអាចបំភ្លេចបាន ខណៈដែលអ្នកខ្លះទៀតត្រូវគេចងចាំ ព្រោះធ្វើឲ្យអ្នកទស្សនាមានកំហឹងនឹងតួអង្គនោះកាន់តែខ្លាំងជាងមុនទៀត។
តួសម្តែងក្នុងភាពយន្ត K-drama ដែលទស្សនិកជនស្អប់បំផុតគឺ តារាស្រី Shin Se Kyung ក្នុងរឿង «High Kick 2» ។ ក្នុងភាពយន្តនេះនាងមិនមែនជាមនុស្សអាក្រក់ ឬរំខាននោះទេ ប៉ុន្តែធ្វើឲ្យទស្សនិកជនខកបំណង ដោយសារតែតួស្រីល្ងង់ខ្លាំងពេក រហូតដល់ធ្វើឲ្យទស្សនិកជនខកចិត្តខ្លាំងនិងខឹងជួស។ នៅក្នុងរឿងកំប្លែងដែលបញ្ចូលថាមពលវិជ្ជមាន ភាពរឹងប៉ឹង និងកង្វះការបញ្ចេញមតិរបស់នាងគឺនៅឆ្ងាយពីតួអង្គលេចធ្លោដូចជា Hwang Jung Eum ឬ Yoon Shi Yoon។ ពាក្យចចាមអារ៉ាមដែលថា នាងមានឥទ្ធិពលលើការបញ្ចប់ដ៏សោកនាដកម្មរបស់ខ្សែភាពយន្ត (ក្រោយមកត្រូវបានបដិសេធ) ក៏បានធ្វើឲ្យអ្នកទស្សនាកាន់តែខកចិត្តបន្ថែមទៀត។

Jo Yi Seo (សម្តែងដោយ Kim Da Mi) ក្នុងរឿង «Itaewon Class» ពីដំបូងទស្សនិកជនហាក់ស្រឡាញ់បុគ្គលិកលក្ខណៈរឹងមាំ ឆ្លាតវៃ និងក្លាហាន ប៉ុន្តែក្រោយមកតារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជនបាត់បង់ក្តីអាណិត ដោយសារតែភាពអាត្មានិយម ការគ្រប់គ្រងហួសហេត និងការមើលងាយអ្នកដទៃ។ ថ្វីដ្បិតតែទទួលបានភាពស្និតស្នាលរបស់តួឯកប្រុសក៏ដោយ ក៏ការអភិវឌ្ឍចរិតលក្ខណៈរបស់នាង បានធ្វើឲ្យនាងពិបាកក្នុងការទទួលបានអ្នកគាំទ្រមកវិញ។

Joo Da Hae (សម្តែងដោយ Soo Ae) ក្នុងរឿង «Queen of Ambition» តួអង្គក្នុងរឿងមួយនេះគឺជាជនកំណាចដែលជ្រើសរើសអំណាចលើសីលធម៌ នាងមិនស្ទាក់ស្ទើរក្នុងការក្បត់ចិត្តគូស្នេហ៍ ហើយរៀបការដើម្បីលុយនិងសម្រេចគោលដៅរបស់នាង។ ថ្វីដ្បិតតែតារាស្រីដើរតួបានល្អណាស់ ប៉ុន្តែភាពឃោរឃៅនៃតួអង្គនេះ ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ភ័យខ្លាច ជាងការអាណិតទៅវិញ។

Eun Kang (សម្តែងដោយ Seo Ji Hye) ក្នុងរឿង «Red Balloon» ទស្សនិកជនចាប់ផ្តើមស្អប់នាងបន្តិចម្តងៗ នៅពេលដែលនាងក្បត់មិត្តភ័ក្តិ ហើយជ្រៀតជ្រែកក្នុងអាពាហ៍ពិពាហ៍របស់អ្នកដទៃ ព្រមទាំងបន្ទោសស្នេហាថា «មិនបានការ»។ ការគេចវេះពីទំនួលខុសត្រូវ ធ្វើឲ្យនាងក្លាយជានិមិត្តរូបនៃភាពលាក់ពុតដែលមនុស្សជាច្រើនមានកំហឹងក្រោយពេលទស្សនា។

Jung Jae I (សម្តែងដោយ Roh Jeong Eui) ក្នុងរឿង «Hierarchy» ដោយសារតែចរិតត្រជាក់ សុភាពខាងក្រៅ តួអង្គនេះបានធ្វើឲ្យទស្សនិកជនច្របូកច្របល់ កើតក្តីក្រហល់ក្រហាយ នៅពេលដែលនាងតែងតែធ្វើបាបអ្នកដទៃជានិច្ច។ ប៉ុន្តែតែងតែនិយាយថា អ្វីគ្រប់យ៉ាងគឺសម្រាប់ស្នេហា។ ភាពព្រងើយកន្តើយនិងភាពឃោរឃៅរបស់នាង ធ្វើឲ្យតារាស្រីក្លាយជាតួអង្គដែលទស្សនិកជនពិបាកនឹងស្រលាញ់។

Yu Nabi (សម្តែងដោយ Han So Hee) ក្នុងរឿង «there’s no such thing as fate nevertheless» ក្នុងនាមជានិស្សិតសិល្បៈដ៏ឆ្លាតវៃ និងស្រស់ស្អាត តួអង្គ Yu Nabi ធ្វើឲ្យទស្សនិកជនខឹងសម្បារ ព្រោះនាងនៅតែបន្តទំនាក់ទំនងមិនប្រក្រតី។ ភាពមិនច្បាស់លាស់ និងការធ្វើទារុណកម្មផ្លូវចិត្តរបស់នាង បានប្រែក្លាយនាងទៅជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ដែលបំផ្លាញខ្លួនឯង។ នោះហើយជាអ្វីដែលអ្នកទស្សនាចងកំហឹង ហើយមិនយល់ពីចរិតរបស់តួអង្គស្រីក្នុងភាពយន្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មានរហស្សនាមជា «ស្តេច K-pop» តើដឹងទេថា កាលពីក្មេង G-Dragon វីវក់នឹងតន្រ្តីកម្រិតណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


