KPT+
ចាយតិចដើរបានច្រើនកន្លែង ឲ្យតែចេះតិចនិកនេះ ធានា សប្បាយយកទៅណាអស់
ការធ្វើដំណើរ មិនថាជាពេលវិស្សមកាលចុងឆ្នាំ តែពីរឬបីថ្ងៃ ក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង បានច្រើនហួសពីការគិតទៅទៀត។

ប៉ុន្តែយ៉ាងណា ស្រាប់តែមិនមានថវិកាគ្រប់គ្រាន់ ដើម្បីទៅកន្លែងដែលខ្លួនស្រមៃ។ នោះក៏មិនជាបញ្ហានោះទេ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ ដើម្បីសម្រាកក្នុងថ្ងៃឆ្លងឆ្នាំនេះ សប្បាយម៉ាអស់ដៃ ហើយចាយអស់តិចថែមទៀត។
១ ទិញកញ្ចប់ទេសចរណ៍
មានវិធីដែលយើងអាចធ្វើដំណើរដោយសុវត្ថិភាព និងពុំចាយលុយច្រើន ដើរមិនសប្បាយ។ ការទិញកញ្ចប់ធ្វើដំណើរ អាចជួយសន្សំប្រាក់បានច្រើនខ្លះដែរ។
នៅពេលអ្នកទិញកញ្ចប់មួយ គឺទទួលបានអត្ថប្រយោជន៍នៃការបញ្ចុះតម្លៃ ពីកន្លែងនានាដែលយើងបានទៅដល់ពីអ្នករៀបចំទេសចរណ៍។ ជាឧទាហរណ៍ អ្នកអាចកក់សណ្ឋាគារ និងសំបុត្រទេសចរណ៍ជាមួយគ្នា ។ ជាពិសេសគឺបានជួបមនុស្សដែលយើងមិនស្គាល់ពេលទៅធួរ ដែលទាំងនេះ គឺជាការផ្លាស់ប្ដូរបរិយាយកាសមួយបែប។ ការកក់កញ្ចប់ធួរ ធ្វើឲ្យផែនការកាន់តែងាយស្រួលជាងមុន។ យើងអាចចំណាយពេលច្រើនជាមួយនឹងការថតរូប បាបហូបអាហារឆ្ងាញ់ៗច្រើន និងទៅកន្លែងសប្បាយៗផ្សេងដែលយើងមិនធ្លាប់ទៅ ហើយមិនសូវពិបាក ឬមិនស្គាល់ទីតាំងច្បាស់ ក្នុងករណីយើងមិនស្គាល់តំបន់ភូមិសាស្ត្រគេច្បាស់។

២ ជ្រើសរើសគោលដៅដែលចង់ទៅដោយប្រុងប្រយ័ត្ន
គោលដៅរបស់យើង គឺជាកត្តាកំណត់ធំបំផុត និងតែមួយគត់ នៃចំនួនដែលយើងនឹងត្រូវចំណាយប្រាក់កាស។ ជាឧទាហរណ៍ កន្លែងដែលអ្នកសម្រេចចិត្តទៅ នឹងកំណត់ថា តើអ្នកអាចបើកបរបាន ហើយប្រសិនបើ ហោះហើរ តើសំបុត្រទាំងនោះ ទំនងជាមានតម្លៃប៉ុន្មាន។ របស់របរដូចជាអាហារ និងសំបុត្រសម្រាប់សកម្មភាពនានា នៅពេលយើងទៅដល់នឹងផ្អែកលើគោលដៅរបស់យើងផងដែរ។
តិចនិចមួយទៀត គឺរកមើលកន្លែងដែលមិនសូវពេញនិយម និងមានអ្នកដំណើរណាបានទៅដល់នៅឡើយ ឬមិនសូវស្គាល់ ទើបទទួលបានតម្លៃសមរម្យ។
៣ រៀបចំផែនការធ្វើដំណើររយៈពេលខ្លី

វិស្សមកាចុងឆ្នាំ ពុំចាំបាច់មានរយៈពេលច្រើនសប្តាហ៍ ឬមួយសប្តាហ៍ ដើម្បីឲ្យមានន័យ និងរីករាយខ្លាំងក្លានោះទេ។ ការទៅត្រឹមតែពីរបីថ្ងៃ ក៏អាចនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយបានច្រើន ជាងអ្វីទៅទៀត។ សំខាន់យើងទៅដើរលេង គឺមានគោលបំណងសប្បាយ ហើយបំភ្លេចទុក្ខសោក បំភ្លេចគ្រឿងអេឡិចត្រូនិចចោលឲ្យអស់ដោយ ដើរស្រូបយកក្លិនផ្អែមនៃខ្យល់ ចូលមកក្នុងរាងកាយវិញ។
៤ ប្រើកាតបង់ប្រាក់ជាមុន

ប្រសិនបើយើងព្រួយបារម្ភអំពីចំនួនលុយដែលត្រូវចាយនៅកន្លែងដើរលេង សូមគិតអំពីការប្រើប្រាស់ប័ណ្ណឥណពន្ធបង់ប្រាក់ជាមុន នៅពេលអ្នកនៅទីនោះ។ នេះជារឿងងាយស្រួល ចៀសវាងយើងយកលុយសុទ្ធទៅ ដែលធ្វើឲ្យការចំណាយកាន់តែច្រើនខ្ជះខ្ជាយឥតប្រយោជន៍។ ការចំណាយតាមកាត ក៏អាចជួយកាត់បន្ថយការល្បួងពីអារម្មណ៍ ដែលចង់ចំណាយលើស ដូច្នេះអ្នកអាចរីករាយក្នុងចិត្ត ទាំងពេលធ្វើដំណើរ និងវិលត្រឡប់មកផ្ទះវិញ ដោយសប្បាយរីករាយ នាបុណ្យឆ្លងឆ្នាំនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កោះរ៉ុងសន្លឹមមានឆ្នេរកម្សាន្ត៦កន្លែងស្អាតបំផុតទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


