KPT+
ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ ក៏ជួយសុខភាពខួរក្បាលដែរ
ដើរកម្សាន្តតាមទីកន្លែងធម្មជាតិមិនថាក្នុងស្រុក ឬក្រៅស្រុក ជាទំនោរថ្មីទៅហើយសម្រាប់យើង។ ការដើរកម្សាន្តជាមួយធម្មជាតិ មិនត្រឹមតែជាការកម្សាន្ត លំហែអារម្មណ៍ សម្រាកកាយប៉ុណ្ណោះទេ ក្រៅពីនោះការដើរកម្សាន្តនៅតាមទីធម្មជាតិស្រស់ស្អាតនោះ ក៏នឹងជួយទៅដល់សុខភាពខួរក្បាលយើងឱ្យប្រសើរផងដែរ នេះបើផ្អែកតាមលទ្ធផលរបស់ក្រុមអ្នកស្រាវជ្រាវយកមកបង្ហាញ។

នៅក្នុងការស្រាវជ្រាវចំនួនពីរផ្សេងគ្នា បានបង្ហាញចេញនូវលទ្ធផលដូចគ្នាថា ការដើរលេងតាមទីកន្លែងធម្មជាតិ មិនថាព្រៃភ្នំ ទឹកជ្រោះនានា ពិតជាជួយសុខភាពខួរក្បាលបានប្រសើរ។
លទ្ធផលស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដឹកនាំដោយលោកសាស្រ្តាចារ្យ Greg Bratman ដែលបានធ្វើពិសោធទៅលើអ្នកស្ម័គ្រចិត្តចំនួន៣៨នាក់។ អ្នកស្ម័គ្រចិត្តទាំងនោះ ត្រូវបានស្កេនខួរក្បាលពិនិត្យមើលកម្រិតស្រេ្តស នៅមុន និងក្រោយការដើរកម្សាន្ត។ បន្ទាប់ពីនោះ ពួកគេខ្លះត្រូវបានឱ្យជ្រើសរើសដើរកម្សាន្តតាមចំណូលចិត្ត ដោយមានក្រុមខ្លះ ទៅតាមតំបន់ធម្មជាតិ ព្រៃភ្នំ ដែលមានដើមឈើធំៗ ទឹកជ្រោះ តំបន់សមុទ្រ នៅក្នុងរយៈពេល៩០នាទី និងអ្នកមួយចំនួនទៀត ទៅដើរលេងនៅតាមតំបន់ទីប្រជុំជនមមាញឹកនៅតាមទីក្រុង។

នៅក្រោយពេលដំណើរកម្សាន្តរួច លទ្ធផលបានបង្ហាញថា អ្នកដែលបានដើរកម្សាន្តនៅតាមទីកន្លែងធម្មជាតិ គឺមិនគ្រាន់តែមានកម្រិតអារម្មណ៍តានតឹងធ្លាក់ចុះទាបប៉ុណ្ណោះទេ តែថែមទាំងថយនូវអារម្មណ៍ក្រៀមក្រំ សោកស្តាយ និងតប់ប្រមល់ ព្រមទាំងឃើញថាខួរក្បាលមានភាពស្រស់ថ្លាឡើងវិញ។ លទ្ធផលនេះ គឺល្អជាង បើប្រៀបនឹងអ្នកដើរកម្សាន្តតាមទីប្រជុំជនក្នុងទីក្រុង។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវដដែលក៏បានបន្ថែមថា ការដើរកម្សាន្តនៅតំបន់ធម្មជាតិ ជួយកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗ ដែលទាក់ទងនឹងខួរក្បាលផងដែរ។

ដោយផ្អែកលើលទ្ធផលស្រាវជ្រាវមួយទៀត នៅសាកលវិទ្យាល័យ Edge Hill ប្រទេសអង់គ្លេស ក៏បានរកឃើញលទ្ធផលដូចគ្នា ដោយឃើញថា ការដើរកម្សាន្តនៅទីនោះ បានធ្វើឱ្យអារម្មណ៍អ្នកដើរកម្សាន្តបានស្ងប់ និងស្មឹងស្មាធិ៍។ ជាមួយគ្នានោះ លោកស្រីសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្ត Sara Warber មកពីសាកលវិទ្យាល័យ Michigan បានឱ្យយោបល់ថា យើងគួរមានពេលវេលាដើរលំហែតាមកន្លែងធម្មជាតិខ្លះ មិនត្រឹមតែមានផលប្រយោជន៍ដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សុខភាពផ្លូវចិត្ត បំបាត់ស្រ្តេស ហើយពិតជាជួយឱ្យខួរក្បាលបានប្រសើរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


