KPT+
ដឹងអត់! ប្រទេសណា ឆ្លងឆ្នាំសកលមុនគេ?
ទោះបីជានៅកម្ពុជា បានឆ្លងចូលឆ្នាំ២០២៣រួចហើយក៏ដោយ ក៏ប្រទេសខ្លះមិនទាន់ឆ្លងនៅឡើយទេ ហើយប្រទេសខ្លះបានឆ្លងមុន កម្ពុជាយើងទៅទៀត។
ការដែលប្រទេសនានាមិនឆ្លងឆ្នាំដំណាលគ្នា គឺដោយសារតែល្វែងម៉ោងខុសៗគ្នា។

ដូចនេះ តើប្រទេសណាចូលឆ្នាំសកលមុនគេ?
ថ្វីបើមនុស្សជាច្រើនតែងតែគិតថា អូស្រ្តាលី ជាប្រទេសចូលឆ្នាំសកលមុនគេក៏ដោយ ប៉ុន្តែនេះមិនមែនជារឿងពិតទេ។
ផ្ទុយទៅវិញ ប្រទេសគីរីបាទី ជាកន្លែងឆ្លងឆ្នាំសកលមុនគេ។ បើគិតនឹងម៉ោងនៅកម្ពុជា ប្រទេសនេះនឹងអបអរសាទរការឆ្លងចូលឆ្នាំថ្មីឆ្នាំសកល នៅម៉ោង៥ល្ងាច ថ្ងៃទី៣១ខែធ្នូ។

ហើយមួយម៉ោងក្រោយមក កោះតុងហ្គា បានឈានចូលឆ្នាំថ្មីរួមជាមួយ ប្រទេសនូវែលសេឡង់និងកោះសាម័រ។
ចុះកន្លែងណា ឆ្លងឆ្នាំ២០២៣ក្រោយគេ?
កន្លែងចុងក្រោយបំផុត ដែលអបអរឆ្នាំថ្មី២០២២ គឺជាកោះតូចៗ របស់សហរដ្ឋអាមេរិក។

បើគិតនឹងម៉ោងនៅកម្ពុជា កោះ Baker និងកោះ Howland នឹងអបអរឆ្នាំថ្មីនៅម៉ោង៧យប់ ថ្ងៃទី១ខែមករា ប៉ុន្តែដោយសារកោះទាំងនោះគ្មានមនុស្សរស់នៅ វាមិនមានការប្រារព្ធពិធីធំដុំអ្វីទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sun
ចុចអាន៖ ២ ឆ្នាំហើយ ទីក្រុងធំៗលើលោកលុបចោលការប្រារព្ធពិធីចូលឆ្នាំសកល ចំពេលផ្ទុះ Omicron មួយទៀត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ