២ ឆ្នាំហើយ ទីក្រុងធំៗលើលោកលុបចោលការប្រារព្ធពិធីចូលឆ្នាំសកល ចំពេលផ្ទុះ Omicron មួយទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

២ ឆ្នាំហើយ ទីក្រុងធំៗលើលោកលុបចោលការប្រារព្ធពិធីចូលឆ្នាំសកល ចំពេលផ្ទុះ Omicron មួយទៀត

បានផុស

នៅ

ដោយសារវីរុសបំប្លែងខ្លួន Omicron ជំរុញអត្រាឆ្លងកូវីដ ១៩ ដល់កម្រិតខ្ពស់បំផុតនៅក្នុងតំបន់ជាច្រើននៃពិភពលោក ហើយទីក្រុងធំៗបានកាត់បន្ថយ ឬលុបចោលព្រឹត្តិការណ៍ចូលឆ្នាំសកលសម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាទីក្រុងធំៗមួយចំនួនលើពិភពលោកដែលបានលុបចោល ឬកាត់បន្ថយព្រឹត្តិការណ៍ថ្ងៃទី ៣១ ខែធ្នូនេះ ៖

ទីក្រុង Los Angeles

ព្រឹត្តិការណ៍ធំៗជាច្រើននៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិកត្រូវបានលុបចោល រួមទាំងការរាប់ថយក្រោយនៃថ្ងៃឆ្លងឆ្នាំថ្មីនៅក្នុងបរិវេណ Grand Park ។

ទីក្រុង Seattle

សម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាទីក្រុង Seattle របស់សហរដ្ឋអាមេរិកនឹងមិនមានហ្វូងមនុស្សត្រូវបានអនុញ្ញាតក្នុងកម្មវិធីបាញ់កាំជ្រួចនៅបរវេណ Space Needle នោះទេ ។ មនុស្សអាចមើលនៅលើការផ្សាយផ្ទាល់ជំនួសវិញ ។

ទីក្រុង London

លោក Sadiq Khan អភិបាលក្រុងឡុងដ៍បានប្រកាសកាលពីសប្តាហ៍មុនថា ព្រឹត្តិការណ៍ចូលឆ្នាំសកលនៅទីលាន Trafalgar របស់ចក្រភពអង់គ្លេសត្រូវបានលុបចោល ដោយនិយាយថា “សុវត្ថិភាពរបស់អ្នករស់នៅទីក្រុងឡុងដ៍ត្រូវតែបញ្ហាចម្បង”។

ទីក្រុង Paris

យោងតាមទូរទស្សន៍ France24 បានឲ្យដឹងថា ទីក្រុងប៉ារីសរបស់បារាំងបានលុបចោលការប្រារព្ធពិធីសំខាន់ៗរបស់ខ្លួន ដែលរួមមានការបាញ់កាំជ្រួចលើប៉ម Champs-Elysees ខណៈនាយករដ្ឋមន្ត្រីលោក Jean Castex ក៏បានប្រកាសដែរថា ពិធីជប់លៀងសាធារណៈធំៗនឹងត្រូវហាមឃាត់នៅថ្ងៃចូលឆ្នាំសកល ។

ទីក្រុង Rome

ការប្រារព្ធពិធីធំៗត្រូវបានលុបចោលនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីតាលី រួមទាំងទីក្រុង Rome និងទីក្រុង Venice ផងដែរ ។ ព្រឹត្តិការណ៍ទីតាំងបើកចំហរត្រូវបានហាមឃាត់ ហើយក្លឹបរាត្រីនឹងត្រូវបិទរហូតដល់ខែមករា ។

ទីក្រុង Tokyo

តំបន់ផ្លូវកាត់ Shibuya ក្នុងទីក្រុងតូក្យូជាធម្មតាទាក់ទាញមនុស្សរាប់ម៉ឺននាក់សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីដ៏ធំបំផុតមួយនៅក្នុងពិភពលោក ។ ឆ្នាំ​នេះ​ក៏​ដូច​ជា​ឆ្នាំ​មុន​ដែរ ការប្រារព្ធពិធី​ត្រូវ​បាន​បិទ ។ ការផឹកស្រាជាសាធារណៈត្រូវបានហាមឃាត់នៅក្នុងតំបន់ Shibuya នៅថ្ងៃទី ៣១ ខែធ្នូ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។

ទីក្រុង New Delhi

យោងតាមកាសែត The Economic Times បានឲ្យដឹងថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយទីក្រុង Delhi របស់ឥណ្ឌាបានហាមឃាត់រាល់ការជួបជុំបែបសង្គម នយោបាយ និងវប្បធម៌ រួមទាំងពិធីបុណ្យណូអែល និងឆ្លងឆ្នាំថ្មីផងដែរ ។ ភោជនីយដ្ឋាន និងបារត្រូវបានអនុញ្ញាតឲ្យដំណើរការតែពាក់កណ្តាលប៉ុណ្ណោះ ។

គួរបញ្ជាក់ថា រាល់ការលុបចោល ឬកាត់បន្ថយការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឬឆ្នាំសកលគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន Omicron ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Straits Times

ចុចអាន ៖ ដឹងទេមាន វីរុសកូវីដបំប្លែងខ្លួន ប៉ុន្មានទម្រង់លេចចេញមកក្នុងឆ្នាំ ២០២១ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ចិន ជួបអត្រាកំណើតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៧០ ឆ្នាំ

នយោបាយ២៧ នាទី មុន

សម្តេច ហ៊ុន សែន ចេញមកបកស្រាយការពិតរឿងចាប់លោក ប៉ែន សុវណ្ណ បញ្ជូនទៅដាក់គុកនៅវៀតណាម

ព័ត៌មានជាតិ៣០ នាទី មុន

ក្មេងៗក្នុងមណ្ឌលកុមារកំព្រា​៧៤​នាក់ទទួលអំណោយពីសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្ត​តាកែវ​

ព័ត៌មានជាតិ៣១ នាទី មុន

ទទួលបានចំណងដៃដ៏ប្រណិតភ្លាមៗពីវឌ្ឍនៈ ជាមួយកញ្ចប់អាពាហ៍ពិពាហ៍ពី វឌ្ឍនៈ ព្រីមៀមបៀរ​ ក្នុងថ្ងៃសិរីមង្គលរបស់លោកអ្នក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services