KPT+
ប្រទេសទាំង ១៦ ល្បីថា សំបូរបុរសសិចស៊ី និងទាក់ទាញស្រីៗទូទាំងពិភពលោក
ភាពស្រស់ស្អាត ស្ថិតនៅលើភ្នែកអ្នកមើល ខណៈនៅលើអ៊ីនធឺណិត បានបង្កើតចំណាត់ថ្នាក់ នៃការស្ទង់មតិពីប្រទេសដែលគេចាត់ទុកថា មានបុរសសិចស៊ីបំផុត។
យ៉ាងណាមិញ មានគេហទំព័រមួយឈ្មោះថា Top Tens បានបោះឆ្នោតស្ទង់មតិ ពីបុរសគ្រប់ប្រទេស ដែលស្ត្រីស្រលាញ់ជាងគេ។ ដោយពួកគេបានចងក្រងបញ្ជី ប្រទេសដែលមានបុរសសិចស៊ីបំផុតលើពិភលោក។
១ តួកគី

Mehmet Günsür ជាតារាសម្ដែងនិងម៉ូដែល ប្រចាំតួកគី។ លោកជាបុរសស្ថិតនៅកំពូលនៃបញ្ជីសង្ហានិងសិចស៊ីលំដាប់ស្រ្តីពេញចិត្តជាខ្លាំង។
២ ប្រទេសអ៊ីតាលី

តារាសម្ដែង Raoul Bova ជាជនជាតិ អ៊ីតាលី គាត់បានឈ្នះបេះដូងរបស់ស្រីៗ តាមរយៈការបោះឆ្នោតរបស់ស្រីៗ។
៣ សហរដ្ឋអាមេរិក

លោក George Clooney ជាតារាសម្ដែងរបស់អាមេរិក ដោយបានបាននាំមកនូវឈ្មោះដល់ស្រីៗទូទាំងពិភពលោក។
៤ អេស្ប៉ាញ

ពីកីឡាករបាល់ទាត់ ក្លាយជាតន្ត្រីករ បុរសអេស្បាញរូបនេះអាចគ្រប់គ្រងបេះដូងស្ត្រីគ្រប់វិស័យ។ រូបរាងរបស់ Enrique Iglesias ធ្វើឲ្យមនុស្សគ្រប់គ្នាសរសើរមិនដាច់ពីមាត់។
៥ ប្រទេសឥណ្ឌា

Arjun Rampal បុរសសម្បុរស្រអែម និងភ្នែកដ៏ស្មោះត្រង់ ធ្វើឲ្យប្រជាជនឥណ្ឌាជាពិសេសស្រីៗ ប្រថ្នាចង់នៅក្បែរគេជាខ្លាំង។
៦ ប្រទេសក្រិក

Alexis Papas មានកែវភ្នែកដ៏ស្រស់ស្អាត ទាក់ទាញចិត្តនារីៗ ឲ្យលង់ទៅតាមរូបគេ។
៧ រុស្ស៊ី

តារាសម្តែង Konstantin Kryukov មានភាពទាក់ទាញខ្លាំង និងអស្ចារ្យមិនធម្មតា ។
៨ ប្រទេសបារាំង

តារាចម្រៀងសញ្ជាតិបារាំង Julien Doré តំណាងឲ្យស្រស់សង្ហា និងលេចធ្លោខ្លាំង។
៩ ប្រទេសអង់គ្លេស

លោក Benedict Cumberbatch ភាពទាក់ទាញមិនខុសពីតារាវ័យក្មេងស្រកក្រោយឡើយ គួបផ្សំនឹងភាពសង្ហាពីធម្មជាតិថែមទៀត។ ស្រីណាបានឃើញ ក៏សរសើរលោកដែរ។
១០ ប្រទេសកាណាដា

លោក Ryan Gosling មានកែវភ្នែកមុតថ្លា និងទាក់ទាញខ្លាំងមិនធម្មតា។ ដែលទាំងនេះ ស្រីៗណាក៏លង់នឹងលោក។
១១ អូស្ត្រាលី

Chris Hemsworth មានកម្ពស់ខ្ពស់ កែវភ្នែកមុខថ្លា រហូតទាក់ចិត្តស្រីៗឲ្យបោះឆ្នោតជូនលោក តំណាងប្រទេស។
១២ ប្រទេសជប៉ុន

Takeshi Kaneshiro ជាតារាសម្ដែងរបស់ជប៉ុន កែវភ្នែករបស់លោកមានមន្តស្នេហ៍ និងសក់ដ៏ស្រស់ស្អាត ដែលនារីណាក៏ពេញចិត្ត។
១៣ ប្រទេសន័រវេស

Nikolaj coster Waldau កំពុងដុតចិត្តនារីៗជាខ្លាំង។ បើទោះបីជាលោក មានវ័យជ្រេក្ដី។ នេះគេហៅថាកាន់តែចាស់តែសង្ហា ទាក់ចិត្តស្រីៗ ទប់អារម្មណ៍មិនបាន។
១៤ ប្រទេសស៊ុយអែត

អ្នកចាំទីវាយកូនគោលលើទឹកកក Henrik Lundqvist គឺជាបុរសសង្ហាមិនធម្មតា អាចទាក់ចិត្តស្រីៗ ទាំងក្នុងនិងក្រៅប្រទេស។
១៥ ហ្វីលីពីន

អ្នកប្រដាល់ Manny Pacquiao ថ្វីបើមានប្រពន្ធនិងកូនក្ដី តែលោកសំបូរអ្នកគាំទ្រជាមនុស្សស្រីច្រើន ជាពិសេសលក្ខណៈពិសេសប្លែកៗ និងសម្បុរខ្មៅស្រអែម ធ្វើឲ្យនារីៗធ្លាក់ចូលអន្លង់ស្នេហ៍នេះ មិនជិនណាយ។
១៦ ប្រេស៊ីល

កីឡាករប្រេស៊ីល Alexandre Cunhe មិនត្រឹមសូម្បីនារីៗទេដែលច្រណែនរូបសម្រស់លោក សូម្បីតែប្រុសៗក៏ចង់បានរូបរាងបែបនេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្គាល់ដែរទេ? កំពូលបុរសសិចស៊ី និងសង្ហាទាំង ១០ នៅលើលោក កំពុងអង្រួនចិត្តស្រីៗ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


