ជីវិតកម្សាន្ដ
តារាប្រុស ៥ រូប គ្រងតំណែងជាបុរសសង្ហាបំផុតលើលោក ក្នុងឆ្នាំ ២០២៤
និយមន័យនៃភាពស្រស់សង្ហានៅតែបន្តវិវឌ្ឍ ទាក់ទាញបេះដូង និងការស្រមើស្រមៃរបស់មនុស្សជុំវិញពិភពលោក។ ប៉ុន្តែអ្វីដែលធ្វើឲ្យបុរសពិតជាសង្ហា? យោងតាមការសិក្សាចុងក្រោយនៃឆ្នាំ ២០២៤ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបុរសសង្ហាបំផុតទាំង១០ក្នុងពិភពលោកដែលមានឈ្មោះខាងក្រោមត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់យ៉ាងច្បាស់ ចំពោះរូបរាងដ៏ទាក់ទាញ និងសមត្ថភាពគួបផ្សំ។
១ Kim Taehyung (V)

Kim Taehyung ដែលត្រូវបានគេស្គាល់ជាទូទៅថា V គឺជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោក។ គាត់ត្រូវបានគេស្គាល់ដោយសារតួនាទី ក្នុងនាមជាសមាជិកនៃក្រុមក្មេងប្រុសកូរ៉េខាងត្បូង BTS ។
V ជារឿយៗត្រូវបានរំលេចដោយរូបភាពដ៏ទាក់ទាញ ហើយជាញឹកញាប់ត្រូវបានគេចាត់ចំណាត់ថ្នាក់ថាជាសង្ហាបំផុតជាច្រើនដង។ ស្ទីលប្លែក និងសកម្មភាពរស់រវើករបស់គាត់ បានបន្ថែមពណ៌ដល់បទចម្រៀងរបស់ BTS ដែលធ្វើឲ្យពួកគេមានលក្ខណៈពិសេសសម្រាប់ក្រុម។ ម៉ូដរបស់គាត់ក៏ត្រូវបានគេកោតសរសើរយ៉ាងទូលំទូលាយផងដែរ។ ពួកគេត្រូវបានគេមើលឃើញជាញឹកញាប់ថាជានិន្នាការទាំងក្នុងឧស្សាហកម្ម K-pop និងពិភពម៉ូដសកល។
២ Robert Pattinson

Robert Pattinson តារាសម្តែងវ័យក្មេងមកពីចក្រភពអង់គ្លេស ដែលល្បីល្បាញទូទាំងពិភពលោក ជាពិសេសសម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង Twilight និង The Batman ។ បុរសសង្ហារូបនេះមានថ្គាមពិសេស និងរូបរាងល្អឥតខ្ចោះ តាមទ្រឹស្តី នៅពេលវាស់សមាមាត្រមាស លោក Robert Pattinson ទទួលបានពិន្ទុមិនគួរឲ្យជឿ ដល់ទៅ៩២.១៥ ភាគរយ លើសតារាល្បីផ្សេងទៀត។
៣ David Beckham

អតីតកីឡាករបាល់ទាត់អាជីព រូបតំណាងម៉ូដ និងជាម្ចាស់ក្លឹបបាល់ទាត់ Inter Miami មានភាពល្បីល្បាញទូទាំងពិភពលោកសម្រាប់អាជីពបាល់ទាត់ដ៏លេចធ្លោរបស់គាត់។ ជាពិសេសក្នុងអំឡុងពេលដែលគាត់នៅជាមួយ Manchester United និង Real Madrid គាត់ក៏ត្រូវបានគេទទួលស្គាល់ថាមានស្ទីលនៃម៉ូដដ៏អស្ចារ្យផ្ទាល់ខ្លួនថែមទៀតផង។ ជារឿយៗពួកគេបង្ហាញខ្លួននៅក្នុងយុទ្ធនាការម៉ូដផ្សេងៗ។
តាមរយៈទឹកមុខ និងភ្នែកដ៏ប្លែករបស់ Beckham ធ្វើឲ្យគាត់សង្ហាជាងគេ។ នេះរួមផ្សំនឹងរូបរាងដ៏រឹងមាំរបស់គាត់ រួមចំណែកដល់ភាពទាក់ទាញ ជារឿយៗវាត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃសុខភាពនិងភាពរឹងមាំ។
៤ Henry Cavill

តារាសម្ដែងវ័យក្មេងដែលទទួលស្គាល់ជាអន្តរជាតិ ត្រូវបានគេស្គាល់សម្រាប់តួនាទីរបស់គាត់ជា Superman នៅក្នុង DC Extended Universe ។
Henry មានការរួមផ្សំដ៏កម្រនៃភាពទាក់ទាញ និងបុគ្គលិកលក្ខណៈសុភាព រួមផ្សំជាមួយនឹងមុខដែលមានថ្គាមដ៏គួរឲ្យទាក់ទាញ និងថ្ពាល់ដែលលេចចេញជាចំណុចលេចធ្លោនៃភាពស្រស់ស្អាតរបស់គាត់។ នេះធ្វើឲ្យគាត់មានភាពទាក់ទាញ និងលេចធ្លោខ្លាំងបំផុត។
៥ Hrithik Roshan

តារាសម្តែងបូលីវូដដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ដោយសារតួនាទីរបស់គាត់នៅក្នុង “Kaho Naa” Pyaar Hai, “War” និង “Jodhaa Akbar” លោកត្រូវបានគេចាត់ទុកថាជាតារាសម្តែងហូលីវូដសង្ហាបំផុត។ មិនត្រឹមប៉ុណ្ណឹងនោះទេ លោកនៅមានភ្នែកពណ៌ខៀវ ច្រមុះតូច និងកម្ពស់លេចធ្លោជាងគេថែមទៀត។ Hrithik ត្រូវបានគេស្គាល់ថាជាព្រះក្រិកនៃប្រទេសឥណ្ឌា ដោយសារតែរាងកាយសាច់ដុំរបស់គាត់ និងមានថ្គាមរឹងមាំក្នុងនាមជាបុរសសង្ហា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសទាំង ១៦ ល្បីថា សំបូរបុរសសិចស៊ី និងទាក់ទាញស្រីៗទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


