KPT+
ចូលឆ្នាំ ២០២១ សង្ឃឹមថាអ្នកនឹងក្លាយជាអ្នកនិពន្ធឲ្យជីវិតខ្លួនឯងផ្ទាល់
ឆ្នាំ ២០២១ ជិតឈានមកដល់ហើយ តើអ្នកបានសម្រេចក្ដីសុបិនណាខ្លះឬនៅ? បានបោះចោលនូវរឿងដែលមិនល្អណាខ្លះចេញពីជីវិតអ្នកអស់ឬនៅ?

នៅឆ្នាំ ២០២១ ខាងមុខនេះ យើងសង្ឃឹមថាអ្នកនឹងរៀនដោះលែងខ្លួនឯងចេញពីអារម្មណ៍អសុវត្ថិភាព និងការភ័យខ្លាច។ ជឿថាអ្នកនិងធ្វើវាបានដោយល្អបំផុត ព្រោះអ្នកគឺជាកូនសោនៃជីវិតខ្លួនឯង។ ហើយត្រូវចាប់ផ្ដើមឆ្នាំថ្មីថ្ងៃថ្មីដើម្បីសំឡឹងមើលជីវិតខុសគ្នាកាលពីឆ្នាំមុនថា តើមានភាពគ្នាយ៉ាងណា។ បើសិនជាតិចតួចគឺមិនថ្វីទេ តែបើច្រើនលើសលប់នៃភាពទុក្ខសោក សូមផ្ដល់យោបល់ថា អ្នកគួរដោះលែងអតីតកាលនោះជាមួយឆ្នាំចាស់ទៅ។ ឆ្នាំថ្មីអ្នកត្រូវមានអារម្មណ៍ថាខ្លួនឯងគឺត្រូវតែអភិវឌ្ឍសមត្ថភាពជាងឆ្នាំចាស់ ជាពិសេសគឺការសម្រេចនូវអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់ចង់បាននិងផ្ដាច់ខ្លួនចេញពីខ្សែសង្វាក់ផ្លូវចិត្តរបស់អ្នកពីច្រវាក់អតីតកាលដែលអ្នកតែងតែឃុំវានៅទីងងឹត។

អ្នកនឹងមិនអនុញ្ញាតឱ្យអ្នកផ្សេងដឹកនាំជីវិតឡើយ។ ត្រូវផ្ដោតលើខ្លួនអ្នកជំនួសឱ្យការផ្ដោតអារម្មណ៍ទៅលើអ្វីដែលពួកគេគិតមកលើអ្នក។ កុំខ្វល់ពីសម្ដីឥតបានការរបស់អ្នកណាម្នាក់ដែលតែងតែចង់ជាន់ពន្លិចយើងរហូតមក។ គួរតែរៀនរស់ដោយប្រើសេរីភាពផ្ទាល់ខ្លួន បើគេនិយាយនោះគ្រាន់តែងក់ក្បាលហើយញញឹមស្ដាប់គេទៅគឺជាការល្អបំផុត។ ត្រូវធ្វើជាអ្នកនិពន្ធរឿងផ្ទាល់តាំងពីដំបូងរហូតដល់ចប់ និងមិនសរសេរវាដោយប្រើពាក្យសំដីរបស់អ្នកដទៃមកវិនិយោគលើអ្នកឬការជ្រៀតជ្រែកពីនរណាម្នាក់ដែលមិនគួរយកពួកគេមកចូលក្នុងជីវិតអ្នកឡើយ។
គួរកាន់ប៊ិចហើយចាប់ផ្ដើមសរសេរអ្វីគ្រប់យ៉ាងដែលអ្នកតែងតែចង់សរសេរ ហើយយើងសង្ឃឹមថាអ្នកនិងបំពេញទំព័ររបស់អ្នកជាមួយរឿងរ៉ាវនៃអ្វីគ្រប់យ៉ាងដែលអ្នកពិតជាចង់ធ្វើ។ អ្នកគួរក្លាហានឡើង! ជាពិសេសរឿងបេះដូង អ្នកគួរតែសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើដើម្បីយកបេះដូងពីអ្នកដែលមិនអាចស្រលាញ់អ្នក ឬអ្នកដែលមិនបានជ្រើសរើសយកអ្នក។ សាកល្បងផ្លាស់ប្ដូរស្ទីលជីវិតផ្ទាល់ខ្លួនដែលតែងតែធ្វើជាប្រចាំដូចជាការស្លៀកពាក់ជាដើម។ ជឿថា ប្រសិនបើអ្នកផ្លាស់ប្ដូរ គ្រប់គ្នានឹងបើកភ្នែកសំឡឹងមើលពីភាពខុសប្លែកនោះ។ តែកុំភ័យ ដល់ពេលនោះ អ្នកបានដឹងពីគុណតម្លៃនិងអ្វីដែលនរណាម្នាក់មិនធ្លាប់សំឡឹងមើលមកអ្នកសោះឡើយ។ ប្រសិនបើពួកគេចង់ចូលមកក្នុងជីវិតរបស់អ្នកពិតមែន ទោះអ្នកមានរូបរាងបែបណាក៏គេនៅតែចង់មកជិតអ្នកជានិច្ច។

ក្រោយផ្លាស់ប្ដូរស្ទីលស្លៀកពាក់ អ្នកក៏គួរឈប់រកលេសការពារនរណាដែលមិនបានឲ្យតម្លៃអ្នក ហើយងាកចាប់ផ្ដើមស្រឡាញ់ខ្លួនឯងតាមរបៀបដែលពួកគេមិនធ្លាប់ដឹងពីមុន។ ត្រូវចងចាំថា ឆ្នាំថ្មីអ្នកត្រូវតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងឆ្នាំចាស់។ សូមឲ្យអ្នករកឃើញសេចក្ដីស្រឡាញ់ពិតប្រាកដ ទោះបីផ្លាស់ប្ដូររបៀបតុបតែងខ្លួន តែចរិតលក្ខណៈរបស់អ្នកគួររក្សានៅដដែល។ កុំធ្វើឲ្យដួងចិត្តអ្នករងរបួសបន្តទៀតអី មិនត្រូវសុំទោសបេះដូង រាល់ពេលដែលអ្នកធ្វើខុសចំពោះវា ព្រោះបេះដូងអាចនឹងឈប់ដំណើរការ ប្រសិនបើអ្នកសុំទោសច្រើនដងពេក។

ចូរធ្វើជាខ្លួនឯងទោះស្ថិតនៅក្នុងស្ថានភាពបែបណា ឬក៏មានអ្វីមកបំបាក់ទឹកចិត្ត។ សរសើរខ្លួនឯងដែលខ្លាំងនិងធន់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលពិបាកបំផុតក្នុងជីវិត។ បង្រៀនខ្លួនឯងឲ្យទន់ភ្លន់និងចិត្តល្អ ប៉ុន្តែអ្នកមិនមែនជាមនុស្សល្ងីល្ងើសម្រាប់នរណាម្នាក់ឡើយ។ រស់នៅត្រូវឲ្យតម្លៃឬគោរពអ្នកដទៃ ហើយចាប់ផ្ដើមនិងបញ្ចប់រឿងរ៉ាវអាក្រក់ឬល្អលើកំណត់ត្រារបស់អ្នក។ កំណត់ត្រាដែលអ្នកសរសេរគឺត្រូវរួមបញ្ចូលទាំងជ័យជំនះ បញ្ហាប្រឈម ចំណង់ចំណូលចិត្ត និងក្ដីសុបិន។ សង្ឃឹមថានេះជាឆ្នាំសម្រាប់អ្នក ជាឆ្នាំដែលអ្នកមានភាពស្រស់ស្រាយជាងឆ្នាំណាៗទាំងអស់។
សូមជូនពរឲ្យអ្នកជោគជ័យ និងទទួលបានតែរឿងល្អៗក្នុងជីវិតនាឆ្នាំ ២០២១!
ប្រែសម្រួល៖ សាងស្រីល័ក្ខ
ចុចអាន៖ គោលបំណងក្នុងឆ្នាំ២០២១ គឺការវិលត្រឡប់មកស្រលាញ់ខ្លួនឯងវិញ
ចុចអាន៖ អាថ៌កំបាំង ៦ យ៉ាងបង្កើនអារម្មណ៍ជឿជាក់ជាងមុនទ្វេដង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


