ព័ត៌មានជាតិ
លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ
ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ជា វណ្ណី បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប ត្រូវលើកទឹកចិត្តកូនឱ្យបានល្អនៅថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប មិនថាកូនប្រឡងជាប់ ឬ ធ្លាក់ ឬទទួលបានលទ្ធផលមិនសមបំណងទេ ត្រូវលើកទឹកចិត្តកូនជានិច្ចកុំឱ្យបាក់ទឹកចិត្តឱ្យសោះ។

ក្នុងនាមជាម្តាយមួយរូប ដែលមានកូនប្រឡងបាក់ឌុបឆ្នាំ២០២៤នេះដែរ លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងថា ទោះបីជាលទ្ធផលប្រឡងចេញមកបែបណា ក៏លោកស្រីមិនស្តីបន្ទោសដល់កូនឡើយ គឺមានតែលើកទឹកចិត្តបន្ថែមទៀតដល់កូន ព្រោះលោកស្រីបានឃើញពីសកម្មភាពខិតខំរៀនសូត្ររបស់កូនរួចមកហើយ ដូចនេះ ទទួលបានលទ្ធផលបែបណាក៏លោកស្រីមិនស្តីបន្ទោសកូនជាដាច់ខាត។

លោកស្រីក៏បានស្នើទៅអាណាព្យាបាលគ្រប់រូប គួរតែមានការលើកទឹកចិត្តកូនៗឱ្យបានច្រើន ព្រោះជោគវាសនារបស់កូនមិនស្ថិតនៅលើលទ្ធផលប្រឡងបាក់ឌុបឡើយ។ អាណាព្យាបាលគ្រប់រូបគួរគិតពីសុខភាពផ្លូវចិត្តរបស់កូនជាចម្បង ចៀសវាងកូនបាក់ទឹកចិត្តនៅពេលមានមនុស្សជុំវិញស្តីបន្ទោសច្រើន រហូតលែងខ្វល់ពីយុទ្ធសាស្ត្រអនាគតរបស់ខ្លួន អាចឈានទៅដល់ការសម្លាប់ខ្លួនថែមទៀតផង។ ដូច្នេះ ម្តាយឪពុក មិនអាចមើលរំលងចំណុចសំខាន់នេះបានទេ ប្រសិនជាកូនប្រឡងមិនបានជោគជ័យ អាចឱ្យកូនរៀនម្តងទៀត ឬប្រឡងស្វៃរិន បំពេញវិជ្ជា ឬអាចរៀនបរិញ្ញាបត្ររងបានដូចគ្នា។

លោកស្រីបណ្ឌិត ជា វណ្ណី និយាយថា៖ “គួរតែលើកទឹកចិត្តគាត់ ហើយធ្វើយ៉ាងណាបណ្តុះឆន្ទៈមនសិកាគាត់ឱ្យស្រឡាញ់ការសិក្សាជាបន្ត ព្រោះមានតែការសិក្សាទេដែលជាគុណតម្លៃនៃជីវិតមិនអាចកាត់ថ្លៃបាន។ បើកាលណាយើងស្តីបន្ទោសគាត់ គាត់បាក់ទឹកចិត្ត គាត់បោះបង់ការសិក្សា គាត់លែងធ្វើអីនោះ គឺអនាគតរបស់គាត់នឹងទៅតាមនឹង”។
តាមការសង្កេត កន្លងមកមានបេក្ខជនមួយចំនួនតូចណាស់បានគិតខ្លីនៅពេលដែលប្រឡងធ្លាក់បាក់ឌុប ប៉ុន្តែ ក៏មានយុវជនមួយចំនួនធំដែលធ្លាក់បាក់ឌុបបានតស៊ូរៀនសូត្រ និងប្រឡងឡើងវិញ រហូតទទួលបានជោគជ័យដូចគ្នា។ ទាំងនេះ គឺអាស្រ័យលើការខិតខំប្រឹងប្រែង ការលើកទឹកចិត្ត របស់ក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រទុតិយភូមិនឆ្នាំនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ហើយដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ក្រសួងអប់រំ “ចេះជាប់”។ ជាមួយគ្នានេះ បេក្ខជនដែលមិនបានចូលរួមប្រឡង រយៈពេល២ថ្ងៃនៃការប្រឡងបាក់ឌុបនេះមានចំនួនសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ។ ក្នុងនោះ មានបេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប១.៩៩០នាក់ ស្រី ៧៣៨នាក់។ រីឯ ការប្រកាសលទ្ធផលធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញទាំងអស់ និងប្រកាសថ្ងៃទី៣១ សម្រាប់បេក្ខជនប្រឡងនៅមណ្ឌលតាមបណ្តាខេត្តនានា៕
ដោយ៖ អុន ស្រីមាន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ