KPT+
មកស្គាល់កន្លែងចាក់ខ្ចៅដ៏ពេញនិយម នៅភ្នំពេញ
ខ្ចៅស្ងោរ ជាអាហារដ៏ពេញនិយមសម្រាប់មនុស្សទូទៅ ហើយអាចរកទទួលទានបាននៅគ្រប់រដូវ ប៉ុន្តែសម្រាប់ខ្ចៅទន្លេ ដែលជាប្រភេទអាហារពេញនិយមសម្រាប់អ្នកចូលចិត្តទទួលទាននោះ គឺសម្បូរខ្លាំងក្នុងអំឡុងរដូវមានភ្លៀង ពិសេសក្នុងខែមិថុនា និងខែកក្កដា ដោយសារតែកម្ពស់ទឹកមិនសូវខ្ពស់ខ្លាំង។ កម្ពុជាថ្មី សូមណែនាំកន្លែងចាក់ខ្ចៅពេញនិយម ជាកន្លែងដែលគេមិនដែលរំលង ពិសេសយុវវ័យ។

១. ខ្ចៅសាងស្នេហ៍
ទីតាំងកន្លែងលក់ខ្ចៅមួយនេះ បានដំណើរការអាជីវកម្មលក់ខ្ចៅរបស់ខ្លួនយូរឆ្នាំណាស់មកហើយ លើសពី១០ឆ្នាំទៅហើយ ហើយមកទល់នឹងពេលនេះ កន្លែងមួយនេះនៅតែជាទីចាក់ខ្ចៅដ៏ពេញនិយមសម្រាប់អតិថិជនចាស់ថ្មីរបស់ខ្លួន ដែលមានទីតាំងក្រោយសាលាបឋមសិក្សាបាក់ទូក។


២. ខ្ចៅស្រីភ្លោះ (សាខាទួលទំពូង-សាខាបឹងកេងកង)
យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយអាចជាអតិថិជនប្រចាំហាងមួយនេះទៀត ក៏ព្រោះតែទីនេះ បើកលក់ជាច្រើនឆ្នាំមកហើយ បើនិយាយពីអាយុកាល អាចប្រហាក់ប្រហែលគ្នានឹងទីតាំងខាងលើ។ ក្រៅពីខ្ចៅ នៅទីនេះ មានមុខម្ហូបច្រើនផ្សេងទៀត។


៣. សួនក្តាន់ពីរ
ថ្វីបើទីនេះពុំមែនជាហាង ប៉ុន្តែកន្លែងមួយនេះ ជាទីសាធារណមួយដែលយុវវ័យហាត់ប្រាណ អង្គុយលេង ទទួលទានអាហារតាមចិញ្ចើមផ្លូវ ចាក់ខ្ចៅអីជាដើម ក៏ព្រោះតែទីនេះសម្បូរគេលក់ខ្ចៅតាមរទេះខ្លាំងណាស់។

៤. ត្រើយម្ខាង
មិនខុសគ្នាពីទីតាំងខាងលើទេ នៅតាមបណ្តាយច្រាំងទន្លេប៉ែកខាងកើត ក៏ជាប្លុកលក់ខ្ចៅតាមរទេះដ៏ពេញនិយមផងដែរ។ បើជាអ្នកចូលចិត្តទទួលទានអាហារមួយប្រភេទនេះ គឺមិនពិបាករកទិញឡើយ ហើយថែមទាំងអាចអង្គុយកម្សាន្តអារម្មណ៍ សប្បាយដៃចាក់ខ្ចៅជាមួយ អ្នកយល់ចិត្ត ដល់ថ្មារណាក៏បាន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


