សុខភាព
ហេតុផលធំៗត្រូវដឹង មុនសម្រេចចិត្តទៅគ្លីនិក ព្យួរសេរ៉ូមសាច់ស
ប្រជាជនអាស៊ីជាទូទៅ ចាត់ទុកពណ៌ស្បែកសគឺជាស្បែកស្អាត ប្រសិនបើកានតែសនិងរលោងនិងមានសុខភាពល្អរឹតតែវិសេស។ សព្វថ្ងៃនេះការចាក់ឬព្យួរសេរ៉ូមសាច់សកាន់តែទូលំទូលាយ និងងាយស្រួលក្នុងការស្វែងរក ក្នុងករណីខ្លះ នៅគ្លីនិកគឺមានតម្លៃសមរម្យ និងមានការពិភាក្សាសេវាកម្មមួយចប់ក៏ចប់ស្រេច។
ទន្ទឹមគ្នានោះទៀតសោត ការព្យាបាលស្បែកសត្រូវបញ្ចូលដោយសារធាតុមានឈ្មោះថា Glutathione ដែលវាមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី និងថៃ ខណៈដែល Glutathione មានតាំងពីយូរយារណាស់មកហើយ។
ជាក់ស្ដែង អត្ថបទនេះត្រូវបានសរសេរដោយវេជ្ជបណ្ឌិត Niketa Sovane ដែលជាគ្រូពេទ្យជំនាញខាងសើស្បែក និងជាអ្នកឯកទេសធ្វើឲ្យស្បែកភ្លឺល្អបំផុតនៅទីក្រុងបុមបៃ។ នាងគឺជាគ្រូពេទ្យជំនាញខាងសើស្បែកដែលមានវិញ្ញាបនបត្រ មានជំនាញក្នុងការធ្វើឲ្យស្បែកភ្លឺថ្លា ជាមួយនឹងការចាក់បញ្ចូលថ្នាំ glutathione ។

១ តើ Glutathione ជាអ្វី?
Glutathione ឬ GSH គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាមានអាស៊ីតអាមីណូ ៣ ឬប្រូតេអ៊ីនសាមញ្ញ។ រាងកាយរបស់អ្នកត្រូវការប្រូតេអ៊ីនទាំងនេះសម្រាប់ការជួសជុលដែលមានសុខភាពល្អ។ ដូច្នេះ គ្រប់កោសិកាទាំងអស់ក្នុងរាងកាយ រួមទាំងស្បែក ផលិត Glutathione។ រាងកាយរបស់យើងក៏ទទួលបាន Glutathione ពីអាហារដូចជា ប្រូខូលី ឪឡឹក ផ្លែបឺរ និងបន្លែ។
២ តើ Glutathione ប្រើសម្រាប់អ្វី?
វេជ្ជបណ្ឌិតនៃផ្នែកវេជ្ជសាស្រ្តផ្សេងៗគ្នាជាច្រើនប្រើ Glutathione ដូចជា គ្រូពេទ្យសរសៃប្រសាទប្រើការចាក់ Glutathione ដើម្បីបង្កើនមុខងារខួរក្បាលក្នុងជំងឺ Alzehmier និង Parkinson ។ វាក៏ត្រូវបានគេប្រើផងដែរក្នុងការពុល មហារីក មេរោគអេដស៍ និងអាឡ័កស៊ី។ ក្រៅពីនេះ វាត្រូវបានគេប្រើក្នុងជំងឺសរសៃឈាម ទឹកនោមផ្អែម រលាកថ្លើម និងខូចមុខងារថ្លើម។ គ្រូពេទ្យជំនាញខាងសើស្បែកប្រើការចាក់ Glutathione ដើម្បីធ្វើឲ្យស្បែកភ្លឺថ្លា និងភ្លឺរលោង។
៣ តើការព្យាបាលស្បែកស Glutathione ដំណើរការយ៉ាងដូចម្តេច?
នៅពេលអ្នកលេបថ្នាំ Glutathione ឬចាក់ថ្នាំ វាមានប្រសិទ្ធភាពធ្វើឲ្យស្បែកភ្លឺថ្លា។ វាក៏បានបន្សាបជាតិពុលក្នុងរាងកាយទាំងមូលរបស់អ្នក និងផ្តល់ឲ្យស្បែកភ្លឺថ្លាផងដែរ។ Glutathione បញ្ឈប់សកម្មភាពនៃអង់ស៊ីមមួយហៅថា tyrosinase នៅក្នុងស្បែក។ អង់ស៊ីមនេះផលិតមេឡានីន ដែលជាសារធាតុពណ៌ដែលផ្តល់ឲ្យស្បែកនូវពណ៌របស់វា។ នៅពេលដែលអ្នកមានជាតិមេឡានីនច្រើននៅក្នុងស្បែក ស្បែកនឹងប្រែជាងងឹត។ សកម្មភាព tyrosinase តិចមានន័យថាការសំយោគមេឡានីនតិច និងពណ៌ស្បែកស្រាលឬសជាងមុន។
៤ តើការចាក់ថ្នាំធ្វើឲ្យស្បែកត្រូវចំណាយពេលប៉ុន្មាន?
ពេលវេលាដែលត្រូវការសម្រាប់ជួយឲ្យស្បែកស វាអាស្រ័យលើកត្តាជាច្រើនដូចជា៖
-សុខភាព និងភាពស៊ាំរបស់អ្នក។
-របៀបរស់នៅទូទៅ
-កម្រិតនៃការជក់បារី និងការប្រើប្រាស់គ្រឿងស្រវឹង
-ថ្លើមមានសុខភាពល្អ និងសារពាង្គកាយសម្របសម្រួលផ្សេងទៀត។
-ពណ៌កំណើតរបស់អ្នកខ្មៅខ្លាំងឬសម្បុរស្រអែម។
៥ ផលប៉ះពាល់នៃការចាក់ Glutathione
ត្បិតថាវាមានប្រសិទ្ធភាពក៏ពិតមែន តែក្នុងនោះមានផលរំខានសំខាន់ៗដូចជាការខ្សោយតម្រងនោម ឬការពុលឈាមអាចកើតមានឡើង ប្រសិនបើអ្នកជំងឺត្រូវបានផ្តល់កម្រិតថ្នាំដែលលើសពីការណែនាំ។ លើសពីនេះ ផលប៉ះពាល់មួយចំនួនទៀតដែលអាចកើតមានឡើង ប្រសិនបើកម្រិតដែលបានផ្គត់ផ្គង់លើសពី៥ ក្រាមរួមមាន៖
-ចង្អោរ
-កន្ទួលក្រហម ឬប្រតិកម្មអាឡ័កស៊ីលើស្បែក
-រាគ
-បង្កើនឥទ្ធិពលពុលលើថ្លើម តម្រងនោម និងប្រព័ន្ធសរសៃប្រសាទ។
ដូចគ្នានេះផងដែរ Glutathione ជាធម្មតាមានផ្ទុកវីតាមីន C ហើយការប្រើពួកវាអាចនាំឲ្យមានក្រួសក្នុងតម្រងនោម។ តាមពិត ការព្យាបាលការធ្វើឲ្យស្បែកភ្លឺដែលទាក់ទងនឹង Glutathione ក៏អាចនាំឲ្យកើតជំងឺ Stevens-Johnson Syndrome ដែរ។
៦ តើការធ្វើឲ្យស្បែកសដោយការចាក់ថ្នាំ Glutathione មានសុវត្ថិភាពកម្រិតណា?
ការចាក់ថ្នាំ Glutathione មានសុវត្ថិភាព ប្រសិនបើការព្យាបាលត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យជំនាញខាងសើស្បែក ដែលដឹងពីពិធីការនៃការព្យាបាល។ ហើយវាក៏ដូចជានីតិវិធីកែសម្ផស្សផ្សេងទៀត អាចមានផលប៉ះពាល់មួយចំនួន អាស្រ័យលើកម្រិតថ្នាំ ផលប៉ះពាល់ដែលមិនចង់បាន អាចមានចាប់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ។
ចំណែកការព្យាបាលជាមួយវេជ្ជបណ្ឌិត និងបុគ្គលិកដែលមិនបានបណ្តុះបណ្តាល នឹងមិនមានប្រសិទ្ធភាព អាចមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើជួយមិនទាន់ពេលវេលា។ ក្នុងនោះគេបានណែនាំផងដែរថា អ្នកត្រូវតែចាក់ថ្នាំឬព្យួរសេរ៉ូមសាចសក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។ សូមចំណាំថា ផលិតផល Glutathione ជាចម្បងសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្ត និងមិនមែនសម្រាប់គោលបំណងគ្រឿងសម្អាងទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សារធាតុមួយក្នុងថ្នាំធ្វើឱ្យសាច់ស អាចបង្កគ្រោះថ្នាក់ បើលាយដោយជាងកែសម្ផស្ស មិនមែនពេទ្យជំនាញ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


