KPT+
ឈ្វេងយល់ របៀបមានសុវត្ថិភាព ពេលដឹកទំនិញសំពីងសំពោង
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ បានប្រាប់ពីរបៀបដែលនាំមកនូវសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ នៅពេលដឹកជញ្ជូនទំនិញសំពីងសំពោង ក្នុងពេលបើកបរ។

ក្រសួងសារធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការដឹកទំនិញសំពីងសំពោង យោងតាម មាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ បង្ហាញថា៖
– ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយបើកបរក្នុងល្បឿនយឺត ជាពិសេសនៅពេលទៅដល់ផ្លូវកោង និងនៅពេលធ្វើការបត់ខ្លាំង។
– ការផ្ទុកទំនិញដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឱ្យលូតហួសពីគែមខាងមុខ នៃរថយន្ត និងមិនត្រូវឱ្យហួសពីគែមខាងក្រោយ នៃរថយន្តប្រវែង ៣ម៉ែត្រ ឬធ្លាក់អូសដី។
– ប្រសិនបើបន្ទុកត្រូវលូតហួស ១ម៉ែត្រ ពីគែមខាងក្រោយ នៃរថយន្ត ពេលថ្ងៃ ត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក និងទទឹងបន្ទុកមិនត្រូវឱ្យលើសហួសពីគែមទទឹងរថយន្តឡើយ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


