ព័ត៌មានជាតិ
រដ្ឋដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងសាធារណការនិងដឹកជញ្ជូន (ស.ក.ដ) នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក.ប.ទ. និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីស.ក.ដ។

សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា បណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាព ត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បែងចែកជា ៣ ប្រភេទដូចជាទី១/បណ្ណបើកបរដែលមានដាក់ QR Code របស់ ស.ក.ដ ដែលបានចេញឱ្យប្រើប្រាស់រួច អាចផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវតាមរយៈការស្ទែន QR Code នៅលើបណ្ណបើកបរនោះដែលនឹងបញ្ជូនបន្តភ្ជាប់ (redirect) ទៅកាន់ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
ទី២/ការរក្សាទុកបណ្ណបើកបរ (ជាទម្រង់ឌីជីថល) ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp តាមរយៈការស្តែន QR Code របស់ ស.ក.ដ នៅលើបណ្ណបើកបរដែលបានចេញឱ្យប្រើប្រាស់រួច នឹងអនុញ្ញាតឱ្យសាមីខ្លួនអាចស្នើសុំ QR Code ស្តង់ដារនៃផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងទី៣/បណ្ណបើកបរដែលនឹងមានដាក់ QR Code ស្តង់ដារដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈផ្ទាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងត្រូវរៀបចំដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ តទៅ។
គួររំលឹកថា ការតភ្ជាប់ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ដ ដើម្បីផ្ទៀងផ្ទាត់និងបង្ហាញភាពត្រឹមត្រូវ សុពលភាព ពិន្ទុ និងទិន្នន័យផ្សេងទៀតនៃបណ្ណបើកបរ ដែលចេញដោយ ស.ក.ដ កើតឡើង បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និង ស.ក.ដ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


