KPT+
ក្រុមការងារ ១០០រាត្រី ដឹកនាំសមាជិក៥០រូប ទៅស្វែងយល់សហគមន៍អារ៉ែង
ក្រុមការងារ ១០០រាត្រី នឹងដឹកនាំយុវជន និងអាជ្ញាធរចំនួន៥០រូប ទៅសិក្សាស្វែងយល់នៅក្នុងសហគមន៍អារ៉ែង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ការធ្វើដំណើរទៅសហគមន៍អារ៉ែងនេះ គឺនៅក្នុងគម្រោងអប់រំ និងណែនាំសហគមន៍អារ៉ែង លើកកម្ពស់អាជ្ញាធរមូលដ្ឋាននូវស្មារតីនៃមូលដ្ឋានច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ កម្មវិធីនេះ មានកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ ១០០រាត្រី ជាមួយនឹងក្រសួងបរិស្ថាន។

បើតាមក្រុមការងារ ១០០រាត្រី ព្រៃឈើប្រទេសកម្ពុជា គ្របដណ្ដប់ជាងពាក់កណ្ដាលនៃផ្ទៃដីប្រទេស និងជាធនធានធម្មជាតិដ៏សំខាន់បំផុត។ ប្រព័ន្ធអេកូឡូស៊ីព្រៃឈើទាំងនេះដែលលូតលាស់នៅរយៈកម្ពស់ផ្សេងៗក្រោមលក្ខខណ្ឌអាកាសធាតុខុសៗគ្នា គឺជាធនធានធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ព្រៃឈើ មិនត្រឹមតែមានមុខងារក្នុងការជួយថែរក្សាលំនឹងប្រព័ន្ធមជ្ឈដ្ឋានធម្មជាតិ និងការពារគុណភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម