Connect with us

KPT+

រឿង​រ៉ាវ​ដ៏​​មាន​ឥទ្ធិពល​អំពី​ព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN

បានផុស

នៅ

ជាទូទៅ ជីវិតខាងក្នុងរាជវាំង​​នៅ​អារ៉ាប់ ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ ដោយសារ​តែ​ស្ថិត​នៅ​ក្រោម​​​ពិធី​សារ​ដ៏​តឹង​រឹង។ ប៉ុន្តែ​ ព្រះអង្គ Sheikh Hamdan គឺ​ជា​ក្សត្រ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ និង​ចង់​ដឹង​ចង់​ឮ​ច្រើន​ជាង​គេ ដោយសារ​តែ​ឥទ្ធិពល​និងប្រជាប្រិយភាពខ្ពស់ក្នុងជួរ​ប្រជាជន​ឌូបៃ។

នេះ​ជា​រឿងរ៉ាវ ​៤ យ៉ាង​សំខាន់ៗ ដែល​ត្រូវ​តែ​ដឹង​ពី​ព្រះអង្គម្ចាស់ Sheikh Hamdan ៖

១. ព្រះរាជបុត្រ Sheikh Hamdan បាន​ទទួល​ការ​អប់រំ​នៅ​ឌូបៃ​និង​ទី​ក្រុងឡុងដ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ​បាន​សិក្សា​នៅ Rashid សម្រាប់​តែ​ក្មេង​ប្រុស​និង​សាលា​រដ្ឋ​នៅ​ឯ​ឌូបៃ។ ព្រះអង្គបានសិក្សា​រាជ​បណ្ឌិត្យ​សភា​យោធា Sandhurst ចក្រភពអង់គ្លេស​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០០១។

ព្រះអង្គ​ក៏​បាន​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​នៅ​ឯ​សាលា​សេដ្ឋកិច្ច​នៃ​ទី​ក្រុង​ឡុងដ៍​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​មនុស្ស​ជា​ទី​ស្រលាញ់​និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ដូចជា “ Fazza” ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ព្រះអង្គ​បាន​បោះពុម្ព​​ជា​កំណាព្យ។

២. ព្រះអង្គ​ចូលចិត្ត​កីឡា​ផ្សងព្រេង

ទ្រង់​គឺ​ជា​អ្នក​លោត​ឆត្រ​យោង​ដ៏​ពូកែ និង​បាន​​បង្ហាញ​ជា​ញឹកញាប់​នៅ​លើ​អ៊ិនស្តាក្រាម​របស់​ទ្រង់​ ហើយ​ព្រះអង្គ​ក៏​ចូលចិត្ត​លេង​កីឡា​ច្រមុជ​ទឹក​ ជិះ​យន្តហោះ​ និង​លោត​ខ្សែ​រ៉ត​ផង​ដែរ។

ព្រះអង្គ​ក៏​ជា​ស្ដេច​ដែល​និយម​ប្រមូល​កីឡា​ប្លែកៗ​​ ហើយ​ទ្រង់​ក៏​មាន​មោទនភាព​ចំពោះ​ខ្លួន​ទ្រង់​ដែល​ជា​ម្ចាស់​សេះ​ប្រហែល ១,០០០ នាក់​នៅ​ទូទាំង​ពិភពលោក។

ទ្រង់​ក៏​ជា​ម្ចាស់​មហោស្រព Camel​ ដែល​មាន​សត្វ​អូដ្ឋ​ជាង ១២០ ក្បាល​នៅ​ឯ​កសិដ្ឋាន​ ក៏​ដូចជា​សត្វ​ខ្លា​ធំៗ ដែល​ទ្រង់​ចូលចិត្ត​លេង​ជាមួយ។

៣.ព្រះអង្គ​ជា​អ្នក​ជំនាញ​ខាង​រថយន្ត​ប្រណីត

ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ដែល​ត្រូវ​ចំណាយ​ នេះ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ​នៅ​ពេល​ដឹង​ថា ​ទ្រង់​មាន​ឡាន​ទំនើប​ៗ ជាច្រើន​នៅ​ក្នុង​យានដ្ឋាន​បន្ថែម​ទៀត។

ទ្រង់​ជា​អ្នក​ជំនាញ​ខាង​រថយន្ត​ប្រណីត និង​ចូលចិត្ត​ប្រមូល​រថក្រោះ​ដ៏​អស្ចារ្យ​ ដែល​អាច​ទទួល​យក​សម្រាប់​ការ​បើកបរ​នៅ​លើ​ដី​ខ្សាច់​ដ៏​ធំ​នៅ​ជុំវិញ​ទីក្រុង​ឌូបៃ។ ព្រះអង្គ​ម្ចាស់​ក៏​មាន​រថយន្ត​ម៉ាក Bugatti Veyron Grand Sport Vitesse និង Ferrari F12 Berlinetta ផង​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ​ព្រះអង្គ Sheikh Hamdan ក៏​មាន​រថយន្ត​ពណ៌​មាស​មិន​គួរ​ឲ្យ​ជឿ​រាប់បញ្ចូល​ទាំង​រថយន្ត Lamborghini និង Range Rover ក៏​ដូចជា​រថយន្ត Bentley Bentayga និង​ម៉ូតូ​ម៉ាក Rolls-Royce ទាំងមូល​ផង​ដែរ។

លើស​ពី​នេះ​ទៀត​ទ្រង់​មាន​ទូក​ទេសចរណ៍​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​នាវា​ធំ​បំផុត​ទីបី​នៅ​ក្នុង​ពិភពលោក​ទាំង​មូល។

៤. ជារាជបុត្រាដឹកនាំ​ដោយ​ផ្ទាល់​ក្នុង​បុព្វហេតុ​ការងារ​សង្គម​ឌូបៃ

បច្ចុប្បន្ន​ទ្រង់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​ឌូបៃ ​មជ្ឈមណ្ឌល​ឌុយបៃ ​និង​មជ្ឈមណ្ឌល​កីឡា ឌូបៃ។ អាទិភាព​របស់​ទ្រង់​នៅ​ក្នុង​តួនាទី​ទាំងអស់​នេះ ​គឺ​ដើម្បី​តំណាង​ឲ្យ​ទីក្រុង​ឌូបៃ​ ជា​ទីក្រុង​លំដាប់​ពិភពលោក។ ព្រះអង្គ​តែងតែ​​បន្ត​គំនិត​ផ្ដួចផ្ដើម ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​នៅ​ឌូបៃ ​និង​នៅ​ទូទាំង​ប្រទេស​អារ៉ាប​រួម​ទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖ហេតុផល៥​ដែលនាំ​យើងឱ្យ​តែងតែ​កើតរោគ «ធុញថប់​នឹង​ជីវិត»

ចុចអាន៖សម្រង់​បំផុស​គំនិត​របស់​បុគ្គល​ល្បីល្បាញ​ចំនួន ៩ លើ​ការ​ច្នៃ​ប្រឌិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម