KPT+
តើ អ្នកស្រី អុឹម សុគន្ធា មានប្រវត្តិយ៉ាងណាមុនក្លាយជាម្ចាស់ Miss Grand Cambodia?
តើអគ្គនាយកា HK7 Beautycare អ្នកស្រី អុឹម សុគន្ធា មានប្រវត្ដិយ៉ាងដូចម្ដេច មុនក្លាយខ្លួនជាម្ចាស់កម្មវិធីបវរកញ្ញា Miss Grand Cambodia។

មុខក្លាយជាអគ្គនាយិកា ក្រុមហ៊ុនគ្រឿងសម្អាង HK7 Co,Ltd អ្នកស្រី អុឹម សុគន្ធា ធ្លាប់ធ្វើជាតារាសម្ដែង តារាបង្ហាញម៉ូត និងជាពិធីការិនី អំឡុងឆ្នាំ២០០៧ ដែលពេលនោះអ្នកស្រីទទួលបានការគាំទ្រជាខ្លាំងពីបណ្ដាលអ្នកគាំទ្រដោយបូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតនិងសមត្ថភាពរបស់អ្នកស្រី។ ទន្ទឹមនឹងសន្ទុះគាំទ្រពីទស្សនិកជន អ្នកស្រីក៏ត្រូវបានផលិតកម្មសាន់ដេ ចាប់ដៃគូសម្ដែងជាមួយលោក គង់ រ៉ាយុទ្ធ នៅក្នុងបទចម្រៀងជាច្រើនរហូតអ្នកទាំងពីរបង្កើតជាចំណងស្នេហារួចមកក៏ភ្ជាប់ពាក្យស្ងាត់ៗ។ នៅឆ្នាំ ២០១២ អ្នកស្រី អុឹម សុគន្ធា និង លោក គង់ រ៉ាយុទ្ធ បានសម្រេចចិត្តចូលរោងការ នៅថ្ងៃទី១២ ខែមករា ក្រោយទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកទាំងពីរក៏បានបន្សល់ទុកចំណងដៃកូនប្រុសម្នាក់ និងស្រីម្នាក់។






ក្រោយរៀបការចូលគ្រួសាររបស់ លោក គង់ រ៉ាយុទ្ធ អតីតតារាសម្ដែង ដែលត្រូវជាម្ចាស់ហាងលក់សម្លៀកបំពាក់ «រ៉ាយុទ្ធហ្វេសហ្សិន» និងជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អ្នកស្រី អុឹម សុគន្ធា ក៏បានក្លាយជាបងថ្លៃរបស់តារាចម្រៀងស្រីពីរនាក់ទៀត គឺអ្នកនាង ផាន់ ម៉ូនីកា និងអ្នកនាង អេនជី។


បន្ទាប់ពីបញ្ចប់ជីវិតសិល្បៈទាំងស្រុង អ្នកស្រីនិងសាមី បានចាប់ផ្ដើមប្រកបមុខជំនួញជាច្រើននៅក្នុងដៃហើយដោយការខិតខំតស៊ូបូករួមជាមួយសំណាងមកដល់ទៀតនោះ អាជីវកម្មរបបរកស៊ីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យអ្នកស្រី អុឹម សុគន្ធា បង្កើតប្រេន HK7 ផ្ទុះទីផ្សារក្នុងវិស័យអនឡាញ។ នៅឆ្នាំ២០២៣ ក្រោយពីជោគជ័យលើវិស័យលក់ផលិតផលសម្រស់ អ្នកស្រី អុឹម សុគន្ធា ក៏បានទិញសិទ្ធិប្រកួតកម្មវិធី Miss Grand Cambodia ហើយបានជ្រើសយកកញ្ញា ភឹម ស្រីនោ ជាម្ចាស់មកុដតំណាងឲ្យកម្ពុជាជាឆ្នាំដំបូងទៅប្រកួតនៅឆាកអន្តរជាតិ ចំណែកឯនៅឆ្នាំនេះវិញកម្មវិធីក៏បានជ្រើសយកកញ្ញា ប៊ី សុធារី ជាម្ចាស់កមុដតំណាងឲ្យកម្ពុជា តែជាអកុសលខាងស្ថាប័ន Miss Grand International ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះភ្លាមៗក្រោមហេតុផលគ្មានស្ដង់ដា ក្រោយកម្ពុជាក្លាយខ្លួនជាម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសថៃ។ មកដល់ពេលនេះ អ្នកស្រី អុឹម សុគន្ធា ក៏ដូចជាកញ្ញា ប៊ី សុធារី បានដកខ្លួនពីការប្រកួត នឹងធ្វើសន្និសីទកាសែតបកស្រាយជុំវិញរឿងរ៉ាវចម្រូងចម្រាសជាមួយ MGI រួចហើយ៕


-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


