ជីវិតកម្សាន្ដ
អតីតអ្នកគ្រប់គ្រង MGC 2024 អុឹម សុគន្ធា ផ្ទុះប្រតិកម្ម ខណៈបវរកញ្ញាម្នាក់ចូលប្រកួតរំលងខ្លួន
អ្នកនិយមតាមដានវិស័យបវរកញ្ញា និងមហាជនអ្នកគាំទ្រមួយចំនួនធំបានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីឃើញអ្នកស្រី អុឹម សុគន្ធា អតីតអ្នកគ្រប់គ្រង Miss Grand Cambodia 2024 បាងបង្ហាញការហួសចិត្តព្រមានបវរកញ្ញាម្នាក់ដែលហ៊ានចូលប្រកួតកម្មវិធីបវរកញ្ញា ទាំងដែលនៅជាប់កុងត្រាជាមួយខ្លួននៅឡើយ។

ការបញ្ចេញប្រតិកម្មរបស់អតីតអ្នកគ្រប់គ្រង MGC 2024 រូបនេះបានធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចាប់អារម្មណ៍នឹងវែកញែកជាច្រើនផងដែរ ខណ:លោកស្រី អុឹម សុគន្ធា មិនទាន់បង្ហាញមុខឬបញ្ជាក់ថាបវរកញ្ញារូបណានៅឡើយទេ។
តាមខ្លឹមសារសរសេររបស់អ្នកស្រី អុឹម សុគន្ធា កាលពីព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា “ថ្លើមធំណាស់ ហ៊ានចូលប្រកួតរំលងខ្ញុំផង មិនដឹងថាដាក់ឈ្មោះអី្វឱ្យចំទេ អាត្មានិយមណាស់”។ អ្នកស្រីសង្កត់ធ្ងន់ទៀតថា បើបេក្ខភាពបវរកញ្ញារូបនោះ ហ៊ានរំលងខ្លួនបែបនេះ ខ្លួនក៏មិនទុកដែរ។
បន្ថែមពីលើនេះលោកស្រី អុឹម សុគន្ធា អតីតអ្នកគ្រប់គ្រង Miss Grand Cambodia 2024 បានបញ្ជាក់ខ្លីថា ប្រហែលឃើញខ្លួនស្លូតពេកមែន..នាងស្គាល់ Me តិចពេកហើយ ។ បើទោះបីជាយ៉ាងណា មកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការបញ្ជាក់ច្បាស់ពីអ្នកស្រី អ៊ឹម សុគន្ធា ថាតើបវរកញ្ញារូបនោះជានណាឡើយ។ ប៉ុន្តែ ក្នុងនោះក៏មានការវែកញ៉ែកពីអ្នកគាំទ្រ ដោយខ្លះសង្ស័យថា ជាកញ្ញា ប៊ី សុធារី រីឯខ្លះទៀត ក៏សង្ស័យថាជាកញ្ញា ផន ស្រីពី ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


