KPT+
ប្រសិនបើត្រូវបរាជ័យ ម្តងហើយម្តងទៀត អានអត្ថបទនេះ
មានរឿង ៤យ៉ាងដែល កម្ពុជាថ្មី ចង់ឱ្យមិត្តអ្នកអាន ចងចាំនៅពេលបរាជ័យម្តងៗ ដើម្បីឆ្ពោះទៅមុខទៀតបាន៖
១ បរាជ័យជាភស្តុតាងដែលបង្ហាញថាយើងកំពុងព្យាយាមធ្វើអ្វីមួយដែលពិបាក

មិនមានមនុស្សច្រើនទេដែលហ៊ានចេញមកតស៊ូនិងហានីភ័យដូចយើង។ គេសំងំសុខសាន្តក្នុងភាពមិនមែនជាខ្លួនឯងព្រោះខ្លាចបរាជ័យ។ មានអ្នកណាដឹងខ្លះថា មនុស្សជោគជ័យភាគច្រើនបានបរាជ័យយ៉ាងអាម៉ាស់និងជូរចត់ តែគេកម្ររំឭកវាណាស់។ រាល់ពេលដែលមនុស្សយើងបរាជ័យផលសំខាន់មួយគឺកសាងសាច់ដុំផ្លូវចិត្ត មុខយើងមើលទៅស្ងប់ជាងមុន មិនងងើល ចិត្តយើងច្បាស់លាស់និង ជ្រៅជាងមុនដែលគិតថើៗលំៗ។
២ បរាជ័យពិតគឺការបោះបង់

អ្វីទៅដែលបណ្តាលឱ្យមនុស្សមួយចំនួនបោះបង់ចោលក្តីសុបិន មិនតស៊់ូទៀត ខណៈអ្នកផ្សេងបានវិលមកវិញពីការដួលច្រើនលើកបែរជាមានសភាពល្អជាង? គឺរបៀបដែលពួកគេគិតអំពី«បរាជ័យ»។ បរាជ័យអាចជាផ្នែកមួយនៃផ្លូវវែងឆ្ងាយឆ្ពោះទៅរកភាពជោគជ័យប្រសិនបើចេះគិតតាមត្រឹមត្រូវ និងរៀនពីកំហុស។
បុព្វហេតុដែលគ្មានសង្ឃឹមតែងកើតមានភ្លាមៗពេលយើងដួល នាំឱ្យមានអារម្មណ៍ដែលយល់ថាយើងនេះពិបាកក្រោកណាស់ មិនអាចជួយខ្លួនបានទេ។ ការខ្មាស់អៀនឬការអាក់អន់ចិត្ត ការប្រៀបធៀបជាវិញ្ញាសាដែលយើងត្រូវវាយបំបែក ។
គន្លឹះដើម្បីងើបឡើងវិញពីការបរាជ័យគឺការផ្លាស់ប្តូររបៀបដែលយើងធ្លាប់គិត។ នៅពេលអ្នកគិតអំពីថា បើកហាងមួយស្រួលបើពូកែហ្វេសប៊ុក ឬថាសរសេរសៀវភៅមួយស្រួលប្រសិនពូកែខ្មែរ ការបរាជ័យតែងតែធ្វើឱ្យយើងខកចិត្តយូរប្រសិនបើយើងមិនគ្រវែងចោលគំនិតខាងលើ។
៣ ទោះបីអ្វីៗមិនដំណើរការតាមគ្រោងទុក យើងនៅមានជម្រើសបន្ទាប់

ការរើសយកប្រឈមនិងបរាជ័យដ៏មហន្តរាយមិនមានប្រយោជន៍ទេ ដូច្នេះត្រូវមានជម្រើសបង្ការ ផ្តោតលើអ្វីដែលអាចគ្រប់គ្រងបាន ហើយទទួលយកវា សម្រាប់ថយទៅបង្វឹកដោយ សន្យាវិលមកវិញទៀត។ បរាជ័យមិនមែនមានន័យថាយើងមិនល្អគ្រប់គ្រាន់ទេ ផ្ទុយទៅវិញ យើងហ៊ាន ប្រកួតប្រជែងនឹងនរណាម្នាក់ឬអ្វីមួយដែលមានសមត្ថភាពខ្ពស់ជាងយើង។ ធ្វើអ្វីៗដដែលៗធ្វើឱ្យធុញទ្រាន់ ហើយនិងមិនរីកចម្រើន មានន័យថាមិនហ៊ានបរាជ័យគឺរស់តាមរបៀបដដែល ។
៤ អំនួតកើតមកពីជោគជ័យស្រួលពេក ឯភាពរឹងមាំសាងមកពីបរាជ័យ

អំនួតនិងមកបំផ្លាញយើងចំណែកភាពរឹងមាំជាកំណប់។ រាល់ពេលដែលយើងខំប្រឹងលោតចេញពីបញ្ហា យើងហត់ ទាំងកាយនិងសតិអារម្មណ៍តែជាសម្ងាត់យើងក្លាយជាចាស់ទុំនិងរឹងមាំ។ បរាជ័យអាចបង្ហាញថា យើងបានសាកជាមួយអ្វីមួយខ្លាំងជាងសមត្ថភាពពិតរបស់យើង សម្រាប់ ទាញយកចំណេះដឹង ឧបករណ៍និងទេពកោសល្យដែលបានប្រើពីមុននិងរំឮកខ្លួនថាលោតឡើងវិញ តាមវិធីណា។ ដូចមនុស្សមិនដែលលងើក៏មិនចេះហែលទឹកដែរ៕
ប្រែសម្រួល៖ ហាណា
ចុចអាន៖ តានតឹងនិងការថប់បារម្ភយូរពេកអាចបំផ្លាញអនាគតទំាងស្រុង! ការពារដោយវិធីនេះ
ចុចអាន៖ ៦ យ៉ាងដ៏សំខាន់ដែលបរាជ័យបង្រៀនយើង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


