Connect with us

KPT+

៦ យ៉ាងដ៏សំខាន់ដែលបរាជ័យបង្រៀនយើង

បានផុស

នៅ

បរាជ័យខ្លះ មនុស្ស​យើង​គួរមានមោទកភាពជាមួយ​ ព្រោះថាវាបានបង្ហាញ​ពីការ​ព្យាយាមយ៉ាងខ្លាំងរបស់បុគ្គលណាម្នាក់ និងការហ៊ាន​សាកល្បង។ នៅពីក្រោយ​មនុស្ស​រឹងមាំ ជាច្រើនគឺបង្កប់នូវស្លាកស្នាម​បរាជ័យ (ស្ទីវ ចប)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុខាងក្រោមនេះដែលមនុស្ស​យើង​ជឿថា បរាជ័យនាំទៅរកជោគជ័យ ព្រោះថា៖

១  បញ្ជាក់ថា អ្នកជាមនុស្សមិនខ្លាចប្រឈម

គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ យើង​ក៏មិនអាចប្រៀបធៀបចំណុចខ្សោយឬរកឃើញ​វាដែរ ប្រសិនយើង​មិនព្រមសាកល្បង ។ មនុស្ស​ភាគច្រើន​មើលឃើញ​យើង ឬមករាប់អានកោតសរសើរ​តែពេលណាដែលពួកគេឃើញជោគជ័យរបស់យើង ប៉ុន្តែមានតែយើង​ខ្លួនឯងប៉ុណ្ណោះដែលដឹងថា យើង​បានរីកចម្រើន​ជិតដល់គោលដៅ​ ជាមួយ​ការ​ប្រឈមនឹង​បរាជ័យ ម្តងហើយ​ម្តងទៀត។

២ រៀនពីអ្វីដែលខុស ដើម្បីរកត្រូវ

បរាជ័យមើលឃើញកំហុសនិង​មេរៀនចាំបានល្អជាងការរៀននៅសាលា។ ប្រហែលជាការគ្រប់គ្រងពេលវេលារបស់យើងមិនទាន់បានល្អប្រសើរ? ការគ្រប់គ្រង​ខ្លួនឯងនៅស្ទើរ​? សិល្បៈដឹកនាំអង្គភាពនៅមិនទាន់ល្អ? គ្រប់គ្នា​រៀនជំនាញជីវិតកាន់តែមាំឡើងៗ ក្រោយពេលពួកគេបរាជ័យ។

៣ រៀនអភ័យទោសឱ្យខ្លួនឯងនិងមិនចាប់កំហុសអ្នកដទៃ

ដូចគ្នានឹងឃ្លាថា យើងគួរស្រឡាញ់ខ្លួនឯងនោះដែរ គឺ​យើងត្រូវចេះអភ័យទោសឱ្យខ្លួនឯងជាមុនសិននៅរាល់ការបរាជ័យ ដោយសារតែអ្នកកំពុងធ្វើការរួមគ្នាជាមួយជីវិត​និងពេលវេលា​ក្នុងការ​បង្កើត​បទពិសោធន៍ឱ្យយើង។ វាជាការសម្រេចចិត្តរបស់យើងខ្លួនឯងថា តើជ្រើសរើសទុកវាជាកំហុសឬជាមេរៀន។

៤ យើងកាន់តែខ្លាំង ជាងពេលណាទាំងអស់

ដោយការឈឺចាប់និងការលំបាកគ្រប់យ៉ាងនោះហើយ ក៏ប្រហែលជាពេលវេលាឬស្ថានភាពមួយដែលធ្វើឱ្យយើង​ចាស់ទុំ និងស្ងប់នឹងនរជាងមុន។ អារម្មណ៍ឈឺចាប់ តែងតែធ្វើឱ្យគ្រប់គ្នាគិតរកមធ្យោបាយព្យាបាល ហើយ​ការព្យាបាលនោះ បានញាំងឱ្យម្នាក់ៗកាន់តែរឹងមាំនិងមានភាពប្រាកដនិយមជាងការស្រមៃ​ក្នុងអារម្មណ៍បោកបញ្ឆោត​។

៥ ងាកមកចេះថែទាំផ្លូវចិត្ត​ខ្លួន

យើងត្រូវការអារម្មណ៍ឈឺចាប់ដើម្បីឱ្យយើងដឹងថា នៅពេលណា​ដែលរាងកាយរបស់យើងត្រូវការការថែទាំបន្ថែម ក៏ជាសញ្ញាសំខាន់ឱ្យ​យើង​ងាកមកយកចិត្តទុកដាក់លើខ្លួនឯង ហើយអាចចាត់វិធានការដើម្បីដោះស្រាយនូវរឿងជីវិតដោយខ្លួនឯងដែរ។

៦ លែងភ័យខ្លាច

ការបរាជ័យនឹងមិនសម្លាប់យើង​ទេ ប៉ុន្តែការភ័យខ្លាចបរាជ័យនឹង​ធ្វើឱ្យយើងឌីប្រេសបាន។ ចង់បានជោគជ័យគឺល្អ ចង់បានពេក ជាការបរាជ័យទៅវិញ ។មិនត្រូវទុកឱ្យភាពជោគជ័យឈានមកបញ្ជាជីវិត​យើង​ឱ្យស្មុគទេ បើជោគជ័យ​ធ្វើឱ្យយើងលំបាក វាម៉េចនឹង​សមថាជាជោគជ័យ?

ប្រែសម្រួល៖ ហាណា

​ប្រភព៖ theodyssey

ចុចអាន៖ សញ្ញាខ្លះៗបង្ហាញថា ​ផ្លូវចិត្ត​កំពុងព្រមាន​ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

ចុចអាន៖ ១៥ និយមន័យនៃភាពជោគជ័យ ដែលដាស់យើងពីភាពសោកសៅបាន!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម